យល់ដឹង៖ នៅប្រទេសកម្ពុជា ជាប្រទេសមួយដែលមាន វប្បធម៌ អរិយធម៌ សាសនា ប្រពៃណី និងជំនឿខ្លាំងជាងគេតែម្ដង ព្រោះនៅក្នុងប្រទេសកម្ពុជា ប្រជាជនខ្មែរស្ទើតែ១០០ភាគរយហើយ ដែលមានជំនឿ និងការគោរពផ្សេងៗគ្នា គ្រប់ស្រទាប់វណ្ណៈទាំងអស់គឺតែងមានជំនឿរាងៗខ្លួនផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាការពិណាស់ នៅក្នុងប្រទេសកម្ពុជា នៅតាមខេត្តនីមួយៗតែងមាន រូបតំណាង និងអ្នកតាដែលមានកិត្តិនាម ល្បីល្បាញ ស័ក្ដសិទ្ធិ នៅក្នុងតំបន់ខេត្តនោះតែម្ដង ដែលប្រជាជនខ្មែរ មិនថាស្រទាប់វណ្ណៈណានោះទេ ឲ្យតែទៅដល់ទីកន្លែងរបស់អ្នកតាទាំងនោះ ត្រូវតែចុះទៅធ្វើការគោរពបូជា បែរបន់ឲ្យរកទទួលទានមានបាន សុំសេចក្ដីសុខ សុវត្ថភាព មិនដែលរំលងជាដើម។ ដូច្នេះ មកស្គាល់អ្នកតាមទាំង អង្គដែលល្បីល្បាញ ស័ក្ដសិទ្ធិបំផុត នៅក្នុងប្រទេសកម្ពុជា៖
1. អ្នកតាឃ្លាំងមឿង៖ អ្នកតាឃ្លាំងមឿងជា វិរៈបុរសរបស់ខ្មែរយើងម្នាក់ ដែលលោកបានពលីកម្ម ក៏ដូចជាលះបង់ជីវិតរបស់លោក ដើម្បីទៅកេណ្ឌទ័ពខ្មោចមកចម្បាំង ជាមួយទ័ពសៀមនឹងទទួលបានជ័យជំនះផងដែរ ហើយទីតាំងរបស់លោកតាស្ថិតនៅក្នុង ខេត្តពោធិ៍សាត់ ហើយកន្លែងរបស់គាត់គឺពិតជាសាកសិទ្ធិខ្លាំងមែនទែន ក្នុងការទៅបន់ស្រន់សុំឡើងតំណែង ឬសុំសេចក្ដីសុខ សប្បាយអីជាដើម។

2. អ្នកតាក្រហមក៖ ត្រូវបានប្រជាជនខ្មែរយើងទាំងមូល ល្បីរន្ធឺអំពីកិត្តិនាមរបស់លោកតា ដែលកន្លែងរបស់លោកតា មានទីតាំងស្ថិតនៅភ្នំសន្ទុក ហើយបើទៅបន់ស្រន់ដើម្បីឲ្យគេសងលុយ ឲ្យអ្នកដីដាច់ ឬក៏ទៅដណ្ដឹងកូនស្រីគេជាដើម និងបានសមដូចបំណង។

3. ទួលអស់លោក ឬទួលបារាយណ៍អណ្ដែត៖ គឺមានទីតាំងនៅក្នុងខេត្តព្រៃវែង និងជាកន្លែងដែលសម្បូរទៅដោយទីសក្ការៈបូជា ក៏ដូចជាមានអ្នកតាជាច្រើន ដែលបានដាក់ឲ្យប្រជាជនគោរពបូជានៅក្នុងតំបន់នោះ ហើយនៅកន្លែនោះទៀតសោតពិតជាល្បីខ្លាំងណាស់ ក្នុងការសុំឡើងតំណែង និងសុំសេចក្ដីសុខជាដើម។

4. រូងពស់ត្បាល់ នៅវត្តត្រឡែងកែង៖ វត្តត្រឡែងកែងនេះ គឺស្ថិតនៅក្នុងស្រុកលង្វែក ខេត្តកំពង់ឆ្នាំង និងជាប្រវត្តិសាស្រ្ដមួយដ៏ជូរជត់ ដែលបានចាញ់បោកពួកសៀមបាចប្រាក់ដួង ធ្វើឲ្យប្រជាជនខ្មែរកាប់ដើមឬស្សីដើម្បីប្រមូលប្រាក់ដួង ហើយនៅក្នុងវត្តនោះគឺមានរូងមួយកន្លែង គេល្បីថាជារូងពស់ត្បាល់ និងជារូងមួយស័ក្កសិទ្ធិ អាចសុំពរអ្វីៗបានដូចបំណងប្រាថ្ញា។ មួយវិញទៀត រូងនោះត្រូវព្រះចៅអធិការបាននិយាយថា រូងពស់ត្បាល់នេះមានចម្ងាយពី វត្តត្រឡែងកែងធ្លាយទៅដល់ភ្នំបាសិទ្ធឯណ្ណោះ។

5. លោកតាដំបងគ្រញូង៖ ប្រជាជនខ្មែររូបណាក៏បានស្គាល់ដែរ លោកមានទីតាំងស្ថិតនៅចំកណ្ដាល ខេត្តបាត់ដំបង និងជាលោកតាថែរក្សាតំណាងប្រចាំខេត្តបាត់ដំបងនោះតែម្ដង ឲ្យតែប្រជាជនគ្រប់រូបធ្វើដំណើរទៅទីនោះពីទីជិត ឬទីឆ្ងាយតែងតែមកបន់ស្រន ឲ្យលោកតាបានជួយសម្រេចក្ដីបំណងជាដើម។

6. លោកយាយម៉ៅ៖ ទីតាំងរបស់លោកយាយម៉ៅ មានទីតាំងស្ថិតនៅខាងទិសនិរតី ពេជ្រនិល គឺលោកយាយមានតួនាទីថែរក្សា ការពារប្រជាជនរបស់យើងឲ្យសុខសប្បាយ និងមានរូបសំណាក់របស់លោកយាយជាច្រើនកន្លែងទុកជាកន្លែងទីសក្ករៈ ឲ្យប្រជាជនគោរពបូជាផងដែរ និងកន្លែងរបស់លោកយាយគឺពិតជាស័ក្កសិទ្ធិខ្លាំងមែនទែន។

7. លោកយាយពេញ៖ ប្រជាជនគ្រប់រូបប្រាកដជាបានស្គាល់យ៉ាងច្បាស់ អំពីកិត្តិនាមរបស់លោកយាយ អាចនិយាយបានថា លោកយាយគឺជាស្ថាបនិកនៃទីក្រុងភ្នំពេញ ហើយឈ្មោះទីក្រុងរបស់យើង គឺយកឈ្មោះតាមលោកយាយពេញ ដែលទីតាំងរបស់លោកយាយមានទីតាំងស្ថិតនៅលើ វត្តភ្នំ ដែលប្រជាជនភាគច្រើនបានទៅធ្វើការបន់ស្រន់ សុំពរជ័យផ្សេង។

8. លោកតាស្រស់ នៅភ្នំដោះក្រមុំ៖ មានទីតាំងស្ថិតនៅក្នុងខេត្ត មណ្ឌលគិរី និងមានមនុស្សជាច្រើនពិតជាបានស្គាល់ពីកិត្តិនាមរបស់លោកតាស្រស់រួចមកហើយ នៅឯភ្នំដោះក្រមុំ ដែលជាភ្នំមួយជាទីសក្ការៈដ៏ស័ក្ដសិទ្ធិ សម្រាប់ប្រជាជននៅក្នុងតំបន់នោះ ដើម្បីទៅបន់ស្រនសុំសេចក្ដីសុខផ្សេងៗ។

9. ភ្នំយ៉ាត៖ ភ្នំយ៉ាតនេះមានទីតាំងស្ថិតនៅឯ ខេត្តប៉ៃលិន ដែលមានរូបសំណាក់របស់លោកយាយយ៉ាត ទុកជាគោរពទីសក្ការៈបូជា ហើយភ្នំនោះគឺពិតជាស័ក្ដសិទ្ធិខ្លាំងមែនទែន ក្នុងការទៅបន់ស្រន សុំឲ្យឡើងដំណែង, សេចក្ដីសុខ, ឬក៏សុំឲ្យគេស្រឡាញ់ជាដើម។

10. ព្រះអង្គចេក ព្រះអង្គចម និងលោកយាយទេព៖ ពិតជាមានប្រជាជនមួយចំនួនធំ ប្រាកដជាបានស្គាល់ពីកិត្តិនាមរបស់ព្រះអង្គចេក ព្រះអង្គចម និងលោកយាយទេពរួចមកហើយ ដែលមានទីតាំងស្ថិតនៅ ខេត្តសៀមរាប គឺគេមិនដែលរំលងកន្លែងទីសក្ការៈមួយកន្លែងនេះទេ គឺត្រូវតែចូលទៅអុចដូបបន់ស្រន សុំសុខពីលោកតា និងលោកយាយ និងប្រជាជនពិតជាមានជំនឿខ្លាំងមែនទែន ចំពោះព្រះអង្គ និងលោកយាយ ដើម្បីឲ្យលោកជួយឲ្យសម្រេចការងារ ក៏ដូចជាភារកិច្ចធំផ្សេងបានជោគជ័យផងដែរ។

