រាងអើយរាង! ហេតុតែរាងគេស្អាត ពេជ្រវត្តី សារ៉ាវឌ្ឍី ទោះស្លៀកសាមញ្ញៗប៉ុណ្ណា ក៏ជះសម្រស់ស្អាត

//s9.kh1.co/24/249ce2da9939bb4acb6e340c8aee4340f96ba15a.jpg
តារា & កម្សាន្ដ

 ១៣-មីនា-២០២៣ ៣ល្ងាច · មួយឆ្នាំមុន

រាងអើយរាង! ហេតុតែរាងគេស្អាត ពេជ្រវត្តី សារ៉ាវឌ្ឍី ទោះស្លៀកសាមញ្ញៗប៉ុណ្ណា ក៏ជះសម្រស់កាន់តែស្អាត។

ព្រះសីហនុ៖ កញ្ញា ពេជ្រវត្តី សារ៉ាវឌ្ឍី ជាអតីតបវកញ្ញា Miss Grand International2022 តំណាងឲ្យប្រទេសកម្ពុជា ដែលមានសមត្ថភាពខ្លាំង មិនថាចំណេះដឹង សម្រស់ស្រស់ស្អាត និងភាពជឿជាក់ ក្រោមការគាំទ្របន្ថែមពីមហាជនបានធ្វើឲ្យនាងអាចឈានជើង ទទួលបានលំដាប់រងទី៥ នៅលើឆាកប្រកួតបវកញ្ញាអន្ដរជាតិ។ បច្ចុប្បន្ន បវកញ្ញាកម្ពុជារូបនេះ គឺកាន់តែមានកេរ្ដិ៍៍ឈ្មោះកាន់តែល្បីខ្លាំងឡើងៗ មិនថានៅក្នុងប្រទេស ឬក្រៅប្រទេសនោះទេ កាន់តែទទួលបានការងារជាច្រើនជាបន្ដបន្ទាប់ ក្នុងវិស័យសិល្បៈ ដែលនាងបានសម្ដែងនៅក្នុងភាពយន្ដខ្មែរ ក្នុងប៉ុស្ដិ៍ទូរទស្សន៍ហង្សមាស និងជាពិសេសថ្មីៗនេះ នាងបានចូលរួមសម្ដែងក្នុងខ្សែរភាពយន្ដខ្មែរខ្នាតធំមួយ គឺរឿង អប្សរាមហាអង្គរ ជាតួអង្គនាង ឆផ្កា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណា កាលពីម្សិលមិញនេះ នាងបានធ្វើដំណើរទៅលេងនៅ ក្រុងព្រះសីហនុ ដោយស្លៀកសម្លៀកបំពាក់ឈុតសាមញ្ញាៗ តែឈុតនេះបានបញ្ចេញរាងយ៉ាងតូចច្រឡឹងរបស់នាង យ៉ាងស្រស់ស្អាតខ្លាំងណាស់ជាមួយពណ៌សម្បុរ សម៉ត់ភ្លឺរលោង គួរឲ្យស្រឡាញ់ខ្លាំងណាស់ បូកផ្សំទាំងទេសភាពយ៉ាងស្រស់ត្រកាល ស្រស់ស្រាយថែមទៀតនោះ គឺកាន់តែជះរាង និងសម្ផស្សរបស់នាងកាន់តែស្អាតទ្វេដងតែម្ដង។

មិនត្រឹមតែប៉ុណ្ណោះ កញ្ញា ពេជ្រវត្តី សារ៉ាវឌ្ឍី ក្រោយអ្នកលេងបណ្ដាញសង្គម បានឃើញរូបរបស់នាងប៉ុន្មានសន្លឹកនេះ ធ្វើឲ្យអ្នកគាំទ្ររបស់នាង សរសើរពីសម្រស់ដ៏ស្រស់ស្អាតរបស់នាងមិនដាច់ពីមាត់ និងបានលួចចិត្តអ្នកគាំទ្រសឹងតែគ្រប់គ្នាទៅហើយ៕

សូមទស្សនារូបភាពខាងក្រោម៖

ពេជ្រវត្តី សារ៉ាវឌ្ឍី
ពេជ្រវត្តី សារ៉ាវឌ្ឍី
ពេជ្រវត្តី សារ៉ាវឌ្ឍី​​​​
ពេជ្រវត្តី សារ៉ាវឌ្ឍី​​​​
ពេជ្រវត្តី សារ៉ាវឌ្ឍី
ពេជ្រវត្តី សារ៉ាវឌ្ឍី
ពេជ្រវត្តី សារ៉ាវឌ្ឍី
ពេជ្រវត្តី សារ៉ាវឌ្ឍី
ពេជ្រវត្តី សារ៉ាវឌ្ឍី
ពេជ្រវត្តី សារ៉ាវឌ្ឍី
ពេជ្រវត្តី សារ៉ាវឌ្ឍី
ពេជ្រវត្តី សារ៉ាវឌ្ឍី
ពេជ្រវត្តី សារ៉ាវឌ្ឍី
ពេជ្រវត្តី សារ៉ាវឌ្ឍី
ពេជ្រវត្តី សារ៉ាវឌ្ឍី
Kheoun Channeang
K.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T