យល់ដឹង៖ សម័យនេះហើយគឺជាសម័យបច្ចេកវិទ្យា ដែលមានការប្រើប្រាស់បណ្ដាញសង្គមទូលំទូលាយខ្លាំងណាស់ ដោយថែមទាំងមាន App សម្រាប់ថតរូប និងកែរូប ដោយដាក់ Filter បន្ថែមឲ្យឃើញផ្ទៃមុខនិងដងខ្លួនរបស់យើងរឹតតែស្អាតជាដើម។

មានមនុស្សជាច្រើនណាស់ដែលកែរូបពួកគេឲ្យខុសពីទម្រង់ដើម មុនពេលបង្ហោះនៅលើបណ្ដាញសង្គមព្រោះវាជាចាត់ទុកជារឿងធម្មតាទៅហើយ នរណាៗក៏ចង់មើលទៅស្អាតនៅលើបណ្ដាញសង្គមដែលមិនមែនជាជីវិតពិតរបស់យើងដែរ។

យ៉ាងណាមិញ យោងតាមការស្រាវជ្រាវពីគេហទំព័រ CNN ដ៏ល្បីល្បាញ់បានចុះផ្សាយថា ផ្អែកលើការសិក្សាពី International Journal of Eating Disorder បានរកឃើញថាអ្នកដែលពូកែកែរូបខ្លួនឯងនៅលើបណ្ដាញសង្គម ងាយនឹងប្រឈមជាមួយជំងឺវិបល្លាសនៃការបរិភោគ (Eating Disorder) ដែលជាប្រភេទជំងឺ មនុស្សមានការទទួលទានអាហារបានតិចជាងធម្មតារហូតប្រែជាស្គមរីងរៃ សល់តែស្បែកដណ្ដប់ឆ្អឹង។

វិបល្លាស់នៃការបរិភោគនេះ កើតឡើងនៅពេលមនុស្សទាំងអស់មើលឃើញថារាងរៅខ្លួនឯងនិងផ្ទៃមុខខ្លួនឯងស្អាតណាស់នៅពេលដែលកែរូបឲ្យចេញជាស្គម ទើបចង់សម្រកគីឡូ ចង់ស្គមឲ្យដូចក្នុងរូប។
មិនត្រឹមតែប៉ុណ្ណោះ ការសិក្សាក៏បានរកឃើញថា ការកែរូបច្រើនពេកក៏អាចធ្វើឲ្យមនុស្សបាត់បង់ទំនុកចិត្តលើរាងកាយខ្លួនឯង និងលែងស្កប់ស្កល់ចំពោះរាងកាយខ្លួនឯងផងដែរ៕

ប្រភព៖ cnn