យល់ដឹង៖ ទូទឹកកកជាម៉ាស៊ីនបង្កកសម្រាប់រក្សាទុកបន្លែ ផ្លែឈើ សាច់ គ្រឿងទេស និងអាហារផ្សេងៗឲ្យបានយូរដែលភាគច្រើនប្រជាជនខ្មែរសុទ្ធតែមាននៅក្នុងផ្ទះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ អ្នករកឃើញថាអ្នកត្រូវចំណាយលើថ្លៃភ្លើងអស់ច្រើនខ្លាំងណាស់ ដោយសារទូទឹកកក ប៉ុន្តែអ្នកកុំបារម្ភតទៅទៀតអី វិធីសាស្ត្រទាំងនេះជួយឲ្យទូទឹកកករបស់អ្នកមិនសូវស៊ីភ្លើង៖
- រក្សាទុកទូទឹកកករបស់អ្នកនៅកន្លែងណាដែលឆ្ងាយពីព្រះអាទិត្យ ឬកន្លែងណាក្នុងផ្ទះអ្នកដែលត្រជាក់បំផុត ជាពិសេសគឺគេចពីចង្ក្រានកម្ដៅ ឬ វត្ថុណាដែលក្ដៅៗ
- កុំរក្សាទុកទូទឹកកកនៅក្នុងបន្ទប់ដែលមានសីតុណ្ហភាពក្រោម១០អង្សាសេ
- ត្រូវប្រាកដចិត្តថាទូទឹកកករបស់អ្នកមានប្រព័ន្ធជួយសន្សំសំចៃភ្លើង
- ត្រូវរក្សាទុកទូទឹកកករាងឆ្ងាយពីជញ្ជាំងបន្តិច គឺហាមដាច់ខាតដាក់វាជាប់នឹងជញ្ជាំង
- ដាក់សីតុណ្ហភាពក្នុងទូទឹកកកអ្នកពី ៤ ទៅ៥អង្សារសេ និងកន្លែងកកដាក់ -១៨អង្សារសេ នាពីរបីម៉ោងបន្ទាប់
- ធ្វើឲ្យទឹកកកក្នុងទូទឹកកកផ្នែកកករលាយ យ៉ាងហោចណាស់១ដងក្នុងមួយឆ្នាំ ព្រោះការមានទឹកកកកកច្រើនពេកអាចធ្វើឲ្យស៊ីភ្លើង
- សម្អាតផ្នែកខាងក្រោយរបស់ទូទឹកកក
- ជួសជុលទ្វារទឹកកកបើសិនជាមានខូច
- បើសិនអ្នកទៅណាឆ្ងាយយូរ សូមអ្នកដកឌុយទូទឹកកក និងបើកទ្វារវាចំហរ និងដករបស់របរចេញឲ្យអស់
- ពេលប្រើប្រាស់ប្រចាំថ្ងៃ ត្រូវបើកទ្វារឲ្យរាងតូចបានហើយ
- រង់ចាំរហូតអាហារអ្នកត្រជាក់ចុះ មុនពេលយកវាទៅទុកក្នុងទូទឹកកក
- កុំដាក់របស់ក្នុងទូទឹកកកពេញពេក
- ស្រោបអាហាររបស់អ្នកដោយថង់ពេលរក្សាទុកក្នុងទូទឹកកក៕
ប្រភព៖ energuide