មិនទាន់ជាស្រួលបួលផង តែសម្រស់ ចែយូរ៉ា ហាក់ប្លែកយ៉ាងនេះ

//s9.kh1.co/c1/c19fdee110f8d30f3a78fb75b3547dff3a55b9f5.jpg
តារា & កម្សាន្ដ

 ៣១-មីនា-២០២៣ ១១ព្រឹក · ២ ឆ្នាំមុន

មិនទុកយូរ ក្រោយសមម្រាលកូនទី៣រួច ចែយូរ៉ា សម្រេចចិត្តទៅកែសម្ផស្ស បង្កើនសម្រស់ភ្លែតតែម្ដង។

ភ្នំពេញ៖ ប្រិយមិត្តដែលនិយមលេងបណ្ដាញសង្គម មិនថាហ្វេសប៊ុក ឬTikTok គឺច្បាស់ជាស្គាល់អ្នកនាង យូរ៉ា។ ដោយបច្ចុប្បន្ននាង ទទួលបានការចាប់អារម្មណ៍ខ្លាំង តាមរយៈការLive និងវីដេអូ និយាយស្ដីមានភាពកំប្លុកកំប្លែង ធ្វើឲ្យមហាជនសើចសប្បាយក្អាកក្អាយស្ទើរគ្រប់ៗគ្នាតែម្ដង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះទៅទៀត គេដឹងថា អ្នកនាង យូរ៉ា ក៏ជាអ្នកលក់ផលិតផលថែរក្សាសម្រស់ម្នាក់ដែលទទួលបានភាពជោគជ័យផងដែរ។ ហើយរូបសម្រស់តារាTikTokរូបនេះ ក៏ស្រស់សោភា មានភាពទាក់ទាញមិនចាញ់ក្រមុំឡើយ ទោះបីនាងមានកូន៣ពិតមែន។ ម្យ៉ាងស្បែកខ្លួន និងស្បែកមុខគឺភ្លឺរលោង មានសំណើមសឹងស្រមោចវារជ្រុះ។ 

ជាមួយគ្នានេះដែរ ថ្មីៗនេះ អ្នកនាង យូរ៉ា បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលមិនស្ទើរនោះទេ ខណៈទើបសម្រាលកូន ប៉ុន្តែនាងបានទៅកែសម្ផស្ស ផ្លាស់ប្ដូរសម្រស់ ដើម្បីបង្កើនសម្រស់ក្មេងស្អាតជាងមុន ហើយពេលនេះជិតជាមួយរយភាគរយ។ ក្រោយមុខជិតជា គេសង្កេតឃើញសម្រស់នាងប្រែប្រួលប្លែកជាមុនខ្លាំង រហូតហ្វេនពោលពាក្យសរសើរគ្រប់ៗគ្នា៕ 

សូមទស្សនារូបភាពខាងក្រោម៖ 

  អ្នកនាង យូរ៉ា និងស្វាមី
  អ្នកនាង យូរ៉ា និងស្វាមី
  អ្នកនាង យូរ៉ា
  អ្នកនាង យូរ៉ា
  អ្នកនាង យូរ៉ា
  អ្នកនាង យូរ៉ា
  អ្នកនាង យូរ៉ា
  អ្នកនាង យូរ៉ា
  អ្នកនាង យូរ៉ា
  អ្នកនាង យូរ៉ា
  អ្នកនាង យូរ៉ា
  អ្នកនាង យូរ៉ា
  អ្នកនាង យូរ៉ា
  អ្នកនាង យូរ៉ា
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T