កម្សាន្ដ៖ ជាការពិតណាស់ កាលពីថ្មីៗនេះ នៅក្នុងប្រព័ន្ធបណ្ដាញសង្គម កំពុងតែផ្ទុះការភ្ញាក់ផ្អើល ហួសចិត្ត និងវែកញែកយ៉ាងខ្លាំង ពេញបណ្ដាញសង្គម ជាមួយរឿងដែល បេក្ខភាពមួយរូប ដែលប្រឡងក្នុងកម្មវិធី The Voice Cambodia រដូវកាលទី៣ គឺ សុខុម រចនា ហើយជាក់ស្ដែង បេក្ខភាពរូបនេះ ទទួលបាន៤កៅអី ពីគ្រូបង្វឹក បន្ទាប់មកក៏សុំឲ្យនាង ច្រៀងបទ «How About Now» ដែលជាបទម្ចាស់សំនៀងដើម របស់កំពូលតារាចម្រៀងប្រុសលំដាប់ប្រទេសលោក ជី ដេវីត ខណៈពេលច្រៀងចប់ គ្រូបង្វឹកលោក ណុប បាយ៉ារិទ្ធ បាននិយាយថា (បើមិនច្រៀងបទហ្នឹង កុំអីមិនដឹងម្ចាស់បទ នៅនេះទេ)។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ទន្ទឹមនឹងនេះ បេក្ខភាព The voice Cambodia រដូវកាលទី៣ សុខុម រចនា បែរជានិយាយបែបនេះវិញថា «អរគុណសម្រាប់ការគាំទ្រ៣០M views» គ្រាន់តែនាងនិយាយបែបនេះរួច ហ្វេនៗ អ្នកគាំទ្រ របស់លោក ជី ដេវីត ជាច្រើនបានចេញមុខ បញ្ចេញមតិវែកញែកថា (ហេតុអីនិយាយបែបនេះ ប្រៀបដូចខ្លួនជាម្ចាស់បទអ៊ីចឹង ទាំងដែលយកបទរបស់ ជី ដេវីត មក Cover ទើបបានល្បីសោះ ហើយមិចមិនប្រាប់ថាល្បី ដោយសារច្រៀងបទរបស់គេ មិនអរគុណ និងមិនឲ្យតម្លៃទៅដល់ម្ចាស់កម្មសិទ្ធបែបនេះទៀត)។

ជាមួយគ្នានេះដែរ មិនទុកយូរ ចែតា បារាំង បានចេញមុខឡាយវីដេអូ ព្រលះខ្លាំងៗទៅកាន់ សុខុម រចនា ដែលយកបទរបស់លោក ជី ដេវីត មកច្រៀងបានល្បីហើយ បែរជានិយាយយកខ្លួនជាម្ចាស់បទទៅវិញ ទាំងដែលកាលពីប៉ុន្មានខែកន្លងទៅនេះ នៅក្នុងកម្មវិធី PMA2023 ពេលដែលកំពូលតារាចម្រៀងប្រុសលោក ជី ដេវីត ឡើងទទួលពានរង្វាន់ លោកក៏បានអរគុណទៅដល់ អ្នកដែលយកបទរបស់ខ្លួន មកច្រៀងឲ្យកាន់តែល្បីថែមទៀត ព្រមទាំងថាប្រសិនបើជាប់ Copyright លោកក៏នឹងឲ្យគេដោះចេញឲ្យទៀតផង ហើយសូមប្រិយមិត្ត ទស្សនានូវវីដេអូរបស់ ចែតា និយាយ នៅវីដេអូខាងក្រោមផងដែរ៕
សូមទស្សនារូបភាពនឹងវីដេអូខាងក្រោម៖






@ahteavofficial ចែតាចេញមកប្រលះរឿងអ្នកCover how about nowអកកេះតាំងខ្លួនជាម្ចាស់បទ😮 អរគុណ30M view #cambodia #thevoicecambodia #satsothearith #khmer #gdevith ♬ How About Now រាំបុណ្យភ្ជុំបិណ្ឌ - GDevith