យល់ដឹង៖ ជឿជាក់ថា បងប្អូនមួយចំនួន ប្រាកដជាធ្លាប់បានស្គាល់ និងបានឃើញអំពីត្រីមួយប្រភេទ ដែលមានឈ្មោះថា Golden Masheer រួចមកហើយ និងជាត្រីដែលតម្លៃខ្លាំងរស់នៅ ក្នុងទឹកសាបតាមតំបន់ភ្នំ មានអុកស៊ីសែនខ្ពស់ ដោយវាមានរូបរាងទំហំធំ មាត់ធំ ពណ៌រាងកាយមាន ពណ៌មាស និងប្រផេះ ហើយនៅផ្នែកខាងខ្នងរបស់វា មានព្រុយពណ៌ក្រហម លឿង។

ជាក់ស្ដែង ត្រីប្រភេទនេះ ជាត្រីប្រម៉ាញ់ ដែលបានទាក់ទាញភ្ញៀវទេសចរណ៍ អ្នកចូលចិត្តស្ទូចត្រីអន្ដរជាតិ ពីបណ្ដាលប្រទេសនានា ដើម្បីមកស្ទូចប្រម៉ាញ់ត្រីប្រភេទនេះ ហើយគេបានដឹងថា ត្រី Golden Masheer គឺជាត្រីដ៏អស្ចារ្យបំផុតដែលមាននៅក្នុងទន្លេជាច្រើន មានប្រភពមកពីភ្នំហិម៉ាឡៃយ៉ា នៅក្នុងប្រទេសឥណ្ឌា សម្បូរខ្លាំងជាងគេ ដែលបានទាក់ទាញចំណាប់អារម្មណ៍ របស់អ្នកចូលចិត្តស្ទូចត្រីអន្ដរជាតិ ហ៊ានចំណាយថវិកា ដល់ខ្ទង់ម៉ឺនដុល្លារ ដោយគ្រាន់តែដើម្បី ទៅស្ទូចត្រីកម្សាន្ដនោះ។

ដោយឡែក អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ ប្រភេទត្រី Golden Masheer នេះ ត្រូវបានគេរកឃើញ កំពុងមានវត្តមាន នៅក្នុងខេត្តមួយចំនួន នៅក្នុងប្រទេសកម្ពុជា ពោលតំបន់ក្នុងខេត្តទាំងនោះរួមមាន៖ តំបន់វាលវែង ខេត្តពោធិ៍សាត់, តំបន់អាវ៉ែង ខេត្តកោះកុង, និងភ្នំកំចាយ ខេត្តកំពត ដែលប្រទេសកម្ពុជានឹងអាចក្លាយ ជាប្រទេសទទួលបានការចាប់អារម្មណ៍មួយទៀត អាចទាញភ្ញៀវទេសចរណ៍ទាំងនោះ ពីការទាញយកប្រយោជន៍របស់វា តាមរយៈអេកូទេសចរណ៍ផងដែរ៕
ប្រភព៖ FOG
សូមទស្សនារូបភាពខាងក្រោម៖









