ឈុតទេវតាហោះ បាចផ្កាជូនពរ មហាជនលាន់មាត់ ថាអស្ចារ្យគ្រប់គ្នា ក្នុងថ្ងៃបិទបញ្ចប់ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម ២០២៣

//s9.kh1.co/ca/ca2d84662a4c0db2d2ef412bebace57a63a71f00.jpg
កីទ្បា

 ១០-មិថុនា-២០២៣ ១១ព្រឹក · ២ ឆ្នាំមុន

ឈុតទេវតាហោះ បាចផ្កាជូនពរ មហាជនលាន់មាត់ ថាអស្ចារ្យគ្រប់គ្នា ក្នុងថ្ងៃបិទបញ្ចប់ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម ២០២៣។

ភ្នំពេញ៖ នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ ប្រជាជនខ្មែរទាំងមូល នាំគ្នារំជើបរំជួល ស្រក់ទឹកភ្នែកសារជាថ្មី នៅក្នុងថ្ងៃបិទបញ្ចប់ជាស្ថាពរ នៃព្រឹត្តិការណ៍កីឡាជនមានពិការភាព អាស៊ានប៉ារ៉ាហ្គេមលើកទី១២ ប្រកបដោយភាពជោគជ័យ ក្នុងនាមកម្ពុជា ធ្វើជាម្ចាស់ផ្ទះនៅក្នុងឆ្នាំ២០២៣នេះ ក្រោយរងចាំការរៀបចំ ក្លាយជាម្ចាស់ផ្ទះរយៈពេល ៦៤ឆ្នាំកន្លងមក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
បង្ហូតទង់​ កីឡា
បង្ហូតទង់​ កីឡា

យ៉ាងណាមិញ សម្រាប់ថ្ងៃបិទបញ្ចប់ព្រឹត្តិការណ៍កីឡា អាស៊ានប៉ារ៉ាហ្គេមនេះ គឺគេបានរៀបចំជាមួយផ្ទាំងទស្សនីយភាព ពិសេសៗ និងអស្ចារ្យជាច្រើន​ ដែលបញ្ជាក់វប្បធម៌ អរិយ៍ធម៌ដ៏ផូរផង់ ដោយបានបន្សល់ទុកពីបុព្វបុរស ដូនតាខ្មែរ សម្រាប់កូនចៅជំនាន់ក្រោយ រួមមានទាំងសម្បត្តិជាតិជាច្រើន រួមមាន៖ ប្រាសាទ របាំ ឧបករណ៍តន្រ្ដី ។ល។ ដែលត្រូវបានលើកយកមកបង្ហាញ ឲ្យអន្ដរជាតិបានដឹង និងបានស្គាល់ កម្ពុជាឲ្យកាន់តែច្បាស់ ហើយលើសពីនេះ ជាមួយនឹងបទចម្រៀងយ៉ាងពិរោះរណ្ដំ របស់ក្រុមសិល្បៈករ និងសិល្បៈការិនី រួមគ្នាជាមួយអត្ថន័យខ្លឹមសារ កីឡារស់ក្នុងសន្ដិភាព កីឡាលើកស្ទួយ ចំណងមិត្តភាព ភាសារបេះដូងជាដើម តាមរយៈការធ្វើជាម្ចាស់ផ្ទះ ក្នុងព្រឹត្តិការណ៍កីឡានេះផងដែរ។

ទិដ្ឋភាពព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២
ទិដ្ឋភាពព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២

ដោយឡែក អ្វីដែលប្រជាជនខ្មែរទាំងមូល នាំគ្នារំភើបក្ដុកក្ដួលសារជាថ្មី ថែមទាំងលាន់មាត់ថាអស្ចារ្យគ្រប់គ្នា ថាខ្មែរពិតជាធ្វើបាន គឺផ្ទាំងទស្សនីយភាពចុងក្រោយ មានទេវតាហោះ បាចផ្កាជូនពរជ័យ អបអរសាទរ ចែងចាំពន្លឺពណ៌មាស ពេញពហុកីឡដ្ឋានជាតិមរតកតេជោ ទៅដល់អត្តពលិកមានពិការភាពគ្រប់ប្រទេស ចំពោះការខិតខំ ប្រឹងប្រែង តស៊ូ ទាំងអស់ដែលចូលរួមប្រកួត ក្នុងព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២នេះ។

ទិដ្ឋភាពព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២
ទិដ្ឋភាពព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២

ខណៈនោះ តំណក់ទឹកភ្នែក ចាប់ផ្ដើមស្រក់ចុះមក ពីបងប្អូនទស្សនិកជន ដែលអញ្ជើញទៅទស្សនាផ្ទាល់ និងតាមគេហដ្ឋាន លាន់មាត់ ហ៊ោកញ្ជ្រៀវគ្រប់គ្នា ថាផ្ទាំងទស្សនីភាព ទេវតាហោះនេះ ពិតជាមហាអស្ចារ្យក្រៃលែង ស្រស់ស្អាតគ្នាអ្វីប្រៀបផ្ទឹមបាន ហើយក៏ជាទស្សនីយភាព ដែលបងប្អូនខ្មែរគ្រប់រូប ចងចាំមិនអាចភ្លេចបាន ដក់ជាប់ក្នុងក្រអៅបេះដូង ថានេះជាលើកទី១ ដែលខ្មែររៀបចំធ្វើព្រឹត្តិការណ៍កីឡា ដ៏ធំបិទបញ្ចប់ទៅជាស្ថាពរ ប្រកបដោយភាពជោគជ័យ និងល្អឥតខ្ចោះថែមទៀតផង៕

ប្រភពរូបភាព៖ Cambodia 2023

សូមទស្សនារូបភាពខាងក្រោម៖ ​​

ទេវតាហោះ
ទេវតាហោះ
ទេវតាហោះ
ទេវតាហោះ
ទេវតាហោះ
ទេវតាហោះ
ទេវតាហោះ
ទេវតាហោះ
ទេវតាហោះ
ទេវតាហោះ
ទេវតាហោះ
ទេវតាហោះ
ទេវតាហោះ
ទេវតាហោះ
ទេវតាហោះ
ទេវតាហោះ
Kheoun Channeang
K.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T