កម្សាន្ដ៖ ប្រិយមិត្តមួយចំនួនពិតជានៅចាំ តារាចម្រៀងខ្មែរសុរិន្ទ គឺលោក ឃុង ឃុយ តារាចម្រៀងប្រុសសម្លេងធ្ងន់ រដឺន ភាគច្រើនលោកច្រៀងតែប្រភេទបទកន្រ្ទឹម សម្រាប់រូបសម្បត្តិរបស់លោកវិញគឺស្រស់សង្ហា សម្បុរស្រអែម ទម្រង់មុខមានប្រជាប្រិយ ហើយលោកផ្ទុះការគាំទ្រជាខ្លាំងកាលពី ១០ឆ្នាំមុន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ លោកក៏ជាតារាចម្រៀងប្រុសនៅក្នុងផលិតកម្ម Town ក្រោយបាត់វត្តមានរបស់លោកមួយរយៈ មិនឃើញលោកឡើងច្រៀងលើឆាក អ្នកគាំទ្ររបស់លោកនឹកនាជាខ្លាំង ពេលដែលមិនឃើញលោកឡើងច្រៀង ប៉ុន្ដែកាលពីថ្មីៗនេះ គេបានឃើញវត្តមានរបស់លោកឡើងច្រៀងសារជាថ្មីម្ដងទៀត ហើយអ្វីដែលគួរឲ្យកត់សម្គាល់វិញនោះរូបលោកហាក់បីស្គងជាងមុនច្រើន ធ្វើឲ្យហ្វេនមានការព្រួយបារម្ភខ្លះដែរ ចំណែកទឹកដមសម្លេងរបស់លោកវិញនៅតែពីរោះរណ្ដំជាមួយសម្លេងរដឺនរបស់លោក។
គួរឲ្យដឹងផងដែលថា តារាចម្រៀងប្រុសលោក ឃុង ឃុយ មានវត្តមានមកច្រៀងលើកនេះ គឺធ្វើឲ្យអ្នកគាំទ្រសប្បាយចិត្តជាខ្លាំង នៅពេលដែលបានឃើញលោកសារជាថ្មី ហើយក៏នៅចាំមិនដែលភ្លេចរាល់បទចម្រៀងល្បីៗរបស់លោកជាច្រើន ហើយថែមទាំងមានសន្ទុះនៃការគាំទ្រនៅខ្លាំងដដែលផងដែល។
សូមទស្សនារូបភាពខាងក្រោម៖





@40_____60____80 ស្គាល់គាត់ទេ?😆
♬ original sound - Met Nora