កម្សាន្ត៖ ជាការពិតណាស់ សាសនា Illuminati ត្រូវបានគេស្គាល់តៗគ្នាតាមរយៈបណ្ដាញអ៉ិនធើណែតថា ជាសាសនានរក ហើយគេជឿទៀតថា ពួកតារាល្បីៗជុំវិញពិភពលោក ដូចជា Michel Jackson, Justin Bieber, Billie Eillish បានកាន់សាសនាមួយនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
យោងទៅតាមពាក្យចចាមអារាមនិយាយពី Illuminati នេះថា អ្នកដែលកាន់សាសនានេះ ត្រូវលក់ព្រលឹងរបស់ខ្លួន ដើម្បីជាធ្នូរ ធ្វើឲ្យពួកគេមានកេរ្តិ៍ឈ្មោះល្បីល្បាញ ទ្រព្យសម្បត្តិ ភ្លាមៗ តែត្រូវរស់នៅជា ទាសករ អាថ៌កំបាំងរបស់ សាតាន អស់មួយជីវិត ចូលបាន តែចេញវិញមិនបាននោះទេ។

មកដឹងពី សាសនា Illuminati ឬ សាសនានរក ដែលជាសង្គមងងឹតសម័យត្រាស់ដឹង ដែលវាបានបង្កើតឡើងនៅថ្ងៃទី០១ ខែឧសភា ឆ្នាំ១៧៧៦ នៅក្នុងទីក្រុង Bavarian ដែលសព្វថ្ងៃគឺជា ផ្នែកមួយនៃ ប្រទេស អាល្លីម៉ង់។ ចំណែកឯ សញ្ញាតំណាងសាសនានេះគឺ រូបភ្នែកម្ខាង ដែលមានត្រីកោណរុំព័ន្ធពីក្រៅ ដែលភ្នែកនេះ ជាការផ្ដល់សញ្ញា ឬ ជំនួយ។

ម៉្យាងទៀត មានពន្លឺនៅផ្នែកខាងលើនៃសញ្ញាភ្នែក ដែលវាតំណាងឲ្យការផ្ដល់ជំនួយពីព្រះ ទៅលើមនុស្សជាតិ ហើយ សាតាន់ Satan គឺជាព្រះនៃបិសាច។ ងាកមកចាប់អារម្មណ៍ពី តារាចម្រៀង វណ្ណដា ឯណេះវិញ យើងជឿជាក់ថា អាវដែលលោកពាក់ មានសញ្ញារូបភ្នែកម្ខាងនោះ វាគ្រាន់តែជាស្ទាយ៍របស់លោក តែប៉ុណ្ណោះ ឬអាវប្រ៊េនរបស់គាត់ទេ។

លើសពីនោះទៅទៀត ដូចដែលយើងឃើញស្រាប់ហើយថា តារារ៉េប វណ្ណដា គឺល្បីល្បាញ ដោយសារតែសមត្ថភាព ទេពកោសល្យ ផលិតចម្រៀងមួយណាក៏ពេញនិយម មិនមែនការចូលសាសនាអ្វីនោះទេ។ ណាមួយ វណ្ណដា តែងតែគោរពមាតាបិតា ចូលវត្តធ្វើបុណ្យ ដឹងខុសដឹងត្រូវ ដូចនេះ លោក សាកសមនឹងទទួលបានកេរ្តិ៍ឈ្មោះ ប្រជាប្រិយភាពពិតមែន៕



សូមទស្សនាវីដេអូបកស្រាយខាងក្រោមនេះ៖
@nannan321_ IDOL#vannda បានចូលសាសនានរក រឺ illuminati មែនទេ??🤕🤕#vanda ♬ original sound - Nan Nan