Kim Soo Hyun ត្រូវក្រុមហ៊ុនមួយប្ដឹងទារសំណង ក្រោយមានរឿងអាស្រូវជោកជាំ

//s9.kh1.co/fe/fec782d0fbb9586dbd34b4784598db75b884bf59.jpg
តារា & កម្សាន្ដ

 ១៩-ឧសភា-២០២៥ ១ល្ងាច · ៥ ម៉ោងមុន

ទោះព័ត៌មានរឿងអាស្រូវនេះរាងស្ងប់ទៅហើយមែនតែ កេរ្តិ៍ឈ្មោះរបស់ Kim Soo Hyun បានខូចខាតយ៉ាងដំណំ។

កម្សាន្ត៖ តារាសម្ដែងប្រុស Kim Soo Hyun ត្រូវបានគេរាយការណ៍ថា ត្រូវក្រុមហ៊ុនតៃវ៉ាន់ 7-Eleven គ្រោងនឹងដាក់ពាក្យបណ្ដឹង ប្ដឹងទារសំណងនៃការខូចខាតកេរ្តិ៍ឈ្មោះ បន្ទាប់ពីរូបលោកមានរឿងអាស្រូវពាក់ព័ន្ធនឹងអតីតតារាសម្ដែងស្រី Kim Sae Ron ដែលបានទទួលមរណភាពទៅហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Kim Soo Hyun 
Kim Soo Hyun 

ត្បិតថាលោកបានចេញមកបកស្រាយដោយផ្ទាល់នៅក្នុងសន្និសីទកាសែតថា លោកពុំបានទាក់ទង Sae Ron នៅពេលនាងមិនទាន់គ្រប់អាយុក្ដី តែខាងគ្រួសាររបស់នាងបានចេញមកអះអាងហូរហែ ហើយទោះព័ត៌មានរឿងអាស្រូវនេះរាងស្ងប់ទៅហើយមែនតែ កេរ្តិ៍ឈ្មោះរបស់ Kim Soo Hyun បានខូចខាតយ៉ាងដំណំ។

Kim Soo Hyun 
Kim Soo Hyun 

ថ្មីៗនេះ មានពាក្យចចាមអារ៉ាមថាក្រុមហ៊ុន 7-Eleven នឹងដាក់ពាក្យបណ្ដឹងទៅរូបលោក ដោយសារមុនពេលរឿងអាស្រូវផ្ទុះឡើង ក្រុមហ៊ុនបានរៀបចំផលិតផលដូចជាកាហ្វេ អាហារ និងវត្ថុអនុស្សាវរីយ៍ដែលសុទ្ធសឹងតែមានម៉ូដែលផ្សព្វផ្សាយជា Kim Soo Hyun ហើយគេគ្រោងនឹងបង្ហាញមុខជាអ្នកផ្សព្វផ្សាយឲ្យ ក្រុមហ៊ុននេះកាលពីខែមីនា ប៉ុន្តែគេពុំបានបង្ហាញមុខឡើយ ទើបវាបានឈានដល់ការខាតបង់ជាទឹកប្រាក់សរុបជាង ៧.៥៨លានដុល្លារឯណោះ។យ៉ាងណាមិញ ក្រុមហ៊ុន 7-Eleven ពុំទាន់បានធ្វើសេចក្ដីប្រកាសឬការបកស្រាយណាមួយជុំវិញករណីនេះនោះឡើយ៕

Kim Soo Hyun 
Kim Soo Hyun 

ប្រភព koreaboo

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T