អតីតស្វាមី សាន់ឆាយ និង ភរិយា បង្ហាញភាពស្រស់ស្អាត ក្នុងពិធីរៀបការ

//s9.kh1.co/3b/3b1a5b5accf1316f857e84e5e61a4e8d041ee94f.jpg
តារា & កម្សាន្ដ

 ១៩-ឧសភា-២០២៥ ៨ព្រឹក · ៩ ម៉ោងមុន

អ្នកជំនួញ Wang Xiaofei និង ភរិយា Mandy Ma Xiaomei បានរៀបចំពិធីមង្គលការជាមួយគ្នា យ៉ាងមានក្ដីសុខ។

កម្សាន្ត៖ ហ្វេនៗជាច្រើន មានការចាប់អារម្មណ៍ ពីពិធីអាពាហ៍ពិពាហ៍ របស់ អ្នកជំនួញ Wang Xiaofei និង ភរិយា Mandy Ma Xiaomei ដែលត្រូវបានប្រារព្ធឡើងនៅ ក្នុងសួន Chaoyang ដែលជាសណ្ឋាគារមួយ ដែលមានការរចនាបទទីធ្លាផ្ទះបែបចិន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Wang Xiaofei
Wang Xiaofei

ក្នុងនោះដែរ Mandy Ma Xiaomei ដែលជាភរិយារបស់អ្នកជំនួញ Wang Xiaofei បានស្លៀករ៉ូបអាពាហ៍ពិពាហ៍ដ៏ប្រណិត ក្នុងពិធីមង្គលការរបស់នាង កាលពីរសៀលថ្ងៃទី ១៧ ឧសភា កន្លងទៅនេះ។ ជាពិសេស រ៉ូបអាពាហ៍ពិពាហ៍របស់ Ma Xiao Mei ត្រូវបានរចនាស្រោបដោយត្បូងពេជ្រចំនួន ៩៩៩ គ្រាប់។

Wang Xiaofei និង ភរិយា 
Wang Xiaofei និង ភរិយា 

នៅលើបណ្តាញសង្គម លោក Wang Xiaofei ក៏បានចែករំលែករូបថតអាពាហ៍ពិពាហ៍ជាច្រើនសន្លឹកផងដែរ។ ខណៈ កូនក្រមុំ បានស្លៀករ៉ូបអាពាហ៍ពិពាហ៍សរុបចំនួន ៣ ។

Mandy Ma Xiaomei 
Mandy Ma Xiaomei 

ក្រោយពីបានឃើញហើយ ទស្សនិកជនជាច្រើន បានសរសើររូបថតអាពាហ៍ពិពាហ៍ដ៏ស្រស់ស្អាត។ ទន្ទឹមនឹងនោះ ក៏មានមហាជនជាច្រើនបានរិះគន់លោក ថា «រៀបចំពិធីមង្គលការ ហួសហេតុពេកហើយ គួរតែរៀបចំឱ្យល្មមជាងនេះ ព្រោះកូនៗទើបតែបាត់បង់ម្តាយមិនយូរប៉ុន្មានទេ»។ យ៉ាងណាមិញ ក៏មានអ្នកផ្សេងទៀតបាននិយាយថា រូបលោកមានសិទ្ធិក្នុងការបន្តជីវិតថ្មី ការយកចិត្តទុកដាក់របស់ Ma Xiaomei សម្រាប់កូនរបស់លោក និងការខិតខំប្រឹងប្រែងរបស់ពួកគេ ក្នុងការផ្សះផ្សាជម្លោះក្នុងគ្រួសារ សមនឹងទទួលបានការទទួលស្គាល់ ផងដែរ៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Wang Xiaofei និង ភរិយា 
Wang Xiaofei និង ភរិយា 
Mandy Ma Xiaomei 
Mandy Ma Xiaomei 
Wang Xiaofei និង ភរិយា 
Wang Xiaofei និង ភរិយា 
Wang Xiaofei និង ភរិយា 
Wang Xiaofei និង ភរិយា 
Wang Xiaofei និង ភរិយា 
Wang Xiaofei និង ភរិយា 
Wang Xiaofei 
Wang Xiaofei 
Wang Xiaofei 
Wang Xiaofei 
Wang Xiaofei 
Wang Xiaofei 
Wang Xiaofei 
Wang Xiaofei 
Wang Xiaofei និង ភរិយា 
Wang Xiaofei និង ភរិយា 
Wang Xiaofei និង ភរិយា 
Wang Xiaofei និង ភរិយា 
Wang Xiaofei និង ភរិយា 
Wang Xiaofei និង ភរិយា 
Wang Xiaofei និង ភរិយា 
Wang Xiaofei និង ភរិយា 
Wang Xiaofei និង ភរិយា 
Wang Xiaofei និង ភរិយា 
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T