កម្សាន្ត៖ ថ្មីៗនេះ តារា TikTok ស្រីម្នាក់ បានធ្វើឲ្យផ្ទុះការចាប់អារម្មណ៍ជាខ្លាំង បន្ទាប់ពីនាងបានបង្ហោះវីដេអូ Unboxing សម្លៀកបំពាក់ ដែល Gucci ផ្ដល់ឲ្យនៅក្នុងថ្ងៃចូលធ្វើការដំបូង។ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលទៀតនោះ នាងត្រូវបានក្រុមហ៊ុនប្រ៊េនមួយនេះ បណ្ដេញចេញភ្លាមៗបន្ទាប់ពីឃើញវីដេអូរបស់នាង។

នៅក្នុងនោះផងដែរ Melanie Moradi ដែលជាអតីតបុគ្គលិកនៅ Gucci រូបនេះ បានទម្លាយឲ្យដឹងថា តាមពិតគេមិនមែនបណ្ដេញនាងដោយសារតែវីដេអូនោះទេ តែគឺមកពីខេបសិនទៅវិញទេ។ ជាមួយគ្នានេះ នាងបានសរសេរខេបសិនថា Should I keep the bag and ghost. ដែលចង់បានន័យថា នាងគួរតែទុកកាបូបទាំងនេះ ហើយឈប់ធ្វើការ។

ម៉្យាងទៀត នារីរូបនេះ បានប្រាប់ទៀតថា HR បាននិយាយទៅកាន់ខ្លួនថា អត្ថន័យនៃវីដេអូនោះ មិនមានផលល្អទៅដល់ Gucci នោះទេ។ គួរបញ្ជាក់ផងដែរថា នៅក្នុងច្បាប់ការងារនៅទីនោះ អនុញ្ញាតឲ្យបុគ្គលិកបង្ហោះអំពីផលិតផលរបស់ Gucci នៅក្នុងលក្ខខណ្ឌដែលមិនធ្វើឲ្យប៉ះពាល់ដល់មុខមាត់ប្រ៊េន។

លើសពីនោះផងដែរ ប្រភពពីបរទេសបានឲ្យដឹងថា Melanie Moradi ដែលជាបុគ្គលិកត្រូវគេបណ្ដេញចេញនោះ ត្រូវបានគេដកហូតផលិតផល Gucci វិញ ដែលក្នុងនោះមានដូចជា អាវពណ៌បៃតងចាស់ចំនួន៣ អាវធំ២ ស្បែកជើង និងគ្រឿង Accessories មួយចំនួនទៀត៕


ប្រភព៖ yahoo!finance
@moradi.mp4 Should I just keep the bag and ghost #gucci ♬ Gucci Gang - Lil Pump