អ្នកលក់ផ្កាឆ្នាំហ្នឹងថា «ទិញផ្កាមិនមែនតែឲ្យសង្សារ ទិញឲ្យគ្រប់មនុស្សផង» ​(មានវីដេអូ)

//s9.kh1.co/eb/ebfc6e174b66c730900fc845db64482519b79690.jpg
តារា & កម្សាន្ដ

 ១៤-កុម្ភៈ-២០២៣ ៣ល្ងាច · ២ ឆ្នាំមុន

តាមរយៈ អ្នកលក់ផ្កា នៅក្នុងថ្ងៃបុណ្យក្ដីស្រលាញ់ នៅឆ្នាំនេះ ចំពោះតម្លៃផ្កា គឺមានការឡើងថ្លៃជាងមុន សឹងតែគ្រប់មុខ

កម្សាន្ត៖ ជារៀងរាល់ឆ្នាំ ទិវាបុណ្យនៃក្ដីស្រលាញ់ តែងធ្វើឡើងនៅថ្ងៃទី១៤ កុម្ភៈ ដែលមនុស្សជាច្រើន តែងបង្ហាញក្ដីស្រលាញ់ចំពោះគ្នាទៅវិញទៅមក មិនថាជាទំនាក់ទំនងស្នេហា គ្រួសារ បងប្អូន ឬមិត្តភក្តិ ។ ជាពិសេស ចំពោះការបង្ហាញនៃក្ដីស្រលាញ់ ពួកគេក៏បានផ្ដល់ជូននូវកាដូផ្សេងៗ ដូចជា បាច់ផ្កា តុក្កតា និងវត្ថុអនុស្សាវរីយ៍ ជាដើម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ក្រឡេកមកមើល នៅតាមដងផ្លូវ ក្នុងថ្ងៃបុណ្យក្ដីស្រលាញ់ នៅឆ្នាំនេះ មានការលក់វត្ថុអនុស្សាវរីយ៍ជាច្រើន ដូចជា បាច់ផ្កា តុក្កតា សម្រាប់អតិថិជន ដែលចង់រកទិញជូនចំពោះមនុស្សជាទីស្រលាញ់របស់ពួកគេ។ តែយ៉ាងណាមិញ បើតាមចម្លើយរបស់អ្នកលក់ផ្កា នៅតាមបណ្ដោយផ្លូវ ព្រះសីហនុ ក្បែរវិមានឯករាជ្យ បានលើកឡើង ចំពោះតម្លៃផ្កា គឺមានការឡើងថ្លៃជាងមុន សឹងតែគ្រប់មុខ មិនថាផ្កា គ្រឿងជ័រ ក្រដាស ឬអំពូលសម្រាប់តុបតែងបាច់ផ្កា ។

រូបភាព
រូបភាព

ក្នុងនោះដែរ អ្នកលក់ផ្កា ក៏បានបន្ថែមថា ពួកគេមិនត្រឹមតែលក់នៅក្នុងថ្ងៃបុណ្យនៃក្ដីស្រលាញ់តែម្ដងទេ ប៉ុន្តែ នៅក្នុងមួយឆ្នាំ ពួកគេធ្វើការលក់ ៣ដង គឺ នៅថ្ងៃបុណ្យនៃក្ដីស្រលាញ់នេះផ្ទាល់ បុណ្យសិទ្ធិនារី និងបុណ្យណូអែល ។ មិនត្រឹមតែប៉ុណ្ណោះ មិនថាជាប្រភេទ បាច់ផ្កា ទងផ្កា គឺលក់ដាច់ប្រហាក់ប្រហែលគ្នា ប៉ុន្តែសម្រាប់ប្រភេទបាច់ផ្កា អតិថិជនភាគច្រើន ពួកគេបានមកទិញសម្រាប់ គូស្នេហ៍ គ្រួសារ ជាដើម។ ចំណែក ប្រភេទផ្កាមួយទង គឺទុកសម្រាប់ជូន មិត្តភក្តិ ឬមិត្តរួមការងារ។ 

យ៉ាងណាមិញ ចំពោះអតិថិជន ដែលបានមកទិញផ្កានេះដែរ ពួកគេក៏បានលើកឡើងថា ទិញបាច់ផ្កាទុកជូនមេ នៅកន្លែងធ្វើការ ហើយចំពោះអត្ថន័យដែលបានទិញជូន គឺគ្រាន់តែចង់បង្ហាញពីការគោរព ម៉្យាងវិញទៀត បាច់ផ្កា គឺកាដូសាមញ្ញ ប៉ុន្តែក៏អាចបង្ហាញពីទឹកចិត្ត គោរពស្រលាញ់ពីបុគ្គលិក ចំពោះអ្នកដឹកនាំ នៅក្នុងក្រុមហ៊ុន។

ក្រៅពីនេះ អ្នកលក់ផ្កាក៏បានបង្ហាញចំណាប់អារម្មណ៍ ពីអត្ថន័យនៃថ្ងៃបុណ្យនៃក្ដីស្រលាញ់ ដោយបានលើកឡើងថា បើទោះបីជានេះ គឺជាថ្ងៃបុណ្យរបស់បរទេស ប៉ុន្តែនៅក្នុងប្រទេសយើង ក៏អាចបង្ហាញក្ដីស្រលាញ់ ចំពោះគ្រួសារ មិត្តភក្តិ ឬទំនាក់ទំនងស្នេហា ទៅតាមអតិថិជន ដែលបានមកទិញ ដើម្បីបញ្ចេញអារម្មណ៍របស់ខ្លួន ទៅកាន់មនុស្សជាទីស្រលាញ់ ដោយមិនប្រកាន់វ័យនោះទេ៕

រក្សាសិទ្ធដោយ៖ Khmerload

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T