ថៃ៖ ជាការពិតណាស់ ការបា.ត់.ប.ង់.ជីវិត របស់តារាស្រី Net idol និងជា Influencer និងជាសមាជិកក្រុមចម្រៀង KissKazz នៅក្នុងឆ្នាំ២០២២ ដែលមានរូបសម្រស់ស្រស់ស្អាតមួយរូប ដែលមានប្រជាប្រិយភាពនៅក្នុងប្រទេសថៃ គឺកញ្ញា Gigi Supitcha វ័យ២០ឆ្នាំ ដែលជារឿងកំពុងផ្ទុះការភ្ញាក់ផ្អើលទៅ ដល់មហាជនជាខ្លាំង មិនថាទាំងក្នុងប្រទេសថៃ និងក្រៅប្រទេសនោះទេ ដោយហេតុការណ៍នេះ កើតឡើងកាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ នៅក្នុងខុនដូរបស់ខ្លួន ជាមួយនឹងសង្សារ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែង មូលហេតុនៃការស្លា.ប់របស់នាង ត្រូវបានគេឲ្យដឹងថា ខាងប្រុសជាអ្នកបង្កឡើងផ្ទាល់ ដោយបានបា.ញ់.ស.ម្លា.ប់នាងរួចក៏បានបា.ញ់ស.ម្លា.ប់ខ្លួនឯងតាមក្រោយ ដែលគេសង្ស័យថាឃាតកម្មនេះ កើតឡើងដោយសារភ្លើងប្រច័ណ្ឌខាងស្រី។ ចំណែកឯ ខាងប្រុសវិញតាមប្រភពព័ត៌មួយចំនួនបានឲ្យដឹងថា ខាងប្រុសមានឈ្មោះថា Ikkyu Athit Chaiwanichya ទើបតែមានអាយុត្រឹមតែ១៩ប៉ុណ្ណោះ ត្រូវជាសង្សារបស់តារាស្រី Gigi Supitcha ហើយកំពុងតែរៀនត្រៀមនឹងចូលធ្វើទាហានជើងអាកាស ហើយគេត្រូវជាកូនប្រុសរបស់រដ្ឋមន្រ្ដីជាន់ខ្ពស់នៅក្នុងប្រទេសថៃមួយរូបផងដែរ។
គួរឲ្យដឹងបន្ថែមទៀតថា អ្នកប្រើប្រាស់បណ្ដាញសង្គម តែងតែឃើញនូវសកម្មភាពរបស់ជនបង្ករូបនេះ ចូលចិត្តក្នុងការប្រើកាំភ្លើង ដោយគេបានរៀនបា.ញ់បានយ៉ាងស្ទាត់ជំនាញ ចំណែកឯ Gigi ឯណេះវិញ ព្រោះតែការប្រច័ណ្ឌ ក៏បុរសជាសង្សាតែងវាយដំនាងបង្កជាស្នាមជាំលើខ្លួន និងប្រើប្រាស់កាំភ្លើងទាំងអស់នេះ យកមកគំរាមដល់នាងជាច្រើនលើកច្រើនសារ ទើបតែនៅថ្ងៃកើតហេតុ រូបគេក៏បានទាញ់កាំភ្លើង ធ្វើសកម្មភាពបា.ញ់.ស.ម្លា.ប់តែម្ដង ហើយនៅពេលតារាស្រីរូបនោះស្លា.ប់ ឪពុករបស់នាងក៏បានប្រាប់ថា មុខកើតហេតុកូនស្រីរបស់លោកបានបែកគ្នា ជាមួយសង្សាអស់រយៈពេល២ខែមកហើយ។
សើសពីនេះ រឿងក្ដីករណីស្លា.ប់មួយនេះ កំពុងតែស្ថិតក្នុងការស៊ើបអង្កេតបន្ដទៀតរបស់ប៉ូលិស ដើម្បីស្វែងរកភស្ដុតាងបន្ថែមទៀតចំពោះ ករណីឃាត់កម្មមួយនេះ៕
សូមទស្សនារូបភាពខាងក្រោម៖







