កម្សាន្ត៖ ថ្មីៗនេះ មហាជនមានការផ្ទុះចំណាប់អារម្មណ៍ជាខ្លាំងទៅលើតារាចម្រៀងរ៉េប លោក ជី ដេវីត និង តារាចម្រៀងស្រី អ្នកនាង ទេព បូព្រឹក្ស ដែលបង្ហាញវត្តមានដ៏អស្ចារ្យក្នុងកម្មវិធីជាមួយនឹងតុក្កតាដាយណូស័រដើរអមដំណើរជាច្រើនផងដែរ កាលពីម្សិលមិញនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាមួយគ្នានោះ គូស្នេហ៍មួយគូនេះ បានលេងខ្លួនជាមួយនឹងឈុតសម្លៀកបំពាក់ដ៏ស្រស់ស្អាតប្លែកភ្នែកមិនចាញ់កម្មវិធី Fashion show នោះឡើយ។ ជាពិសេស អ្នកគាំទ្រផ្ដោតទៅលើរទេះរុញដែល G-devith និង បូព្រឹក្ស រុញបណ្ដើរចូលកម្មវិធីដូចជានាំកូនមកជាមួយអញ្ចឹង។

ដោយឡែក ខុសពីការគិត តាមពិតរទេះរុញនោះគឺជាកូនតុក្កតាដាយណូស័រសោះ មិនមែន Albert ដែលជាកូនរបស់តារាចម្រៀងមួយគូនេះទេ។ គួរបញ្ជាក់ផងដែរថា លោក G-devith ក៏ចង់យកកូនខ្លួនមកដែរ ប៉ុន្ដែគ្នានៅតូចពេក ចាំឱកាសក្រោយសិន៕
ប្រភព៖ Jackson Jay


សូមទស្សនាវីដេអូតាមរយៈលីងខាងក្រោម៖
@rapkid999 ដឹកកូន dinosaur 🦖 មកកម្មវិធី PMA @G-DEVITH #gdevith #ditway #fans # ##dinosaur ♬ Bullet Proof - G-Devith