បរទេស៖ កាលពីថ្មីៗនេះ តារាសម្តែងស្រី ក៏ដូចជាអ្នកជំនួញ ស៊ីន យូប៊ីន បានបង្ហាញមុខក្នុង Harper's bazaar ជាមួយនឹងរូបរាងប្លែក ធ្វើឲ្យអ្នកទស្សនាមានការភ្ញាក់ផ្អើកជាខ្លាំង ក្នុងកម្រងរូបថត២ សន្លឹកនេះ ជាមួយនឹងការតុបតែងខ្លួនលេចធ្លោខ្លាំងតែម្តង។
បន្ថែមពីនេះ យូប៊ីន ក៏បានបង្ហាញភាពស្រស់ឆើតឆាយចែងចាំងដែលធ្លាប់មាន នៅពេលដែលលេងស្ទីលថតពីមុខកាមេរ៉ា បង្ហាញពីឥទ្ធពលដោយរបស់នាងមាន សូម្បីតែរូបថតជិតមុខក៏បង្កើនការមើលឃើញដ៏ល្អឥតខ្ចោះដែលសក្ដិសមនឹងឋានៈជាតារាស្រីល្បីទាំងក្នុងស្រុក ក៏ដូចជាក្រៅស្រុក។
អ្វីដែលចាប់អារម្មណ៍នោះមិនត្រឹមតែបង្ហាញខ្លួនក្នុងឈុតលេចធ្លោនោះទេ តែតារាស្រីរូបនេះ បានពាំនាំ ទៅនឹងសិល្បៈវប្បធម៌ដ៏ស្រស់ផូផង់របស់កម្ពុជាទៅកាន់ឆាកអន្តរជាតិ ជាមួយនឹងមកុដអប្សរា នៅលើ គម្របរបស់ទស្សនាវដ្ដី HARPER’SBAZAAR 3-2023 ទៅកាន់ពិភពលោកថែមទៀតផង ដោយធ្វើឲ្យហ្វេនៗ ជាច្រើនមានការកោតសរសើរទៅនឹង យូប៊ីន ជាមួយនឹងភាពច្នៃប្រឌិតក្នុងការលាយឡំជាមួយនឹងវប្បធម៌របស់ខ្មែរបែបនេះ៕
សូមទស្សនារូបភាពខាងក្រោម៖



