កម្សាន្ដ៖ ជាការពិតណា ប្រទេសកម្ពុជា មិនសូវមានប្រកបរប បើកនូវកសិដ្ឋាន ចិញ្ចឹមសត្វក្រពើប៉ុន្មាននោះទេ ព្រោះសត្វក្រពើ ជាសត្វដែលកាចសាហាវ គួរឲ្យខ្លាច មានមាឌធំ មានមាត់វែង ជាមួយធ្មេញចង្កូមស្រួចមាំ ហើយវាជាសត្វដែលស៊ីចំណី មិនរើសមុខសូម្បីតែមនុស្ស ក៏ជាចំណីរបស់វាដែរ។
យ៉ាងណាមិញ មានករណីកើតឡើងជាច្រើន ចំពោះបងប្អូន ដែលចិញ្ចឹមពពួកសត្វក្រពើទាំងអស់នោះ ដែលត្រូវបានរងរបួស ឬបា.ត់.ប.ង់.ជី.វិ.ត ដោយត្រូវពួកវាខាំត្របាក់ផ្សេងៗ ព្រោះការចិញ្ចឹមសត្វក្រពើនេះ គឺមិនសូវធ្វើរបងការពារអីនោះទេ ប្រសិនបើយើងមិនមានជំនាញ មើលទៅគឺពិតជាភ័យខ្លាច ខ្លាំងណាស់។
ដោយឡែក បើមកងាកមើលវិធី យកពងក្រពើឯណេះវិញ គឺគេត្រូវឈរនៅខាងលើអាង រួចចងខ្សែរទាក់នៅនឹងមាត់របស់វា បន្ទាប់មកត្រូវចុះទៅចាក់ថ្នាំឲ្យវា នៅត្រង់កន្ទុយ រួចមកត្រូវបាញ់ថ្នាំចំណាំថា ក្រពើញីមួយនោះពងរួចហើយ លើសពីនេះត្រូវយកក្រពើនោះ ផ្ទេរទៅទ្រុងមួយផ្សេងទៀត ដើម្បីងាយស្រួលចុះទៅយកពងក្រពើ ដែលវាពងរួចហើយកាយគប់នោះ ហើយត្រូវទាមទារឲ្យយើង ត្រូវមានជំនាញ ជាពិសេសត្រូវមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ព្រោះវាពិតជាមានគ្រោះថ្នាក់ខ្លាំងណាស់ ដោយសារតែសត្វទាំងនោះ គឺមិនដឹងថាយើងជាម្ចាស់វានោះទេ៕
ប្រភពTikTok៖ 94 Nath
សូមទស្សនារូបភាពនឹងវីដេអូខាងក្រោម៖




