កាត់បន្ថយគ្រឿងកំប៉ុង បើមិនចង់កើតជំងឺជាង១០០មុខ

//s9.kh1.co/61/617ddbd9648ad89340e3760aa349fffa898417a5.png
យល់ដឹង

 ០២-សីហា-២០២៣ ១០ព្រឹក · ២ ឆ្នាំមុន

គេបានដកស្រង់ជំងឺចំនួន១៨មុខពីអង្គការសុខភាពពិភពលោក ដែលកើតឡើងជាញឹកញាប់ទៅលើអ្នកដែលពិសារគ្រឿងស្រវឹងជាប្រចាំ។

យល់ដឹង៖ ដូចដែលប្រិយមិត្តដឹងស្រាប់ហើយថា ភេសជ្ជៈគ្រឿងកំប៉ុង គ្រឿងស្រវឹង ពោរពេញទៅដោយសារធាតុគីមីដែលបំផ្លាញសុខភាព។ បើទោះបីជាវាមានរសជាតិឆ្ងាញ់ និង ពេលពិសារហើយធ្វើឲ្យអ្នកមានថាមពលយ៉ាងណាក៏ដោយ ប៉ុន្ដែវានឹងផ្ដល់ផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅពេលក្រោយ បើសិនជាអ្នកពិសារវាជាប្រចាំ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
 ភេសជ្ជៈគ្រឿងកំប៉ុង
 ភេសជ្ជៈគ្រឿងកំប៉ុង

បើយោងទៅតាមសមាគមន៍ WHO អង្គការសុខភាពពិភពលោក​ បានធ្វើការតាស់តឿនទៅកាន់អ្នកដែលចូលចិត្តភេសជ្ជៈគ្រឿងកំប៉ុង សង្កត់ធ្ងន់ទៅលើគ្រឿងស្រវឹងថា វាអាចបណ្ដាលឲ្យអ្នកកើតជំងឺជាង១០០មុខ ដែលជំងឺទាំងនេះ សុទ្ធតែជាប្រភេទធ្ងន់ និង ពិបាកព្យាបាល។

 ភេសជ្ជៈគ្រឿងកំប៉ុង
 ភេសជ្ជៈគ្រឿងកំប៉ុង

យ៉ាងណាមិញ គេបានដកស្រង់ជំងឺចំនួន១៨មុខ ដែលកើតឡើងជាញឹកញាប់ទៅលើអ្នកដែលពិសារគ្រឿងស្រវឹងជាប្រចាំ៖

1. បង្កអក្ការៈអស់កម្លាំងរាំរៃ

2. សរីរាង្គកាយគ្រប់ផ្នែកចុះអន់ខ្សោយ

3. ខូចក្រពះដោយមិនដឹងខ្លួន 

4. ឡើងសម្ពាធឈាម

 ភេសជ្ជៈគ្រឿងកំប៉ុង
 ភេសជ្ជៈគ្រឿងកំប៉ុង

5. បង្ករោគបេះដូង អនាគតព្យាបាលមិនជា

6. បង្កើនហានិភ័យនៃជម្ងឺស្លាប់មួយចំហៀងខ្លួន

7. ទឹកនោមផ្អែមមិនដឹងខ្លួន

រូបភាព
រូបភាព

8. បញ្ហាជាតិស្ករក្នុងឈាមមិនមានតុល្យភាព ឡើងចុះខ្លាំងៗ

9. បង្កជាឆ្អឹងស្ពោត ពុកផុយ

10. ឈឺតាមសន្លាក់ដៃ សន្លាក់ជើង

រូបភាព
រូបភាព

11. ធ្វើឲ្យខូចក្រលៀន

12. អាចបង្កទៅជាលើសទម្ងន់ លើសជាតិខ្លាញ់

13. ផ្លាកែតឈាមធ្លាក់ចុះ កង្វះគ្រាប់ឈាមក្រហម

រូបភាព
រូបភាព

14. បង្កើតជម្ងឺមហារីកច្រើនមុខ

15. ធ្វើឲ្យសមត្ថភាពផ្លូវភេទធ្លាក់ចុះ

16. ស្រ្តីអាចបង្កឈឺចាប់ខ្លាំងពេលមករដូវ

 រូបភាព
 រូបភាព

17. វាបង្កឲ្យសារពាង្គកាយកង្វះវីតាមីន និងសារធាតុចិញ្ចឹម

18. ធ្វើឲ្យអាយុអ្នកខ្លី ឆាប់ស្លាប់

Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T