កម្សាន្ដ៖ ជឿជាក់ថា មហាជន ក៏ដូចជាអ្នកលេងបណ្ដាញសង្គម ប្រាកដជាបានស្គាល់រួចមកហើយ អំពីកុមារី ជូ រីល្អហួស ដែលមានសម្រស់ស្រស់ស្អាត សម្បុរសថ្លា ត្រេមុខទាក់ទាញ ស្រទន់មានប្រជាប្រិយ ញញឹមស្រស់ ជាមួយនឹងសក់ខ្មៅ រលោងយ៉ាងវែងអន្លាយ របស់កុមាររីវ័យ ១៤ឆ្នាំរូបនេះ ដែលប្រិយមិត្តបានស្គាល់នាង តាមរយៈការថតវីដេអូ ច្រៀង រាំ សម្ដែងក្នុងខ្សែភាពយន្ដផ្សេងៗ ហើយអ្វីដែលជាអាជីពនាងស្រឡាញ់ ជាងគេនោះ គឺអាជីពជាបវកញ្ញា ដ៏ពូកែម្នាក់ ពោរពេញ ដោយសមត្ថភាព ប្រចាំប្រទេសកម្ពុជាផងដែរ។

ដោយឡែក ទម្រាំមានថ្ងៃនេះ កុមារី ជូ រីល្អហួស បានខិតខំ ប្រឹងប្រែង តស៊ូ ហាត់សម ដើរម៉ូត ត្រៀមខ្លួនក្លាយជាបវកញ្ញា តាំងពីឆ្នាំ២០១៧ មកម្ល៉េះ ទាំងដែលខ្លួននាងនៅក្មេង ប្រឹងហាត់ដើរពាក់ស្បែកជើងកែងខ្ពស់ ដើរក្រឡាច់ជើងដួលជាច្រើនដង មិនជាថ្វីកុមារីរូបនេះ ក៏នៅតែមិនបោះបង់ក្ដីស្រមៃ ចង់ក្លាយជាបវកញ្ញា ដែលចេញទៅប្រកួតដំណាង ឲ្យកម្ពុជានោះដែរ។

គួរបញ្ជាក់ផងដែលថា ទម្រាំបានល្អប៉ុណ្ណេះ កុមារីរូបនេះ បានជម្នះឧបសគ្គ បន្ដក្ដីស្រមៃ ដោយបានដាក់ពាក្យចូលប្រកួតក្នុង កម្មវិធីបវកញ្ញា Miss Preteen Cambodia2023 ក្រោមការជំរុញទឹកចិត្ត ធំបំផុតពីគ្រួសារ ហើយនាងក៏កំពុងទាញបាន ប្រជាប្រិយភាពយ៉ាងខ្លាំង ពីសំណាក់មហាជន អ្នកគាំទ្រ ផ្ដល់កម្លាំងចិត្តជាច្រើន ថែមទាំងជឿជាក់លើសមត្ថភាព របស់កុមារីរូបនេះជាដើម។
លើសពីនេះ ឃើញថា នាងពិតជាបានខិតខំពង្រឹងសមត្ថភាព ហ្វឹកហាត់ទាំងការដើរ និងចំណេះដឹងរបស់នាង ក្នុងការប្រើប្រាស់ភាសាបរទេស បានល្អច្រើន ហើយកាន់តែខ្លាំង ដើម្បីក្ដីស្រមៃពាក្យថា បវកញ្ញាមួយនេះ៕

សូមទស្សនារូបភាពនឹងវីដេអូខាងក្រោម៖








@choumchann មិនបោះបង់ដេីរតាមក្តីស្រម៉ៃ ❤️💪🏻
♬ original sound - Choum Chann