រឿងភាគថ្មី «មរតកបេះដូង» ផ្តិតយកទិដ្ឋភាពការផលិតសូត្រខ្មែរពីបុរាណ ធានាថាជក់ចិត្ត!

//s9.kh1.co/24/249db65af37a0ac7ff96a34bd2acae8f2afe8fd4.jpg
តារា & កម្សាន្ដ

 ១២-កុម្ភៈ-២០២៤ ៧ព្រឹក · ៣ ខែមុន

រឿង «មរតកបេះដូង» ជារឿងភាគថ្មីដែលផលិតដោយ​ក្រុមការងារ Blackbox ដែលនឹងមានចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍បាយ័ន ឆាប់ៗខាងមុខនេះ។

កម្សាន្ត ៖ តាមរយៈការកត់សម្គាល់ថ្មីៗកន្លងទៅនេះ ឃើញថារឿងភាគខ្មែរ ហាក់មានសន្ទុះនៃការគាំទ្រយ៉ាងខ្លាំង ធ្វើឲ្យមានកំណើននៃការផលិតកើនឡើងច្រើន ទៅតាមនោះដែរ។ រឿង «មរតកបេះដូង» ជារឿងមួយក្នុងចំនោម រឿងភាគខ្មែរ ដែលគ្រោងនឹងចាក់បញ្ចាំង លើកញ្ចក់ទូរទស្សន៍ឆាប់ៗនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូប Poster រឿង «មរតកបេះដូង» 
រូប Poster រឿង «មរតកបេះដូង» 

គួរបញ្ជាក់ផងដែរថា រឿង «មរតកបេះដូង» ជារឿងភាគថ្មីដែលផលិតដោយ​ក្រុមការងារ Blackbox ដែលមានបទពិសោធន៍លើការផលិតរឿងបុរាណខ្មែរ ទទួលបានការគាំទ្រខ្លាំងកាលពីមុនរួចមកហើយ នោះគឺ រឿងទេពធីតា​ព្កុលមាស រឿងនគរមាស រឿងនាងធីតាមុខសេះ ជាដើម។

រូបពីសកម្មភាពនៃការថត រឿង «មរតកបេះដូង» 
រូបពីសកម្មភាពនៃការថត រឿង «មរតកបេះដូង» 

ត្រលប់មកកាន់ រឿង «មរតកបេះដូង» នេះវិញ សម្ដែងដោយតារាស្រីប្រុសល្បីៗ ដូចជាលោក ប្រិមប្រិយ កញ្ញា សាន កុសមៈ និងជាច្រើនទៀត។ នេះគឺជារឿងដែលបង្ហាញពីជីវិតរស់នៅរបស់គ្រួសារអ្នកជំនួញសូត្រ នៅសម័យលង្វែក ដែលបានផ្តិតយកទិដ្ឋភាពនៃការផលិតសូត្រខ្មែរពិតៗ ដែលមានតាំងពីយូរលង់ណាស់មកហើយ និងនៅតែបន្តរហូតមកដល់បច្ចុប្បន្ន។

រូប Poster រឿង «មរតកបេះដូង» 
រូប Poster រឿង «មរតកបេះដូង» 

នេះជាការរួមចំណែកលើកស្ទួយ និងអភិរក្សមួយផ្នែកនៃវប្បធម៌ ទំនៀមទម្លាប់ខ្មែរយើង តាមរយៈវិស័យសិល្បៈ។ ក្រុមការងារផលិត សង្ឃឹមយ៉ាងមុតមាំថា នឹងទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត អ្នកតាមដានរឿងភាគខ្មែរ ចំពោះស្នាដៃថ្មីមួយនេះ។

សូមរង់ចាំតាមដានទស្សនា រឿង «មរតកបេះដូង» នៅលើកញ្ចក់ទូរទស្សន៍បាយ័ន ក្នុងពេលឆាប់ៗនេះ៕ 

រូបពីសកម្មភាពនៃការថត រឿង «មរតកបេះដូង» 
រូបពីសកម្មភាពនៃការថត រឿង «មរតកបេះដូង» 
រូបពីសកម្មភាពនៃការថត រឿង «មរតកបេះដូង» 
រូបពីសកម្មភាពនៃការថត រឿង «មរតកបេះដូង» 
រូបពីសកម្មភាពនៃការថត រឿង «មរតកបេះដូង» 
រូបពីសកម្មភាពនៃការថត រឿង «មរតកបេះដូង» 
រូបពីសកម្មភាពនៃការថត រឿង «មរតកបេះដូង» 
រូបពីសកម្មភាពនៃការថត រឿង «មរតកបេះដូង» 
រូបពីសកម្មភាពនៃការថត រឿង «មរតកបេះដូង» 
រូបពីសកម្មភាពនៃការថត រឿង «មរតកបេះដូង» 
រូបពីសកម្មភាពនៃការថត រឿង «មរតកបេះដូង» 
រូបពីសកម្មភាពនៃការថត រឿង «មរតកបេះដូង» 
រូបពីសកម្មភាពនៃការថត រឿង «មរតកបេះដូង» 
រូបពីសកម្មភាពនៃការថត រឿង «មរតកបេះដូង» 
ប្រិមប្រិយ
Khiev Somonthaneath
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T