ថៃ៖ ជាការពិតណាស់ តារាសម្ដែងស្រី ដ៏មានមន្ដស្នេហ៍ Vill Wannarot ទើបតែល្បីព័ត៌មានដែលនាងបែកបាក់ស្នេហាជាមួយតារាប្រុស Jes ក្រោយទាក់ទងគ្នាបាន៤ឆ្នាំ។ ក្រោយពីតារាស្រីរូបនេះ បានបញ្ចប់ស្នេហារួចមក បេះដូងនៅទំនេរមិនទាន់មានបុរសរូបណាចូលមកថ្នមថែនៅឡើយនោះទេ ដែលជាហេតុធ្វើឲ្យ អ្នកគាំទ្រ នឹកឃើញដល់តួឯកប្រុសដ៏សង្ហាម្នាក់ ដែលស័កសមមកជំនួសកន្លែងនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្រឡេកទៅមើលជីវិតសិល្បៈរបស់ Vill វិញ នាងធ្លាប់បានសម្ដែងជាតួឯកចាប់ដៃគូជាមួយនឹង តារាសម្ដែងប្រុស Son Yuke ដោយទទួលបានការគាំទ្រយ៉ាងខ្លាំង។ មិនតែប៉ុណ្ណោះ អ្នកគាំទ្រពិតជាពេញចិត្តនឹងអ្នកទាំងពីរជាខ្លាំង ហើយចង់ឲ្យ Son និង Vill ក្លាយជាគូស្នេហ៍ក្នុងជីវិតពិតទៀតផង។

អ្វីដែលធ្វើឲ្យអ្នកគាំទ្រមានសង្ឃឹមទៅលើគូនេះទៀតនោះ គឺ តារាប្រុសរាងខ្ពស់រូបនេះ ក៏នៅមិនទាន់មានម្ចាស់បេះដូងនៅឡើយដែរ។ ពិសេស Vill និង លោក ក៏ធ្លាប់មានពាក្យចចាអារាមបង្កាត់ភ្លើងស្នេហ៍ពីមុនមកដែរ ប៉ុន្ដែកាលនោះ Vill មានសង្សាររួចទៅហើយ៕
ប្រភព៖ Thailand star - Cambodia Fanclub




