ម៉ៃ សុគន្ធ ចេញមុខ សុំទោស ក្រោយឯកឧត្តម ហ៊ុន ជា ឲ្យសុំទោសគ្រូបង្វឹកកម្ពុជា ពីរឿងសម្លៀកបំពាក់ជាបន្ទាន់

//s9.kh1.co/83/830a11e6ce46d47e90cb5eabcda28b8cf8087541.jpg
តារា & កម្សាន្ដ

 ០១-ឧសភា-២០២៣ ២ល្ងាច · ២ ឆ្នាំមុន

ម៉ៃ សុគន្ធ បានចេញមុខ សុំទោស ក្រោយឯកឧត្តម ហ៊ុន ជា បានឲ្យសុំទោសគ្រូបង្វឹកកម្ពុជា ពីរឿងសម្លៀកបំពាក់។

ភ្នំពេញ៖​ ជាការពិតណាស់ កាលពីថ្មីៗនេះ លោក ម៉ៃ សុគន្ធ បានលើកយករឿងរបស់គ្រូបង្វឹកកម្ពុជាលោក Keisuke Honda មករិះគន់​ពាក់ព័ន្ធ ជាមួយសម្លៀកបំពាក់របស់លោក ពាក់នៅក្នុងថ្ងៃប្រកួតរវាង កម្ពុជា ជាមួយ ទីម័រ ដោយបានលើកឡើងថា «យើងជាម្ចាស់ផ្ទះ ពាក់អាវដេក ពាក់អាវនៅផ្ទះ ពាក់អាវកាន់ទុក្ខក៏បានគ្មានទើសក្បាលអ្នកណាទេ ជ្រុលតែទៅស្រុកវិញហើយ ចាំកាលទៅឲ្យឆាប់ទៅ ខ្ញុំសែនមាន់១០» ការលើកឡើងរបស់លោក បានធ្វើផ្ទុះការភ្ញាក់ផ្អើល ដល់មហាជនជាច្រើន ហើយថែមទាំងអ្នកលេងបណ្ដាញសង្គម នាំគ្នាបញ្ចេញមតិ រិះគន់ទៅរូបលោកវិញ ដោយមិនសំចៃមាត់ រហូតដល់មានការចេញមុខប្រតិកម្ម ពីសំណាស់ឯកឧត្តម ហ៊ុន ជា បាននិយាយច្បាស់ៗទៅកាន់លោក ម៉ៃ សុគន្ធ បែបវិញនេះថា៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

«បើលោកឯងជាខ្មែរមែនលោកឯងត្រូវប្រើ Caption សូមទោសគាត់ភ្លាម ខ្ញុំគ្មានត្រូវស្អីជាមួយលោក keisuke Honda ទេ ! តែខ្ញុំគោរពស្រលាញ់គាត់ដែលជាជាតិសាសផ្សេងសោះតែគាត់ស្រលាញ់ខ្មែរជួយកីឡាករខ្មែរនឹង កម្ពុជា កាន់តែលឿនកាន់តែល្អ ម៉ៃ សុគន្ធ»។

សម្ដីរបស់ ហ៊ុន ជា 

ជាក់ស្ដែង ដោយមិនទុកយូរលោក ម៉ៃ​​ សុគន្ធ បានបង្ហោះសារសុំទោស ជាសារធារណៈ ក្រោយទទួលបានការអប់រំ ទូន្មានរបស់ឯកឧត្តម ហ៊ុន ជា ចំពោះរឿងដែលលោកបានរិះគន់ ទៅគ្រូបង្វឹកកម្ពុជា ដែលលោកបានរៀបរាប់ថា៖

«ដោយ ទទួលបាន ពីការផុសទូន្មាន អប់រំ របស់ឯកឧត្តមបង ប្អូនសូមអរគុណ ខ្ញុំសូមអភ័យទោសលោកហុងដា សូមមេត្តាអធ្យាស្រ័យ និងជាពិសេសឯកឧត្តមបង ដែលកន្លងមកតាំងតែងប្រដៅ អប់រំប្អូន ទូន្មាន ឲ្យប្អូនទទួលបានការស្រឡាញ់រាប់អានគ្នា ដូចបងប្អូនជាមួយអាចារ្យធំ និងខ្ញុំបាទ សូមសុំទោសជាសាធារណៈ ដល់មហាជនទាំងអស់ សូមមេត្តា ខន្តី អភ័យទោស»។

គួរឲ្យដឹងផងដែលថា លោក ម៉ៃ សុគន្ធ ជាបុគ្គលម្នាក់ល្បីល្បាញ នៅក្នុងបណ្ដាញសង្គមផ្សេងៗ  ដែលតែងតែលើកយករឿង ដែលផ្ទុះនៅក្នុងបណ្ដាញសង្គម មកនិយាយរិះគន់ជាហូរហែរ មិនត្រឹមតែប៉ុណ្ណោះ លោកក៏ជាបុគ្គលមួយរូប ដែលទទួលរងការរិះគន់ច្រើនគួរសម ពីសំណាក់មហាជន និងអ្នកលេងបណ្ដាញសង្គមផងដែរ។

សូមទស្សនារូបភាពខាងក្រោម៖

ឯកឧត្តម ហ៊ុន ជា
ឯកឧត្តម ហ៊ុន ជា
ឯកឧត្តម ហ៊ុន ជា
ឯកឧត្តម ហ៊ុន ជា
ឯកឧត្តម ហ៊ុន ជា
ឯកឧត្តម ហ៊ុន ជា
Keisuke Honda
Keisuke Honda
Keisuke Honda
Keisuke Honda
ម៉ៃ សុគន្ធ
ម៉ៃ សុគន្ធ
ម៉ៃ សុគន្ធ
ម៉ៃ សុគន្ធ
ការបង្ហោះរបស់ ម៉ៃ សុគន្ធ
ការបង្ហោះរបស់ ម៉ៃ សុគន្ធ
សាររបស់ ឯកឧត្តម ហ៊ុន ជា
សាររបស់ ឯកឧត្តម ហ៊ុន ជា
សារសុំទោសរបស់ ម៉ៃ សុគន្ធ
សារសុំទោសរបស់ ម៉ៃ សុគន្ធ
ម៉ៃ សុគន្ធ
Kheoun Channeang
K.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T