មិនមែនតែមុខកញ្ចក់កាមេរ៉ា ដល់ឃេីញចឹងបានដឹង ខាត់ វ៉ៃហាំង ថែ យូប៊ីន បានដិតដល់ពេលជួបទុក្ខ (មានវីដេអូ)

//s9.kh1.co/95/95f75e8d79706bb8adbca7508d8b09ace42f7097.png
តារា & កម្សាន្ដ

 ០៤-មិថុនា-២០២៣ ២ល្ងាច · ២ ឆ្នាំមុន

លោក វ៉ៃ ហាំង បានបំពេញតួនាទីយ៉ាងល្អ នៅក្បែរ និង មើលថែមិត្តស្រីយ៉ាងដិតដល់។

កម្សាន្ត៖ ប្រិយមិត្តច្បាស់ជាបានដឹងហើយថា មួយរយៈនេះ តារាសម្ដែង ស៉ីន យូប៊ីន កំពុងតែមានបញ្ហារជាមួយនឹងជើងរបស់នាង ដែលខ្លួនដើរមិនរួច ទាល់តែប្រើឈើច្រត់ជំនួយ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ស៉ីន យូប៊ីន
ស៉ីន យូប៊ីន

បើទោះជាខ្លួនឈឺក៏ដោយ យូប៊ីន នៅតែទៅបំពេញការងារដល់ក្រៅប្រទេសទាំងប្រើឈើច្រត់ដើរ ដូចដែលយើងឃើញរូបភាពកាលពីកន្លងទៅ។ លើសពីនោះ បើយើងឃើញសកម្មភាព ក៏ដូចជាជីវិតក្រៅឆាក ទើបដឹងថា យូប៊ីន ទ្រាំទ្រឈឺលំបាកជាងអ្វីដែលយើងឃើញក្នុងបណ្ដាញសង្គមទៅទៀត។

ស៉ីន យូប៊ីន
ស៉ីន យូប៊ីន

ជាមួយគ្នានោះ នៅក្នុងវីដេអូមួយ កំពុងតែទទួលបានការចាប់អារម្មណ៍ជាខ្លាំង ដោយគេឃើញ លោក វ៉ៃ ហាំង ដែលជាគូស្នេហ៍ និងជាដៃគូរួមអាជីពផងនោះ មកតាមមើលថែ យកចិត្តទុកដាក់លើ យូប៊ីន ក្នុងគ្រាលំបាក។ 

ខាត់ វ៉ៃហាំង និង ស៉ីន យូប៊ីន
ខាត់ វ៉ៃហាំង និង ស៉ីន យូប៊ីន

តាមរយៈវីដេអូនេះផងដែរ លោក វ៉ៃ ហាំង បានបំពេញតួនាទីយ៉ាងល្អ នៅក្បែរ និង មើលថែមិត្តស្រីយ៉ាងដិតដល់ មានទាំងបញ្ចុកអាហារ ពាក់ស្បែកជើងឲ្យ និង ទង្វើល្អៗច្រើនទៀត ដែលធ្វើឲ្យនារីគ្រប់រូបប្រាថ្នាចង់បានមិត្តប្រុសល្អដូចរូបលោក៕

ខាត់ វ៉ៃហាំង និង ស៉ីន យូប៊ីន
ខាត់ វ៉ៃហាំង និង ស៉ីន យូប៊ីន
ខាត់ វ៉ៃហាំង និង ស៉ីន យូប៊ីន
ខាត់ វ៉ៃហាំង និង ស៉ីន យូប៊ីន

សូមទស្សនាវីដេអូតាមរយៈលីងខាងក្រោម៖ 

វីដេអូ
ស៊ីន យូប៊ីន ខាត់ វ៉ៃហាំង
Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T