ភ្នំពេញ៖ ជាការពិតណាស់ កាលថ្មីៗនេះ នៅក្នុងកម្មវិធី Pleng Music Award មានការចូលរួមដោយសិល្បករសិល្បការិនីជាច្រើនដួង ដើម្បីបង្ហាញវត្តមានដើរនៅលើកម្រាលព្រំក្រហម បង្ហាញសម្រស់ស្រស់សោភា ខណៈដែលតារាប្រុសស្រីមួយចំនួន ក៏ទទួលបាននូវពានរង្វាន់ពីកម្មវិធីមួយនេះ ផងដែរ។
អ្វីដែលគួរឲ្យចាប់អារម្មណ៍ ក្នុងនោះដែរ តារាចម្រៀងរ៉េប លោក ងួន ចាន់ដេវីត និងគូស្នេហ៍ ដែលជាតារាចម្រៀង ទេព បូព្រឹក្ស បានបណ្ដើរគ្នាបង្ហាញវត្តមាននៅក្នុងកម្មវិធីមួយ ដោយមានការរៀបចំខ្លួនយ៉ាងស្រស់ស្អាត សមសួន ពោរពេញដោយភាពសាកជាទីបំផុត។
ជាពិសេស បើក្រឡេកមកមើលពី តារាចម្រៀង លោក ងួន ចាន់ដេវីត ស្រាប់តែធ្វើទាញយកចំណាប់អារម្មណ៍ហ្វេនៗភ្លាមៗតែម្ដង ខណៈពេលដែលមានការរៀបចំតុបតែងខ្លួន យ៉ាងស្រស់សង្ហាហើយនោះ តារាប្រុសរូបនេះ ក៏បានបង្ហាញពីស្ទាយ៍លម្អគ្រឿងអលង្គានៅលើខ្លួន ជាច្រើនម៉ូតម៉ាក ដែលនៅក្នុងនោះសុទ្ធតែមានរបស់ប្រណីតៗតម្លៃថ្លៃ ទាំងខ្សែក ខ្សែក្រវ៉ាត់ ឈុតសម្លៀកបំពាក់ តម្លៃសរុបចូលប្រមាណជាង ១០ម៉ឺនដុល្លារ ផងដែរ៕
ប្រភព៖ G-Devith Fan Club
សូមទស្សនារូបភាពខាងក្រោម៖





