កម្សាន្ត៖ ថ្មីៗនេះ ក្រុមតារាចម្រៀង Kpop NCHIVE (엔카이브) គឺជាក្រុមតារាចម្រៀងបុរសមានសមាជិក ៦ នាក់ ស្ថិតក្រោមស្ថាប័ន Aube Moon Studio។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សពួកគេត្រូវបាន Debut នៅថ្ងៃទី ៩ មេសា ២០២៤ ជាមួយនឹង Album ដំបូងឈ្មោះ “Drive”។ ដោយក្រុមចម្រៀងបុរសខាងលើមានសមាជិកដូចជា E.aN HA.L Kang San YuChan និង Ju Young N ។

ដោយក្រុម NCHIVE បានធ្វើដំណើរមកពីកូរ៉េខាងត្បូង មកធ្វើការផ្សព្វផ្សាយនៅកម្ពុជា ចាប់ពីចុងខែ កក្កដា ឆ្នាំ2025 ក្នុងនោះផងដែរក្រុមបុរសខាងលើ តែងតែចូលរួមនូវកម្មវិធីមួយចំនួនដូចជាកម្មវិធី តែងតាំងជាអ្នកផ្សព្វផ្សាយ (Brand Ambassador) របស់កម្មវិធី Angkor Life និងកម្មវិធីជួបជុំបណ្តាលអ្នកគាំទ្ររបស់ពួកគេ។

ដោយក្រុមតារាចម្រៀងបុរសខាងលើក៏បានបង្ហាញក្តីអាណិតអាសូរ រំភើបត្រេកអរចំពោះកម្ពុជាដែលទទួលបានសន្តិភាព និងបានចូលរួមឧបត្ថម្ភនូវប្រាក់មួយចំនួនដែលបានមកពីកម្មវិធីជួបជុំហ្វេនរបស់ពួកគេ ដល់មន្ទីពេទ្យគន្ធបុប្ផាផងដែរ មួយវិញទៀតនៅមុនពេលដែលពួកគេចាកចេញធ្វើដំណើរត្រឡប់ទៅប្រទេសកូរ៉េវិញ ពួកគេបន្តែមថានឹងចូលរួម ផ្សព្វផ្សាយវប្បធម៌ និងទេសចរណ៍នៅកម្ពុជាទៅកាន់ពិភពលោក។

ដោយសកម្មភាព និងអំពើល្អខាងលើទាំងអស់នោះហើយដែរបណ្តាលអោយពួកគេទទួលបាននូវស្នាមញញឹម និងសេចក្តីស្រឡាញ់ពីអ្នកគាំទ្រដ៏ច្រើននៅប្រទេសកម្ពុជា៕ ប្រភព Nchive Cambodia

