ភ្នំពេញ៖ ជាការពិតណាស់ ដូចដែលប្រិយមិត្តាបានស្គាល់រួចមកហើយ អំពីបរកញ្ញា Miss Grand Cambodia 2022 គឺកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី នាងគឺជាបវកញ្ញាកម្ពុជាម្នាក់ ដែលអាចដណ្ដើមដំណែងចូលដល់ លំដាប់រងទី៥បាន ក៏ព្រោះតែសមត្ថភាព ភាពជឿជាក់ ចំណេះដឹង និងសម្រស់របស់នាង ទើបនាងអាចទទួលដំណែងនេះបាន។ មិនត្រឹមតែប៉ុណ្ណោះ ក្រោយប្រកួតចប់ បវកញ្ញារូបនេះ ក្ដោបក្ដាប់ការងារជាច្រើននៅក្នុងប្រទេសកម្ពុជា មិនថាជាទូតសុឆន្ទៈ ជាមួយដំណែងតួនៅក្នុងខ្សែភាពយន្ដខ្មែរទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ បវកញ្ញារាងតូចច្រឡឹងរូបនេះ មិនត្រឹមតែបានលើកតម្កើង នូវមុខមាត់ប្រទេសកម្ពុជានៅលើឆាកអន្ដរជាតិតែម៉្យាងនោះទេ តែកាលពីម្សិលមិញនេះ នាងបានបង្ហោះរូបភាពប៉ុន្មានសន្លឹក ក្នុងសកម្មភាពចុះសួរសុខទុក្ខ និងចែកអំណោយជូនដល់ អ្នកជម្ងឺដែលកំពុងសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យកាល់ម៉ែត ហើយថែមទាំងបានរៀងបរាប់ថា៖
«សកម្មភាពចុះសួរសុខទុក្ខចែកអំណោយជូនដល់លោកយាយ លោកតា លោកពូ អ្នកមីងដែលកំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត នាងខ្ញុំ ពេជ្រ វត្តីសារ៉ាវឌ្ឍី Miss Grand Cambodia 2022 ពិតជាមានកិត្តិយសណាស់ដែលបានចូលរួមជាចំណែកមួយក្នុងការចែករំលែកក្តីស្រឡាញ់ជាមួយនិងឯកឧត្តម លី ច័ន្ទតុលា និង លោកជំទាវ ឈីវ ភិរម្យ រួមទាំងបងៗក្រុមការងារទាំងអស់ 🤍ជាចុងក្រោយនាងខ្ញុំសូមជូនពរឲ្យលោកពូ អ្នកមីងគ្រប់ៗគ្នាឆាប់ជាសះស្បើយ មានសុខភាពល្អនិងស្នាមញញឹមត្រឡប់មកវិញ»។
លើសពីនេះ មានអ្នកប្រើប្រាស់បណ្ដាញសង្គម និងហ្វេនៗរបស់កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ជាច្រើនបានបញ្ចេញមតិសម្ដែងនូវអារម្មណ៍រំភើប ត្រេកអរ ដែលអាយដលរបស់ខ្លួនចូលរួមចំណែក ជួយដល់សង្គមផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖









