តិចអត់ដឹង ថាចិញ្ចើម របស់ Charlie Puth មិនមែនស្ទាយ៍ទេ តែជាឧបទ្ទវហេតុ ក្បែរស្លា.ប់ ដោយសារតែ...

//s9.kh1.co/86/868c9a76d1c91f22eb7d8d6a660449bac6fd463a.jpg
តារា & កម្សាន្ដ

 ៣០-មិថុនា-២០២៣ ៤ល្ងាច · ២ ឆ្នាំមុន

ហ្វេនៗ Charlie Puth តិចអត់ដឹង ថាចិញ្ចើម របស់តារាប្រុសនេះ មិនមែនស្ទាយ៍ទេ តែជាឧបទ្ទវហេតុ ក្បែរស្លា.ប់ទៅវិញ ដោយសារតែ។

កម្សាន្ដ៖ ជឿជាក់ថា ប្រិយមិត្តនៅក្នុងប្រទេសកម្ពុជា មិនតិចនោះទេ ដែលបានស្គាល់ជាកំពូលតារាចម្រៀង និងអ្នកនិពន្ធបទចម្រៀងប្រុសលំដាប់ពិភពលោក សញ្ញាតិអាមេរិក គឺលោក Charlie Puth តាមរយៈបទចម្រៀងល្បីៗ ផ្ទុះការគាំទ្រ និងជោគជ័យយ៉ាងខ្លាំង ក្នុងវិស័យសិល្បៈរបស់លោក រួមមានបទចម្រៀងដូចជា៖ See you again, Dangerously, We don’t talk anymore និងបទចម្រៀងល្បីៗជាច្រើនទៀត ជាមួយទឹកដមសម្លេង ផ្អែម ស្រទន់ បូករួមទាំងរូបសម្បត្តិ យ៉ាងស្រស់សង្ហា ផ្ទៃមុខទាក់ទាញមានមន្ដស្នេហ៍ ញញឹមស្រស់ សាច់សខ្ចីដូចបណ្ដូលចេក និងរាងខ្ពស់ស្រឡះ ដែលធ្វើឲ្យតារាប្រុសរូបនេះ ទទួលបានការចាប់អារម្មណ៍ កាន់តែមានប្រជាប្រិយភាព ការគាំទ្រ ល្បីល្បាញយ៉ាងខ្លាំង ពីសំណាក់មហាជន ជុំវិញពិភពលោកផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Charlie Puth 
Charlie Puth 

មិនត្រឹមតែប៉ុណ្ណោះ តារាប្រុសរូបនេះ ក៏ធ្លាប់បានមកចូលរួមការប្រគុំតន្រ្ដី របស់ Smart Mega Concert កាលពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៨ កន្លងទៅ ដោយមានហ្វេនៗ ចូលរួមទៅទស្សនាការប្រគុំតន្រ្ដី យ៉ាងច្រើនកុះករទៀតផង ហើយទន្ទឹមនឹងភាពល្បីល្បាញ មានអ្នកគាំទ្រច្រើន ស្រឡាញ់ ពេញចិត្តជាមួយតារាប្រុសរូបនេះ ដោយសារតែ ទឹកដមសម្លេង បកស្រាយចម្រៀងយ៉ាងពីរោះ រណ្ដំ អមជាមួយរូបសម្រស់ដ៏ស្រស់សង្ហា របស់លោកនោះ ជាពិសេសអ្នកគាំទ្រ ចាប់អារម្មណ៍ជាងគេត្រង់ចិញ្ចើម ខាងស្ដាំរបស់លោក ដែលគ្រប់គ្នាគិតថា ជាស្ទាយ៍ឆូតចិញ្ចើមរបស់តារាប្រុសរូបនេះ ហើយពិតជាស្អាត ឡូយម៉្យាង រហូតមានហ្វេនៗមួយចំនួន ឆូតស្ទាយ៍តាមជាដើម។

Charlie Puth in Phnom Penh
Charlie Puth in Phnom Penh

ជាក់ស្ដែង ប្រហែលជាអ្នកគាំទ្រមួយចំនួន ប្រាកដជាមិនបានដឹងនោះទេថា ឆូតចិញ្ចើមខាងស្ដាំ របស់កំពូលតារាចម្រៀងលំដាប់ពិភពលោក Charlie Puth មិនមែនជាស្ទាយ៍នោះទេ ប៉ុន្ដែវាជាឧបទ្ទវហេតុទៅវិញទេ ដែលបានបង្កជាស្នាម តាំងពីតារាប្រុសរូបនេះ មានអាយុ ២ឆ្នាំមកម្ល៉េះ ដោយត្រូវបានសត្វឆ្កែវាយប្រហារ ត្រូវនឹងចិញ្ចើម ខាងស្ដាំរបស់លោក ហើយការវាយប្រហាររបស់សត្វឆ្កែនេះដែរ ថែមទាំងធ្វើឲ្យលោកស្ទើរតែបា.ត់.ប.ង់.ជី.វិ.ត ព្រោះតែមានគេមកជួយទេ ទើបបានរួចជីវិតនោះ បានជាធ្វើចិញ្ចើមរបស់ Charlie Puth មានស្នាមបែបនេះ មកទល់បច្ចុប្បន្ន៕

Charlie Puth 
Charlie Puth 

សូមទស្សនារូបភាពខាងក្រោម៖

Charlie Puth in Phnom Penh
Charlie Puth in Phnom Penh
Charlie Puth 
Charlie Puth 
Charlie Puth 
Charlie Puth 
Charlie Puth 
Charlie Puth 
Charlie Puth 
Charlie Puth 
Charlie Puth 
Charlie Puth 
Charlie Puth 
Charlie Puth 
Charlie Puth 
Charlie Puth 
Kheoun Channeang
K.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T