លីវ ជីលី បោះពាក្យសម្ដី សមត្ថភាព មិនឈ្នះទឹកលុយ ក្រោយមិនទទួលជ័យលាភី Miss Supranational 2023

//s9.kh1.co/c4/c439b323b4662c315e453a0d150f79499657c3a7.jpg
តារា & កម្សាន្ដ

 ១៧-កក្កដា-២០២៣ ១១ព្រឹក · ២ ឆ្នាំមុន

កាលពីពេលថ្មីៗនេះ លីវ ជីលី ទើបប្រកួតចប់ក្នុងកម្មវិធី Miss Supranational 2023 ហើយមិនទទួលបានជ័យលាភីណាមួយនោះទេ តែហ្វេននៅលើកទឹកចិត្តនាងគ្រប់គ្នា។

ភ្នំពេញ៖ ក្រោយជាប់ជាម្ចាស់ជ័យលាភីក្នុងកម្មវិធី Miss Supranational Cambodia 2023 កញ្ញា លីវ ជីលី ក៏បានធ្វើដំណើរចេញទៅប្រកួតលើឆាកអន្តរជាតិនៅឯប្រទេសប៉ូឡូញ។ ពិតណាស់ បវរកញ្ញារូបនេះពិតជាមានភាពជឿជាក់ និងការតាំងចិត្តតែម្ដង ស្របពេលចូលរួមប្រកួតលើឆាកអន្តរជាតិដូច្នេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
 កញ្ញា លីវ ជីលី 
 កញ្ញា លីវ ជីលី 

លើសពីនេះទៅទៀត គេដឹងថាកញ្ញា លីវ ជីលី មិនបានជាប់ក្នុងTop24ឡើយ តែទោះបីជាយ៉ាងណា នាងក៏ទទួលយកនូវលទ្ធផលមួយនេះ ព្រោះថានាងបានខិតខំអស់ពីកម្លាំងកាយចិត្ត។ ក្នុងនោះដែរ គេដឹងថានាងទើបតែប្រឡប់មកដល់ប្រទេសកម្ពុជាវិញដោយសុវត្ថិភាពផងដែរ។ 

 កញ្ញា លីវ ជីលី 
 កញ្ញា លីវ ជីលី 

មួយវិញទៀត ស្របពេលបញ្ចប់ការប្រកួតលើឆាក Miss Supranational 2023 ហើយបានមកដល់ប្រទេសកម្ពុជា កញ្ញា លីវ ជីលី បានបង្ហោះសារមួយនិយាយរៀបរាប់ពីអារម្មណ៍ខ្លួនថា «ខ្ញុំយល់អំពីវិស័យបរវកញ្ញាកាន់តែច្បាស់នៅពេលនេះ អ្នកយល់លើកដៃ អ្នកឆ្ងល់អាចសួរខ្ញុំបាន ឯងខំតស៊ូចង់ងាប់ចង់រស់ ហើយនេះក៏ជាលើកចុងក្រោយផងដែរស្បថយាយមែន»។ លើសពីនេះទៅទៀត បវរកញ្ញារូបនេះក៏បានបន្តនិយាយតបក្នុង Comment ជាមួយហ្វេនខ្លួនបន្ថែមថា «តាមហ្នឹងទៅបង សមត្ថភាពមិនឈ្នះទឹកលុយទេ»៕ 

រូបភាព
រូបភាព
រូបភាព
រូបភាព
កញ្ញា លីវ ជីលី​
កញ្ញា លីវ ជីលី​
កញ្ញា លីវ ជីលី​
កញ្ញា លីវ ជីលី​
កញ្ញា លីវ ជីលី​
កញ្ញា លីវ ជីលី​
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T