យល់ដឹង៖ ជាការពិតណាស់ ថ្មីៗនេះ មានជនរងគ្រោះមួយចំនួន បានចាញ់បោក តាមរយៈជនឆបោក បានលួចចូលគ្រប់គ្រង បណ្ដាញសង្គមតេលេក្រាម របស់ពួកគេ ដើម្បីឆបោក ក្រោមរូបភាពប្ដូរប្រាក់ ទូទាត់ថ្លៃទំនិញ ឬប្រាក់ ឲ្យផ្ទេរប្រាក់តាមរយៈធនាគារផ្សេងៗ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែង ព្រោះតែតេលេក្រាម គឺជាកម្មវិធីមួយ ដែលងាយនឹងអាចឲ្យអ្នកផ្សេង ចូលគ្រប់គ្រងបាន ប្រសិនបើយើងប្រហែស ដោយកម្មវិធីនេះត្រូវការដាក់ ជាមួយលេខទូរស័ព្ទរបស់ខ្លួន រួចមកវាក៏លោកលេខកូត ចូលក្នុងប្រអប់សារ តាមរយៈលេខទូរស័ព្ទរបស់នាក់ ហើយជនឆបោកទាំងអស់នោះ អាចទាក់ទងមកកាន់យើង ក្នុងករណីផ្សេង ដែលចង់ឲ្យយើងផ្ញើរលេខកូតនោះទៅកាន់ពួកគេ ដើម្បីគេអាចចូលគ្រប់គ្រង់ គណនីរបស់យើងបាន។
យ៉ាងណាមិញ យោងតាមគណនីហ្វេសប៊ុកមួយ ដែលមានឈ្មោះថា តាំង សេវិនអ័ប បានបង្ហោះរូបភាព និងភ្ជាប់ជាមួយសំណេរ ក្នុងន័យដាស់តឿន ឲ្យប្រជាជនទាំងអស់ មានការប្រុងប្រយ័ត្នឲ្យកាន់តែខ្ពស់ ដោយលោកបានរៀបរាប់មកបែបនេះថា៖ «មកទៀតហើយៗ មកលើកនេះ មានស្តង់ដារជាងមុនច្រើន កម្រិតស្តង់ដារមានគុណភាព មើលទៅលើកនេះ មានអ្នកចាញ់បោកច្រើនហើយ សូមបងប្អូនដែលមានគណនី Telegram សូមធ្វើការពិនិត្យមើលដោយប្រុងប្រយ័ត្ន។ ឆ្ងល់ដែរ!!! អាសូរ Account អ្នកឧកញ៉ា មហាសេដ្ឋី អីទៅនេះ គណនីសាមញ្ញជនសោះ វាព្យាយាមអីយ៉ាងនេះ...»។
ដូច្នេះ សូមបងប្អូន និងប្រជាពលរដ្ឋទាំងអស់ ត្រូវពិនិត្យ ពិចារណាឲ្យបានគ្រប់ជ្រុងជ្រោយ មុននឹងសម្រេចចិត្តធ្វើអ្វីមួយ ព្រោះសម័យបច្ចុប្បន្ន បច្ចេកវិទ្យាកាន់តែជឿនលឿន មនុស្សក៏កាន់តែឆ្លាត ហើយករណីការឆបោក ក៏អាចធ្វើទៅបានច្រើនទម្រង់ ច្រើនប្រភេទ ជាពិសេស ត្រូវប្រុងប្រយ័ត្នឲ្យមែនទែន ជាមួយកម្មវិធី តេលេក្រាមនេះផងដែរ ជៀសវាងបាត់បង់ទ្រព្យធនផ្សេងៗ៕
សូទស្សនារូបភាពខាងក្រោម៖