រឿង«ប៉ាកូរ ចង់បានប្រពន្ធ» នឹងចាក់បញ្ចាំងឆាប់ៗនេះ សាច់រឿងប្លែកភ្នែកមិនចាញ់វគ្គ១(មានវីដេអូ)

//s9.kh1.co/5f/5f113736a769c57bf62b0c67ffddfee152ef659a.jpg
តារា & កម្សាន្ដ

 ២៣-សីហា-២០២៣ ៣ល្ងាច · ២ ឆ្នាំមុន

រឿង«ប៉ាមហាកូរ» ចេញផ្ទុះការគាំទ្រខ្លាំងពេក ទើបផលិតកម្ម LD Picture សម្រេចចិត្តផលិតសាច់រឿងភាគ២ នឹងចេញឆាប់ៗនេះ។

​ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ ខ្សែភាពយន្តខ្នាតធំមានចំណងជើង «លោកប៉ាមហាកូរ» ពិតជាបានទទួលការគាំទ្រពីមហាជនច្រើនកុះករតែម្ដង។ ម្យ៉ាងវិញទៀត ស្របពេលរឿងមួយនេះ ចាក់បញ្ចាំងក្នុងរោងកុន មានអ្នកចូលទស្សនាច្រើន ទើបផលិតកម្ម LD Entertainment សម្រេចចិត្តផលិតសាច់រឿងភាគ២ ដែលនឹងចាក់បញ្ចាំងឆាប់ៗនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះទៅទៀត តួអង្គក្នុងរឿង «ប៉ាកូរ ចង់បានប្រពន្ធ ឬ Single Dad2» មានវត្តមានរបស់វីរៈសិល្បករជើងចាស់ លោក ទេព រិនដារ៉ូ, លោក លឹម ជាឡាយ, ប្រុស ខួច, កញ្ញា ហេង ចន្ថា, កញ្ញា ស៊ីន យូប៊ីន, និងលោក អ៊ុំ សុវណ្ណគីរី រួមជាមួយសិល្បករ សិល្បការិនីល្បីៗជាច្រើនផ្សេងទៀត។​

រូបភាព
រូបភាព

មួយវិញទៀត គ្រាន់តែរឿង «ប៉ាកូរ ចង់បានប្រពន្ធ ឬ Single Dad2» បញ្ចេញ Trailer មិនបានប៉ុន្មានផង ក៏មានមតិជាច្រើនរបស់អ្នកគាំទ្រក្រោយពីបានទស្សនា សុទ្ធសឹងតែនាំគ្នាសរសើរថា សាច់រឿងច្បាស់ជាល្អមើល ល្អសើច​ កំប្លែង គួរអោយចាប់អារម្មណ៍ មិនចាញ់ភាគ១នោះទេ។ 

រូបភាព
រូបភាព

គួរបញ្ជាក់ផងដែរថា រឿង «ប៉ាកូរ ចង់បានប្រពន្ធ» នឹងចាក់បញ្ចាំងជាផ្លូវការនៅគ្រប់រោងភាពយន្ត នៅថ្ងៃទី៩  ខែកញ្ញា ឆ្នាំ២០២៣ ឆាប់ៗខាងមុខនេះហើយ។ ប្រិយមិត្តនៅចាំអីទៀត តោះឆាតទៅណាត់មិត្តភក្តិត្រៀមទុកហើយទៅ៕ 

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T