ដើម្បីសម្ដែងរឿង Moving តារាប្រុស Lee Jung Ha សប្បាយចិត្តនឹងឡើង៣០គីឡូ

//s9.kh1.co/e9/e986a876bf0cec36e833404cd31d3133e5665349.png
តារា & កម្សាន្ដ

 ០៤-កញ្ញា-២០២៣ ២ល្ងាច · ២ ឆ្នាំមុន

តារាប្រុសរូបនេះ បានលះបង់រូបសម្រស់ខ្លួនឯង ដើម្បីសម្ដែងឲ្យសមជាមួយនឹងអត្តចរិតលក្ខណៈរបស់តួអង្គ Kim Bong Seok។

កូរ៉េ៖ ថ្មីៗនេះ រឿងភាគកូរ៉េ Moving កំពុងតែទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងក្លា ដោយសារតែសាច់រឿងដ៏គួរឲ្យចាប់អារម្មណ៍ប្លែកភ្នែក។ ជាពិសេស គេចាប់អារម្មណ៍ទៅលើតួឯកប្រុស ដែលសម្ដែងដោយតារាសម្ដែងប្រុសម្នាក់ឈ្មោះថា Lee Jung Ha ដែលគេឃើញថា លោកមានរូបរាងមានសាច់ជាងគេមុនក្នុងរឿងនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Lee Jung Ha 
Lee Jung Ha 

តាមប្រភពពីកូរ៉េបានទម្លាយថា តារាប្រុសរូបនេះ បានលះបង់រូបសម្រស់ខ្លួនឯង ដើម្បីសម្ដែងឲ្យសមជាមួយនឹងអត្តចរិតលក្ខណៈរបស់តួអង្គ Kim Bong Seok។ ទន្ទឹមនឹងនោះ Jung Ha បានឡើងដល់ទៅ ៣០គីឡូក្រាម ដើម្បីលេងរឿងមួយនេះ ដែលបង្ហាញពីការលះបង់យ៉ាងមហិមាចំពោះអាជីពរបស់លោក។

Lee Jung Ha 
Lee Jung Ha 

អ្វីដែលធ្វើឲ្យអ្នកគាំទ្រកោតសរសើរនោះ យើងដឹងស្រាប់ហើយថា កូរ៉េ គិតគូរទៅលើរូបរាងខ្លាំងណាស់ មិនងាយឲ្យខ្លួនឡើងទម្ងន់នោះទេ ពិសេស គឺពួកគេតែងតែសម្រក់ទម្ងន់ដើម្បីឲ្យរូបរាងស្អាត ប៉ុន្ដែ Lee Jung Ha ហ៊ានតំឡើងគីឡូរបស់ខ្លួន ដោយមិនខ្លាចនឹងពិបាកក្នុងការសម្រកវិញសោះ។

Lee Jung Ha 
Lee Jung Ha 

លើសពីនោះ តារាប្រុសវ័យ២៥ឆ្នាំរូបនេះ បានបង្ហាញអារម្មណ៍រីករាយរបស់ខ្លួនក្នុងការឡើងទម្ងន់សម្រាប់សម្ដែងលើកនេះ ព្រោះលោកអាចបរិភោគអាហារបានតាមចិត្ត និង លោកបានបង្ហាញពីទេពកោសល្យរបស់ខ្លួន៕

ប្រភព៖ កូរ៉េ

Lee Jung Ha 
Lee Jung Ha 
Lee Jung Ha 
Lee Jung Ha 
Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T