ឈុតទី៤ ស៊ីន យូប៊ីន ស្លៀកដើរលើកម្រាលព្រំ ថ្ងៃចុងក្រោយជិត១ម៉ឺនដុល្លារ

//s9.kh1.co/2c/2cbf813fe23909f293fb8c17f7d8745eaef950d3.jpg
តារា & កម្សាន្ដ

 ២៦-ឧសភា-២០២៣ ៣ល្ងាច · ៦ ថ្ងៃមុន

ស្អាតដូចព្រះនាង! ឈុតទី៤ ស៊ីន យូប៊ីន ស្លៀកដើរលើកម្រាល់ព្រំ ថ្ងៃចុងក្រោយតម្លៃ ជិត៨០០០ដុល្លារ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បរទេស៖ ជាការពិតណាស់ តារាសម្ដែង និងជាតារាម៉ូដែល ជួរមុខរបស់កម្ពុជា​កញ្ញា ស៊ីន យូប៊ីន បានបើកប្រវត្តិសាស្រ្ដ ជាតារាស្រីខ្មែរដំបូង កំពុងឲ្យអន្ដរជាស្គាល់ខ្មែរ ខណៈដែលនាងមានវត្តមាន ចូលរួមបង្ហាញខ្លួនលើកម្រាលព្រំក្រហម​ ក្នុងកម្មវិធីមហោស្របភាពយន្ដ ពិភពលោកទី៧៦ នៅឯទីក្រុងកាន ប្រទេសបារាំង ហើយក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ តារាស្រីរូបនេះ កំពុងតែទទួលបានការចាប់អារម្មណ៍ ពីមហាជន​ និងអ្នកគាំទ្រ ឲ្យមានមោទកភាពចំពោះរូបនាងយ៉ាងខ្លាំងទៀតផង។

ស៊ីន យូប៊ីន
ស៊ីន យូប៊ីន

យ៉ាងណាមិញ តារាស្រី ស៊ីន យូប៊ីន បានធ្វើឲ្យអ្នកគាំទ្រ សម្លឹងមើលរូបសម្រស់ របស់នាងមិនដាច់ពីខ្សែភ្នែក សរសើរមិនដាច់ពីមាត់​ ចំពោះឈុតទី៤ ស្លៀកថ្ងៃចុងក្រោយ នៅក្នុងកម្មវិធីមហោស្របភាពយន្ដ​ Cannes នៅឯប្រទេសបារាំងនោះ ដែលជារ៉ូបម៉ូតចោមពុង ច្នៃម៉ូត៣ពណ៌ មាន ពណ៌កាកអំពៅ, ទឹកមាស, និងទឹកប្រាក់, មានឈ្មោះថា Strapless Beaded Tulle and Crepe Dress ដែលមានតម្លៃរហូតដល់ទៅ ៧.៦៥០ដុល្លារ ច្នៃដោយលោក Georges Hobeika ហើយរីឯម៉ូគ្រឿងអលង្ការរបស់នាងវិញ គឺជា Collection របស់ Hassanzadeh jewelry ផងដែរ។

គួរឲ្យដឹងផងដែរថា គ្រប់ឈុតទាំងអស់ ដែលនាងស្លៀកទៅចូលរួម ក្នុងកម្មវិធីដ៏ធំសម្បើមនោះ គឺសុទ្ធសឹងតែជាឈុតប្រណិតៗ ស្រស់ស្អាតខ្លាំងដូចព្រះនាង ជះសម្រស់របស់នាង ពេញកម្មវិធីដើរលើ កម្រាលព្រំក្រហមនោះតែម្ដង ហើយនាងកាន់តែទាក់ទាញ ចំណាប់អារម្មណ៍ ពីមហាជនកាន់តែខ្លាំងឡើងៗនោះ គឺបញ្ជាក់ពីការខិតខំ តស៊ូ ទៅចូលរួមទាំងដែលជើងរបស់ខ្លួនឈឺ។

ហើយសម្រាប់ឈុតរបស់នាងឯណេះវិញ​ ត្រូវបានគេដឹងថា ឈុតទី១ និងទី២ជាឈុតនាគរាជ គឺនាងចំណាយប្រាក់ ផ្ទាល់ខ្លួនរបស់នាង​ អស់ដល់ទៅ១៦០០០ដុល្លារ ចំណែកឈុតទី៣​ និងទី៤ រួមទាំងគ្រឿងអលង្ការ ជាការឧបត្ថម្ភរបស់ខាងម្ចាស់ប្រ៊េននោះឯង៕

សូមទស្សនារូបភាពខាងក្រោម៖

ស៊ីន យូប៊ីន ក្នុងឈុតទី១
ស៊ីន យូប៊ីន ក្នុងឈុតទី១
ស៊ីន យូប៊ីន ក្នុងឈុតទី១
ស៊ីន យូប៊ីន ក្នុងឈុតទី១
ស៊ីន យូប៊ីន ក្នុងឈុតទី២​ តម្លៃ១៦០០០ដុល្លារ
ស៊ីន យូប៊ីន ក្នុងឈុតទី២​ តម្លៃ១៦០០០ដុល្លារ
ស៊ីន យូប៊ីន ក្នុងឈុតទី២​ តម្លៃ១៦០០០ដុល្លារ
ស៊ីន យូប៊ីន ក្នុងឈុតទី២​ តម្លៃ១៦០០០ដុល្លារ
ស៊ីន យូប៊ីន ក្នុងឈុតទី៣
ស៊ីន យូប៊ីន ក្នុងឈុតទី៣
ស៊ីន យូប៊ីន ក្នុងឈុតទី៣
ស៊ីន យូប៊ីន ក្នុងឈុតទី៣
ស៊ីន យូប៊ីន ក្នុងឈុតទី៤ តម្លៃ៧.៦៥០ដុល្លារ
ស៊ីន យូប៊ីន ក្នុងឈុតទី៤ តម្លៃ៧.៦៥០ដុល្លារ
ស៊ីន យូប៊ីន ក្នុងឈុតទី៤ តម្លៃ៧.៦៥០ដុល្លារ
ស៊ីន យូប៊ីន ក្នុងឈុតទី៤ តម្លៃ៧.៦៥០ដុល្លារ
ស៊ីន យូប៊ីន
Kheoun Channeang
K.C

អត្ថបទទាក់ទង

Copyright Mediaload