៤សំណួរអំពីរបបអាហារ សម្រាប់អ្នកហាត់ប្រាណយកសាច់ដុំ!

//s9.kh1.co/fa/fab5802853c1610aa842d17d6371c93a6f4a7302.jpg
យល់ដឹង

 ១៤-មិថុនា-២០២៣ ៣ល្ងាច · ២ ឆ្នាំមុន

ចង់ឲ្យសាច់ដុំលូតលាស់ និង រឹងមាំល្អ​ ត្រឹមការហាត់ប្រាណមិនទាន់គ្រប់គ្រាន់ទាំងស្រុងនោះទេ យើងត្រូវការរបបអាហារចូលរួមផងដែរ​​។

ចង់ឲ្យសាច់ដុំលូតលាស់ និង រឹងមាំល្អ​ ត្រឹមការហាត់ប្រាណមិនទាន់គ្រប់គ្រាន់ទាំងស្រុងនោះទេ យើងត្រូវការរបបអាហារចូលរួមផងដែរ​​ ពិសេសរបបអាហារដែលសម្បូរសារជាតិចិញ្ចឹមដូចជាពពួកប្រូតេអ៊ីន និងវីតាមីនតែម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១.តើរបបអាហារមានសារៈសំខាន់យ៉ាងណាសម្រាប់ការលូតលាស់សាច់ដុំ?

Continue Reading

បន្ទាប់ពីការហាត់ប្រាណ គឺរបបអាហារពិតជាសំខាន់សម្រាប់ការលូតលាស់ម៉ាសសាច់ដុំក្នុងរាងកាយ។ របបអាហារល្អ ជួយឲ្យរាងកាយមានសុខភាពល្អ សាច់ដុំរឹងមាំ និងចរន្ដឈាមដំណើរការស្រួល។ យើងអាចជ្រើសរើសអាហារដែលសម្បូរទៅដោយជាតិប្រូតេអ៊ីន ជៀសវាងពពួកអាហារដែលសម្បូរជាតិខ្លាញ់។ ដូច្នេះប្រសិនបើការហាត់ប្រាណដោយមិនមានរបបអាហារគ្រប់គ្រាន់នោះទេ កោសិកាសាច់ដុំក៏មិនអាចមានការលូតលាស់បានល្អនោះដែរ។

២.តើអាហារអ្វីខ្លះដែលជំនួយដល់ការលូតលាស់កោសិកាសាច់ដុំ?

ពពួកអាហារដែលជំនួយដល់ការលូតលាស់សាច់ដុំមានដូចជា សាច់ទ្រូងមាន់ សាច់គោ សាច់ជ្រូក សាច់ត្រី ដែលមិនមានជាប់ខ្លាញ់ គ្រាប់ធញ្ញជាតិ និងទឹកដោះគោស្រស់គ្មានខ្លាញ់ផងដែរ។ ក្រៅពីសាច់គឺត្រូវមានបន្លែផ្លែឈើ ដែលសម្បូរទៅដោយវីតាមីន រ៉ែ និង ជាតិទឹក។

៣.តើអាហារអ្វីខ្លះដែលជួយជំរុញឲ្យសាច់ដុំលូតលាស់បានលឿន?

របបអាហារសុខភាពទាំងអស់មិនសូវមានភាពខុសគ្នានោះទេ វាអាស្រ័យលើបរិមាណ នៃការញ៉ាំ និង ពេលវេលាប៉ុណ្ណោះ ប៉ុន្ដែតាមការសិក្សាបានបង្ហាញថា អាហារដែលជំនួយដល់ការលូតលាស់សាច់ដុំបានលឿនមាន ស៊ុត សាច់ទ្រូងមាន់ ត្រី ផលិតផលទឹកដោះគោ ខាត់ណាខៀវ ការ៉ុត តាសក់ និង គ្រាប់សណ្ដែកខៀវ។ យើងអាចញ៉ាំបន្លែដោយការស្ងោរ ចំហុយ ឬអាំង​ជៀសវាងការបំពង ឬចៀនដោយប្រើប្រាស់ខ្លាញ់ជាដើម។

៤.តើការញ៉ាំអាហារត្រឹមតែ៣ពេលក្នុងមួយថ្ងៃអាចបង្កើនការលូតលាស់សាច់ដុំបានដែរទេ?

ការញ៉ាំអាហារត្រឹមតែ ៣ពេលក្នុងមួយថ្ងៃក៏អាចជួយបង្កើនការលូតលាស់សាច់ដុំបាន។ ប៉ុន្ដែត្រូវប្រាកដថា របបអាហារ៣ពេលប្រចាំថ្ងៃនោះ គឺត្រូវសម្បូរទៅដោយសារជាតិចិញ្ចឹមគ្រប់គ្រាន់ ប្រូតេអ៊ីន វីតាមីន រ៉ែ និង ជាប្រភេទអាហារដែលផ្ដល់ការឡូរី ឆ្លើយតបទៅតាមតម្រូវការប្រើប្រាស់របស់រាងកាយ។ ម្យ៉ាងទៀតអ្នកហាត់ប្រាណទាំងអស់ក៏ត្រូវញ៉ាំទឹកឲ្យបានគ្រប់គ្រាន់ ព្រោះទឹកក៏ជាផ្នែកមួយជួយដល់ការលូតសាច់ដុំផងដែរ។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T