មាននិស្ស័យគង់បានជួប ទេព រិនដារ៉ូ ជួយដៃគូចាស់ នារី រតន៍គន្ធា ក្រោយបែកគ្នាយូរហើយ

//s9.kh1.co/8e/8e6bbc9712bbab786fbadef1adbad98961f1893a.jpg
តារា & កម្សាន្ដ

 ២៣-កុម្ភៈ-២០២៣ ៣ល្ងាច · ២ ឆ្នាំមុន

មាននិស្ស័យគង់បានជួប ទេព រិនដារ៉ូ ជួយដៃគូចាស់ នារី រ័ត្នគន្ធា ក្រោយបែកគ្នាយូរហើយ។

កម្សាន្ដ៖ មហាជនដែរនិយមតាមដានភាពយន្ដខ្មែរ កាលពីជំនាន់ឆ្នាំ៨០-៩០ ពិតជាស្គាល់នូវតារាសម្ដែងប្រុសស្រីមួយគូនេះ គឺលោក ទេព រិនដារ៉ូ និងអ្នកនាង នារី​ រតន៍គន្ធា។ គេស្គាល់តារាសម្ដែងប្រុសរូបនេះ តាមរយៈថតខ្សែភាពយន្ដ មានរូបសម្បត្តិស្រស់សង្ហា សម្បុរស្រអែម មុខមានប្រជាប្រិយ ទាក់ទាញមានមន្ដស្នេហ៍ ដែលបានសាងស្នាដៃក្នុងវិស័យសិល្បៈច្រើន ទទួលបានភាពល្បីល្បាញ មកទល់បច្ចុប្បន្ននេះ។ ចំណែក តារាសម្ដែងស្រីឯណេះវិញ ត្រូវគេស្គាល់ គឺជាតារាសម្ដែងស្រី មានសម្រស់ស្រស់ស្អាត វង់ភក្រ្ដ័ស្រទន់មានមន្ដស្នេហ៍ ស្រស់ស្អាតបែបធម្មជាតិ ការសម្ដែងវិញ ភាគច្រើននាងសម្ដែងជាតួកំសត់ តារាទឹកភ្នែក ដែលទទួលប្រជាប្រិយភាពខ្លាំង ដែលតារាសម្ដែងប្រុសស្រីមួយគូនេះ ជាដៃគូសម្ដែងចាស់ផងដែល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក ទេព រិនដារ៉ូ និងអ្នកស្រី នារី រតន៍គន្ធា
លោក ទេព រិនដារ៉ូ និងអ្នកស្រី នារី រតន៍គន្ធា

យ៉ាងណាមិញ ក្រោយផ្ទុះការចាប់អារម្មណ៍ និងទទួលបានប្រជាប្រិយភាពខ្លាំងកាលជំនាន់នោះ គេកត់សម្គាល់ឃើញថា តារាសម្ដែងស្រីរូបនោះ បាត់មុខពីសិល្បៈប្រមាណជាង២០ឆ្នាំមកហើយ ធ្វើឲ្យអ្នកគាំទ្រឬរបស់នាងនឹកនា ដល់សម្មិត្តិផលការសម្ដែងរបស់នាងជាដើម។

ដោយឡែក កាលពីថ្មីៗនេះ ផលិតកម្មហង្សមាស​បានប្រារព្ធពិធីក្រុងពាលី មុនថតខ្សែភាពយន្ដខ្នាតធំថ្មី ដែលជាប្រភេទរឿងឆ្លុះបញ្ចាំងពីប្រវិត្តសាស្រ្ដខ្មែរ គឺរឿង អប្សរាមហាអង្គរ ដឹកនាំសម្ដែងដោយលោកគ្រូ ហ្វៃ សំអាង និងមានតារាសម្ដែងជើងចាស់ និងតារាពន្លកថ្មីលំដាប់ប្រទេសជាច្រើនរូបចូលរួម។

គួរឲ្យដឹងផងដែលថា ខណៈពេលនោះ បានឃើញអ្នកនាង នារី រតន៍គន្ធា មានវត្តមានចូលរួមកម្មវិធីនោះដែរ និងបានថតរូបយ៉ាងស្និតស្នាលជាមួយដៃគូសម្ដែងចាស់គឺលោក ទេព រិនដារ៉ូ ដែលបានបែកគ្នាជាង២០មកហើយនោះ  នៅក្នុងកម្មវិធីក្រុងពាលីដ៏អស្ចារ្យ​​ គឺពិតជាភ្ញាក់ផ្អើលខ្លាំងមែនទែន និងចាប់អារម្មណ៍ថា អតីតតារាសម្ដែងស្រីអ្នកនាង នារី រតន៍គន្ធា នៅតែមានសម្រស់ស្រស់ស្អាត មិនឃើញចាស់សោះ បើទោះបីជាអាយុច្រើនក៏ពិតមែន ក៏មើលទៅនៅតែស្អាតក្មេងដដែល៕

លោក ទេព រិនដារ៉ូ និងអ្នកស្រី នារី រតន៍គន្ធា
លោក ទេព រិនដារ៉ូ និងអ្នកស្រី នារី រតន៍គន្ធា
លោក ទេព រិនដារ៉ូ និងអ្នកស្រី នារី រតន៍គន្ធា
លោក ទេព រិនដារ៉ូ និងអ្នកស្រី នារី រតន៍គន្ធា
លោក ទេព រិនដារ៉ូ និងអ្នកស្រី នារី រតន៍គន្ធា
លោក ទេព រិនដារ៉ូ និងអ្នកស្រី នារី រតន៍គន្ធា
លោក ទេព រិនដារ៉ូ 
លោក ទេព រិនដារ៉ូ 
លោក ទេព រិនដារ៉ូ
លោក ទេព រិនដារ៉ូ
អ្នកស្រី នារី រតន៍គន្ធា
អ្នកស្រី នារី រតន៍គន្ធា
អ្នកស្រី នារី រតន៍គន្ធា
អ្នកស្រី នារី រតន៍គន្ធា
អ្នកស្រី នារី រតន៍គន្ធា
អ្នកស្រី នារី រតន៍គន្ធា
ទេព រិនដារ៉ូ
Kheoun Channeang
K.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T