ព្រះសង្ឃសង្ហា ធ្វើឲ្យញាតិញោមនាំគ្នា ទិញសំបុត្រស្ដាបធម៌ ភ្លូកទឹកភ្លូកដី

//s9.kh1.co/4f/4fd41b04f5f118e8c14be8f17c6dc6f81f8b46d1.png
តារា & កម្សាន្ដ

 ១២-កញ្ញា-២០២៣ ២ល្ងាច · ៣ ខែមុន

ប្រាសាទ Hwaeomsa ដែលមានទីតាំងនៅលើភ្នំ Jirisan ខេត្ត Jeolla នៃប្រទេសកូរ៉េខាងត្បូង បានបើកឲ្យភ្ញៀវទេសចរចូលលេងកម្សាន្តបានទាំងយប់ទាំងថ្ងៃ

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កូរ៉េខាងត្បូង៖ កាលពីថ្មីៗនេះ មានសារព័ត៌មានពីកូរ៉េ បានចុះផ្សាយអំពី ព្រះសង្ឃមួយអង្គ ដែលមានឥទ្ធិពល ទាក់ទាញភ្ញៀវទេសចរណ៍រាប់ពាន់នាក់ឲ្យទិញសំបុត្រចូលលេង ស្ដាប់ធម៌ និងបានទស្សនាកម្សាន្តក្នុងប្រាសាទមួយនៃប្រទេសកូរ៉េខាងត្បូង។

ប្រាសាទ Hwaeomsa 
ប្រាសាទ Hwaeomsa 

មិនតែប៉ុណ្ណោះ ប្រាសាទ Hwaeomsa ដែលមានទីតាំងនៅលើភ្នំ Jirisan ខេត្ត Jeolla នៃប្រទេសកូរ៉េខាងត្បូង បានបើកឲ្យភ្ញៀវទេសចរចូលលេងកម្សាន្តបានទាំងយប់ទាំងថ្ងៃ ដើម្បីបម្រើតម្រូវការដល់ទេសចរដ៏ច្រើនសន្ធឹកសន្ធាប់ ដែលមានបំណងទៅស្ដាប់ធម៌របស់ព្រះសង្ឃដ៏សង្ហាមួយអង្គ។

ប្រាសាទ Hwaeomsa 
ប្រាសាទ Hwaeomsa 

យោងតាមប្រភពបានឱ្យដឹងថា ព្រះសង្ឃវ័យក្មេងមួយអង្គ ដែលមានរូបសង្ហាបានមកបដិបត្តិធម៌ ត្រូវបានគេដាក់ឈ្មោះថា «ព្រះសង្ឃស្រស់ស្អាតដូចផ្កា»។​ លើសពីនោះ សំបុត្រសម្រាប់ដំណើរកម្សាន្តទៅកាន់ប្រាសាទ Hwaeomsa ក៏បានបើកឱកាសឱ្យភ្ញៀវទេសចរមានពេលផឹកតែជាមួយព្រះសង្ឃ។

ព្រះសង្ឃវ័យក្មេង
ព្រះសង្ឃវ័យក្មេង

ជាពិសេស បានស្តាប់ការណែនាំរបស់ព្រះសង្ឃ Master Beomjeong ដែលមិនត្រឹមតែមានរូបរាងដ៏គួរឱ្យទាក់ទាញ ប៉ុន្តែថែមទាំងចេះកំប្លែង និង មានចំណេះដឹងផ្នែកទស្សនវិជ្ជាថែមទៀតផង៕

ប្រភព៖ Internet

ព្រះសង្ឃវ័យក្មេង
ព្រះសង្ឃវ័យក្មេង
ព្រះសង្ឃវ័យក្មេង
ព្រះសង្ឃវ័យក្មេង
ព្រះសង្ឃវ័យក្មេង
ព្រះសង្ឃវ័យក្មេង
ព្រះសង្ឃវ័យក្មេង
ព្រះសង្ឃវ័យក្មេង
Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T