ហេតុអ្វីចាំបាច់ប្រើប្រាស់ទឹកអនាម័យស្រ្តីក្លិន?

//s9.kh1.co/7d/7dba7aeaa290304a7a4761a2bad74fbcc1f6ecb7.jpg
យល់ដឹង

 ២៥-តុលា-២០២៣ ៣ល្ងាច · ៦ ខែមុន

ទ្វារមាសជាផ្នែកមួយដ៏សំខាន់នៃរាងកាយស្ត្រី ម៉្យាងវាជាទីតាំងដែលងាយទទួលរងប្រតិកម្មជាជាងកន្លែងផ្សេងៗទៀត។ ស្រ្តីមួយចំនួនមានការយល់ខុសទៅលើអនាម័យទ្វារមាសដូចជា ការប្រើប្រាស់សាប៊ូ ឬទឹកអនាម័យដែលមានកម្រិត pH មិនសមស្រប ការលូកលាងទៅក្នុងប្រដាប់ភេទជ្រៅៗ និងកំហុសឆ្គងនៃការធ្វើអនាម័យប្រចាំថ្ងៃផ្សេងៗទៀត ដែលបណ្តាលឱ្យមានបញ្ហាដូចជាកន្ទួលរមាស់ ស្ងួត ក្រហាយ ធ្លាក់ស ឬមានក្លិនជាដើម។

ភ្នំពេញ៖ ទ្វារមាសជាផ្នែកមួយដ៏សំខាន់នៃរាងកាយស្ត្រី ម៉្យាងវាជាទីតាំងដែលងាយទទួលរងប្រតិកម្មជាជាងកន្លែងផ្សេងៗទៀត។ ស្រ្តីមួយចំនួនមានការយល់ខុសទៅលើអនាម័យទ្វារមាសដូចជា ការប្រើប្រាស់សាប៊ូ ឬទឹកអនាម័យដែលមានកម្រិត pH មិនសមស្រប ការលូកលាងទៅក្នុងប្រដាប់ភេទជ្រៅៗ និងកំហុសឆ្គងនៃការធ្វើអនាម័យប្រចាំថ្ងៃផ្សេងៗទៀត ដែលបណ្តាលឱ្យមានបញ្ហាដូចជាកន្ទួលរមាស់ ស្ងួត ក្រហាយ ធ្លាក់ស ឬមានក្លិនជាដើម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាព
រូបភាព

ការរក្សាកំរិតតុល្យភាព pH នៅតំបន់ទ្វារមាសពិតជាមានសារៈសំខាន់ណាស់។​

ជាទូទៅ ទ្វារមាសមានកម្រិត pH ទាបគឺនៅចន្លោះពី ៣.៨ ទៅ ៤.៥ និងសម្បូរទៅដោយបាក់តេរីល្អយ៉ាងច្រើនដែលជាលក្ខខណ្ឌជួយឱ្យទ្វារមាសមានសុខភាពល្អប្រឆាំង នឹងការឈ្លានពានរបស់មេរោគព្រមទាំងរក្សាបាននូវសំណើមគ្រប់គ្រាន់។

ស្រ្តីគួរយល់ដឹងអំពីសកម្មភាពប្រចាំថ្ងៃខ្លះៗដែលជាមូលហេតុនៃការបំផ្លាញកំរិតតុល្យភាព pH របស់ទ្វារមាសដូចជា៖

•ការប្រើសំឡីអនាម័យមិនសមស្រប

•ប្រើប្រាស់សាប៊ូដុំឬសាប៊ូកក់សក់សម្រាប់លាងសំអាតតំបន់ពិសេស ( pHបាស នៃសាប៊ូដុំ ឫសាប៊ូកក់សក់វាបង្កើននូវpHនៅទ្វារមាស )

•ប្រើប្រាស់ខោក្នុងដែលមានក្រណាត់មិនល្អ និងសំលៀកបំពាក់តឹងពេក

•មានសកម្មភាពផ្លូវភេទខ្លាំងក្លា (ទឹកកាមមានpH បាសដែលធ្វើឲ្យខូចpHអាស៊ីតនៅទ្វារមាស)

•ប្រើប្រាស់ថ្នាំគ្រាប់ពន្យាកំណើត និងថ្នាំ ២ រឺ៣ប្រភេទផ្សេងទៀត ដូចជាថ្នាំប្រឆាំងបាក់តេរី

•ស្ត្រេស និង ការហត់ខ្លាំងពេក

•អតុល្យភាពនៃរបបអាហារ។

ប្រសិនបេីកម្រិត pH របស់យេីងមិនមានតុល្យភាព​ វាអាចបណ្តាលអោយមានការរមាស់ រលាក ស្ងួត និងឆ្លងមេរោគនៅនឹងប្រពន្ធ័បន្តពូជផងដែរ។

រូបភាព
រូបភាព

ជាការពិតណាស់ KLEN Intimate Wash គឺទឹកអនាម័យស្រ្តីដែលមានរូបមន្ត និងបច្ចេកវិទ្យាមកពីប្រទេសកូរ៉េខាងត្បូង ដែលផលិតដោយអ្នកជំនាញជាជនជាតិកូរ៉េ​ផ្ទាល់ ហើយផ្ដល់នូវកម្រិត pH4.5 ក្នុងការជួយរក្សាកម្រិតតុល្យភាពនៅកន្លែងបន្តពូជ និងមានផ្ទុកនូវឡាក់ទិចអាស៊ីត​ដែលមានមុខងាររក្សាកំរិតអាស៊ីតទាបដើម្បីទប់ស្កាត់ការរីកលូតលាស់នូវបាក់តេរីអាក្រក់ចេញពីទ្វារមាស។

https://s9.kh1.co/__image/w=650,h=976,q=100/7e/7ecb0003c25c5d6bfecb9cbe02c14996081ce2e1.png

ទឹកអនាម័យស្រ្តី ក្លិន ជាប្រភេទទឹកអនាម័យស្រាលស្រទន់សំរាប់ប្រើប្រាស់ជាប្រចាំថ្ងៃ និងត្រូវបានពិសោធន៍ ធ្វើតេស្តដោយខាងឡាបូត្រឹមត្រូវ និងច្បាស់លាស់ ហើយបញ្ជាក់ថាមានសុវត្ថិភាពក្នុងការប្រើប្រាស់។អំពី ក្លិន (KLEN)

KLEN គឺជាម៉ាកយីហោមួយ ដែលស្ថិតនៅក្រោមក្រុមហ៊ុននៅក្នុងស្រុក គឺក្រុមហ៊ុន Khmer Household & Healthcare Co, Ltd។ ក្លិន (KLEN) មានផលិតផលជាច្រើនប្រភេទដូចជា ទឹកអនាម័យស្ត្រី សាប៊ូកក់សក់បុរស-នារី សាប៊ូបោកខោអាវ និងសាប៊ូលាងដៃផងដែរ។ គ្រប់ផលិតផល របស់ក្លិន (KLEN) ផ្សំឡើងពីវត្ថុធាតុដើម រូបមន្ត និងអ្នកជំនាញមកពីប្រទេសកូរ៉េ។ បច្ចុប្បន្ន ក្លិន (KLEN) បានជាប់ចំណាត់ថ្នាក់លេខ១ ផលិតផលដែលមានការប្រើប្រាស់ពេញនិយមជាងគេនៅក្នុង ប្រទេសកម្ពុជា នោះក៏ព្រោះតែក្លិនផ្តោតលើគុណភាព និងសុវត្ថិភាពជាចំបង។ សព្វថ្ងៃ ក្លិន (LEN) បានចរាចរណ៍ផលិតផលរបស់ខ្លួនលក់នៅលើទីផ្សារប្រមាណជា ៣៥០០ កន្លែង នៅទូទាំង ២៥ ខេត្ត ក្រុង៕

រូបភាព
រូបភាព
រូបភាព
រូបភាព
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T