កម្សាន្ត៖ ជាការពិតណាស់ ប្រិយមិត្តច្បាស់ជាបានជ្រាបហើយថា កន្លងទៅអ្នកឧកញ៉ា សុខ គង់ បានប្រាប់សារព័ត៌មានថា អ្នកឧកញ៉ាចង់លក់សណ្ឋាគារ សុខាភ្នំពេញ និងដីនៅតំបន់ជ្រោយចង្វារ ក្នុងតម្លៃ ១៥០០លានដុល្លារ ដើម្បីយកទៅវិនិយោគបន្ថែម នៅរមណីយដ្ឋានបូកគោ និងសងបំណុលគេខ្លះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
បន្ថែមពីនោះ អ្នកឧកញ៉ាបន្តថា បើទោះបីជាចង់លក់ក៏ពិតមែន ប៉ុន្តែមិនទាន់មានក្រុមហ៊ុនណាចូលមកចរចា និងធ្វើកិច្ចសន្យាទិញនៅឡើយទេ។ ដោយឡែកថ្មីៗនេះ មានប្រភពព័ត៌មានបានបង្ហើបថា គម្រោងសាងសង់ផ្សាររបស់អ្នកឧកញ៉ា សុខ គង់ គឺមិនឆ្ងាយប្រមាណពីសណ្ឋាគារ សុខា នោះឡើយ ដោយមានឈ្មោះថា ផ្សារសុខា រីវើសាយ ដែលមានទីតាំងនៅលើផ្ទៃដីខាងមុខសណ្ឋាគាររ៉េស៊ីដង់ សុខាភ្នំពេញ។

ចំណែកឯ បច្ចុប្បន្នក្រុមហ៊ុន សុខា កំពុងដំណើរការសាងសង់គម្រោងផ្សារនៅឡើយ ហើយគ្រោងដាក់លក់ឆាប់ខាងមុខនេះ។ ជុំវិញផែនកាដាក់លក់សណ្ឋាគារ សុខា និងដីតំបន់ជ្រោយចង្វារនេះ ក្រុមហ៊ុនបានប្រកាសលក់មួយរយៈកន្លងមកហើយ ប៉ុន្តែទើបតែពេលថ្មីៗនេះ មានក្រុមហ៊ុនវៀតណាមធំមួយ បានចចារទិញយក តែការដេញថ្លៃចរចារទិញយកបានឬមិនបាន គឺអាស្រ័យលើការចចារជាក់ស្តែងប៉ុណ្ណោះ៕
ខាងក្រោមនេះ ជារូបភាពគម្រោងសាងសង់ផ្សារ៖



