ពិធីសម្ពោធភាពយន្ត​រន្ធត់រឿង «ថ្នាក់ ១២ ង» ​របស់ផលិតកម្ម LD មានការចូលរួមយ៉ាងច្រើនកុះករ​ពីតារាសម្តែង និង​ទស្សនិកជនជាច្រើននាក់!

//s9.kh1.co/8e/8e5cb5df982aa77e99da26208aa1f22086712987.jpg
តារា & កម្សាន្ដ

 ០៣-ឧសភា-២០២៣ ២ល្ងាច · ២ ឆ្នាំមុន

កាលពីយប់មិញនេះ កម្មវិធីសម្ពោធ និងការចាក់បញ្ចាំងខ្សែភាពយន្តរឿង «ថ្នាក់ ១២ ង» បានដំណើរការទៅយ៉ាងរលូន ដោយមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់តារាសម្តែង សិល្បករ​-សិល្បការិនី ព្រមទាំងទស្សនិកជនជាច្រើនរូប។

ភ្នំពេញ៖ កាលពីយប់មិញនេះ កម្មវិធីសម្ពោធ និងការចាក់បញ្ចាំងខ្សែភាពយន្តរឿង «ថ្នាក់ ១២ ង» បានដំណើរការទៅយ៉ាងរលូន ដោយមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់តារាសម្តែង សិល្បករ​-សិល្បការិនី ព្រមទាំងទស្សនិកជនជាច្រើនរូប។ ហើយភ្ញៀវកិត្តិយសម្នាក់ៗ ក៏បានតុបតែងខ្លួន​ដូចកាល​រៀន​នៅវិទ្យាល័យម្ដងទៀតផងដែរ សំខាន់ក៏មានការរៀបចំ​តុ និង​កៅអីអង្គុយមើល​កម្មវិធី​ ដូចទិដ្ឋភាពអង្គុយ​នៅក្នុងថ្នាក់រៀនពិតៗតែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=366,q=100/e2/e245686e3012b4f828da7e9a5cd6b86a9cb0b3c6.jpg

ហើយក្រៅពីវត្តមានសិល្បករ​-សិល្បការិនី និងទស្សនិកជន ចូលរួមសម្ពោធខ្សែភាពយន្តរន្ធត់ ព្រឺព្រួច រឿង «ថ្នាក់ ១២ ង» ក៏មានការចូលរួមពីសំណាក់ CEO  និងថ្នាក់ដឹកនាំល្បីៗរបស់ផលិតកម្ម LD និងក្រុមហ៊ុនឌ្រីមធីមផងដែរ ដែលរួមមានដូចជា៖ 
- លោក អ៉ិន វិចិត្រ Mr. In Vichet នាយកប្រតិបត្តិក្រុមហ៊ុន Mediaload និងស្ថាបនិកក្រុមហ៊ុន DreamTeam

- លោក លៀក លីដា Mr. Leak Lyda នាយកប្រតិបត្តិ LD និងអ្នកដឹកនាំរឿង ថ្នាក់ 12E

- លោក លាង រតនៈ Mr. Leang Rottnak នាយកប្រតិបត្តិក្រុមហ៊ុន DreamTeam និង នាយករងក្រុមហ៊ុន Mediaload

- លោក នួន ម៉ូលីន Mr. Nuon Molin អ្នកនិពន្ធរឿង ថ្នាក់ទី១២E

- លោក ង៉ោ សាង Mr. Ngor Sang ម្ចាស់ក្រុមហ៊ុន NanoSound

https://s9.kh1.co/__image/w=650,h=366,q=100/85/857d0de565a190aa8c36ca9de6e6d3c90c1fe95d.jpg
https://s9.kh1.co/__image/w=650,h=366,q=100/88/8813a853509057dacfa6737455ac40b2301c0221.jpg

គួរបញ្ជាក់ផងដែរថា ពិធីសម្ពោធជាផ្លូវការរបស់រឿង «ថ្នាក់ ១២ ង» បានប្រព្រឹត្តធ្វើឡើងយ៉ាងអធិកអធមនៅរោងភាពយន្ត លេជេន ខេម៉ល កាលពីថ្ងៃទី 02 ខែឧសភា កន្លងទៅនេះ។

តោះ ចង់ដឹងថា ភាពយន្ត​រន្ធត់​ថ្មីមួយទៀត​ពីផលិតកម្ម LD រឿង «ថ្នាក់ ១២ ង» មានឈុតឆាកបែបព្រឺឆ្អឹងខ្នង និងលស់ព្រលឹងខ្លាំងយ៉ាងណានោះ កុំភ្លេចមកទស្សនាទាំងអស់គ្នា ដោយនឹងមានចាក់បញ្ចាំងនៅគ្រប់រោងភាពយន្តចាប់ពីថ្ងៃទី 04 ខែឧសភា ឆ្នាំ២០២៣ នេះតទៅ៕

https://s9.kh1.co/__image/w=650,h=366,q=100/40/404015c608cde8672267c1255e65cf62a78659ec.jpg
https://s9.kh1.co/__image/w=650,h=366,q=100/c8/c8b27bd9633599087f5d87e6f07afd0db08831a8.jpg
https://s9.kh1.co/__image/w=650,h=366,q=100/a2/a2acc4ce3206759dba218834449f043e17ae14c9.jpg
https://s9.kh1.co/__image/w=650,h=366,q=100/5f/5f9891b8596b4870feafcce049c2ef059f0c5322.jpg
https://s9.kh1.co/__image/w=650,h=366,q=100/96/962c6059de206c89878975244fb2e2994cac4529.jpg
https://s9.kh1.co/__image/w=650,h=1156,q=100/c3/c365d151492a3d47e00ebba5e2314847d710e3e6.jpg
Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T