ពុទ្ធោ​ ប្រពន្ធស្អាតមុខឡើងដូចទេពអប្សរ ត្រូវប្តីមុខបែបនេះ ក្បត់ចិត្ត ទៅមានស្រីថ្មី កំពុងល្បីពេញហ្វេសប៊ុក

//s9.kh1.co/7d/7d427ba46dbe9c407f9c053c681bd72420bd4439.jpg
តារា & កម្សាន្ដ

 ២៥-ឧសភា-២០២៣ ១ល្ងាច · ២ ឆ្នាំមុន

មនុស្សប្រុសបែបនេះឬ? តារាចម្រៀងល្បីឥណ្ឌូនេស៊ី ក្បត់ចិត្តប្រពន្ធ ទៅមានស្រីថ្មី ទាំងដែលប្រពន្ធខ្លួនស្អាត ដូចទេពអប្សរ។

បរទេស៖ ជាការពិតណាស់ ជីវិតដែលបានចាប់ដៃគ្នា ក្លាយជាប្ដីប្រពន្ធនឹងគ្នា គឺបានមកដោយការ យល់ចិត្តគ្នា ស្រឡាញ់គ្នា ដោយចិត្តស្មោះត្រង់ មិនប្រកាន់ទៅលើរូបសម្រស់នោះទេ តែអ្វីដែលជីវិតប្ដីប្រពន្ធភ័យខ្លាចបំផុត គឺនៅថ្ងៃ ដែលមានជនទី៣មកចូលជៀតជ្រែក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងគូប្ដីប្រពន្ធ ហើយជាក់ស្ដែង គូស្វាមីភរិយា៩០% ​ កម្រណាស់​ដែលស្រ្ដីជាប្រពន្ធ ក្បត់ចិត្តប្ដីទៅមានអ្នកថ្មី បើទោះបីជានាងមានរូបសម្រស់ ស្អាត ឬមិនស្អាតក៏ដោយ តែបើនិយាយពីបុរសមានតួនាទីជាប្ដីវិញ នៅពេលដែលរៀបការរួច ប្រពន្ធមានកូន ចាប់ផ្ដើមបាក់សម្រស់ ច្បាស់ណាស់៩០%​ បុរសជាប្ដីប្រាកដជាទៅមាន ស្រីថ្មីដែលគេមានសម្រស់ស្អាត ជាងប្រពន្ធរបស់ខ្លួនតែម្ដង។

ទន្ទឹមនឹងរឿងនេះដែរ ថ្មីៗនេះ​ មានរឿង ដែលគួរឲ្យចាប់អារម្មណ៍មួយ ដោយកើតឡើងចំពោះប្ដីប្រពន្ធ ជនជាតិឥណ្ឌូនេស៊ីមួយគូ ដែលបុរសជាស្វាមី ត្រូវបានគេស្គាល់ថា គឺជាតារាចម្រៀងប្រុសមួយរូប ដែលទទួលបានប្រជាប្រិយភាព ភាពល្បីល្បាញ មានឈ្មោះថា Virgoun បានក្បត់ចិត្តប្រពន្ធរបស់ខ្លួន ទៅមានស្រីថ្មី ទាំងដែលប្រពន្ធ កំពុងដេកឱបជាប់នឹងទ្រូង មានរូបសម្រស់ស្រស់ស្អាត ប្រៀបដូចទេពអប្សរចឹង តែត្រូវមកយំ ខូចចិត្ត ពិបាកចិត្ត ជាមួយប្ដីរបស់ខ្លួនមានស្រីថ្មីទៅវិញ ក៏ព្រោះតែនាង មិនសូវថែរក្សា រូបរាងកាយ សម្រស់របស់នាង តាំងពីនាងមានកូនទី៣ ផងដែរ។

រឿងរ៉ាវរបស់ពួកគេ កំពុងតែល្បីសុះសាយពេញបណ្តាញសង្គម ដោយគ្រប់គ្នា បានបង្ហាញមតិផ្សេងៗគ្នា ដោយថា ប្រពន្ធស្អាតប៉ុណ្ណឹងហើយ នៅតែក្បត់ចិត្ត ធ្វើឲ្យប្រពន្ធខូចចិត្តទៀត។ ចំណែកឯអ្នកខ្លះ បាននិយាយថា សន្តានមនុស្សប្រុស ទោះប្រពន្ធស្អាតដូចទេពអប្សរ បើប្រុងក្បត់នៅតែក្បត់ចឹង៕

សូមទស្សនារូបភាពខាងក្រោម៖  

ប្រពន្ធរបស់  Virgon 
ប្រពន្ធរបស់  Virgon 
ប្រពន្ធរបស់ Virgon 
ប្រពន្ធរបស់ Virgon 
 Virgon និងប្រពន្ធ
 Virgon និងប្រពន្ធ
 Virgon និងប្រពន្ធ
 Virgon និងប្រពន្ធ
 Virgon ប្រពន្ធ​ និងកូន 
 Virgon ប្រពន្ធ​ និងកូន 
 Virgon ប្រពន្ធ​ និងកូនៗ
 Virgon ប្រពន្ធ​ និងកូនៗ
 Virgon ប្រពន្ធ​ និងកូន
 Virgon ប្រពន្ធ​ និងកូន
Kheoun Channeang
K.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T