ព្រឹត្តិការណ៍រត់ប្រណាំងកម្សាន្តបណ្តាក់ជាក្រុម V-Active Fun Run នៅខេត្តព្រះសីហនុ ប្រព្រឹត្តទៅយ៉ាងរីករាយក្រោមវត្តមានអ្នកចូលរួមយ៉ាងច្រើនកុះករ!

//s9.kh1.co/8b/8b403cea9acc5efc0fd77548aa536a85eb91f550.jpg
សង្គម

 ៣០-មករា-២០២៣ ១១ព្រឹក · មួយឆ្នាំមុន

ព្រឹត្តិការណ៍រត់ប្រណាំងកម្សាន្តបណ្តាក់ជាក្រុម V-Active Fun Run ដែលរៀបចំឡើងដោយក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី ដើម្បីអបអរសាទរការដាក់ឲ្យដំណើរការភេសជ្ជៈកីឡារ វី អាកទីវ​។

ខេត្តព្រះសីហនុ៖ ព្រឹត្តិការណ៍រត់ប្រណាំងកម្សាន្តបណ្តាក់ជាក្រុម V-Active Fun Run ដែលរៀបចំឡើងដោយក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី ដើម្បីអបអរសាទរការដាក់ឲ្យដំណើរការភេសជ្ជៈកីឡារ វី អាកទីវ​ បានបញ្ចប់ទៅយ៉ាងជោគជ័យ និងសប្បាយរីករាយ ក្រោមវត្តមានអ្នកចូលរួមយ៉ាងច្រើនកុះករនាទឹកដីតារារះនាទិសនារតី ខេត្តព្រះសីហនុកាលពីព្រឹក ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នេះគឺជាលើកទីមួយ ដែលមានការរៀបចំកីឡាររត់​ប្រណាំងបណ្តាក់ជាក្រុមឡើង នាំមកនូវបទពិសោធន៍ថ្មីប្លែកមិនធ្លាប់មានពីមុនមក គួបផ្សំជាមួយទីតាំងរត់​​ដ៏ល្អឥត​ខ្ចះនៃឆ្នេរសមុទ្រ និងទិដ្ឋភាពតាមដងផ្លូវដ៏ស្រស់ត្រកាលនៃខេត្តព្រះសីហនុបានធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងច្រើន និងទាក់ទាញអ្នកចូលរួមប្រមាណ ​១០០០នាក់ មក​ពីគ្រប់​ទិសទិ រួមមានក្រុមសិល្បករ សិល្បការិនី ក្រុមអត្តពលិកមកពីស្ថាប័នប៉េតង់កម្ពុជា ក្រុមបាល់ទាត់​គីរីវង់ ក្រុមបាល់ទាត់ជម្រើសជាតិ ក្រុម​ការងារ​យុទ្ធនាការ Beyond The Games និងមន្ត្រីនៃរដ្ឋបាល​ខេត្តព្រះសីហនុ ព្រមទាំងមហាជន​ទូទៅជាច្រើន ដែល​ធ្វើការ​រត់បណ្តាក់ចេញពីចាប់រង្វង់មូលព្រះសិវៈ និងព្រះនាង​ឧមាវតី រហូតទៅ​ដល់​ទីលាន​​សម្តេចតេជោ មាន​រយៈ​​ចម្ងាយជាង​ ១៩គីឡូម៉ែត្រ។

https://s9.kh1.co/__image/w=650,h=434,q=100/b7/b7f61dd53b963eee104a000930c6424dcd5f15ee.jpg
https://s9.kh1.co/__image/w=650,h=396,q=100/9a/9a4a4273a168a10210e654daf75ce2c0d3ecb4de.jpg

កម្មវិធីបាន​រកឃើញក្រុមដែលប្រើរយៈពេលលឿនជាងគេចំនួន៣ក្រុម ដែលក្រុមទទួលបាន​ជ័យ​ជំនះ​​លេខ​មួយ​ប្រើរយៈពេលត្រឹម ១ម៉ោង ១១នាទី លេខ២ប្រើរយៈពេល ១ម៉ោង ១៣នាទី និងលេខ៣ ប្រើរយៈពេល​១ម៉ោង ១៨នាទី ក្នុងនោះក្រុមលេខ១ ទទួលបានប្រាក់លើកទឹកចិត្ត ចំនួន​២លាន​រៀល មេដាយមាស​ម្នាក់១​​ សម្រាប់​​រាល់​សមាជិកក្រុមទាំង៧ និងភេសជ្ជៈកីឡា វី-អាកទីវ ចំនួន ៧កេស ក្រុមទី២ ទទួលបាន១លានរៀល មេដាយប្រាក់ និងភេសជ្ជៈកីឡា វី-អាកទីវ ចំនួន ៥កេស និងលេខ៣ ទទួលបានប្រាក់លើក​ទឹក​​ចិត្ត​​ចំនួន​​៥០ម៉ីនរៀល មេដាយសម្រឹតសម្រាប់រាល់សមាជិកក្រុមទាំងអស់ និង​ភេសជ្ជៈ​កីឡា វី-អាកទីវ ចំនួន ៣កេស។

អ្នកឧញ៉ា សំអាង វឌ្ឍនៈ នាយកប្រតិបត្តិក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ដែលមានវត្តមានចូលរួមរត់ក្នុងព្រឹត្តការណ៍នេះ​ផងដែរបានប្រសាសន៍ថា៖

«ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ពិតជាមាន​សេចក្តីសោមនស្សរីករាយ ដែលបានរៀបចំព្រឹត្តិការណ៍នេះឡើង ដែលមិនមែនធ្វើឡើងសម្រាប់តែប្រារព្ធ និងអបអរវត្តមានភេសជ្ជៈគីឡា វី-អាកទីវ ប៉ុណ្ណោះទេ តែសម្រាប់ផ្តល់នូវភាពរីករាយ និងបទ​ពិសោធន៍​ថ្មីដល់ប្រជាជនយើង។ ព្រឹត្តិការណ៍រត់​ប្រណាំង​​កម្សាន្តបណ្តាក់ជាក្រុម V-Active Fun Run នេះបានបង្ហាញពីឆន្ទៈរបស់ វឌ្ឍនៈ ប៊្រូវើរី ក្នុងការលើកស្ទួយសុខភាព និងសុខមាលភាពសង្គម។ ការជ្រើសរើសការរត់ ឬដើរសម្រាប់កម្មវិធីនេះ ព្រោះវាគឺជាសកម្មភាពកីឡាដែលមានភាពងាយស្រួល ងាយអនុវត្តបំផុត មិនទាមទារសម្ភារបរិក្ខារ និងមាន​​លក្ខណៈធម្មជាតិ។ ការរត់ ឬដើរ គឺជាលំហាត់ប្រាណដ៏អស្ចារ្យមួយដែលត្រូវបានគ្រូពេទ្យណែនាំធ្វើឲ្យបានទៀងទាត់យ៉ាងហោចណាស់ពី២០នាទី ទៅ៣០នាទី ដើម្បីទទួលបានអត្ថប្រយោជន៍សុខភាពដ៏សម្បូរបែប។ ពួកយើង​សង្ឈឹម​ថា ព្រឹត្តិការណ៍នេះនឹងក្លាយទៅជាសារមួយជួយក្រើនរំលឹកដល់ប្រជាជន យើងឲ្យបន្តនិងចូលរួមហាត់ប្រាណកាន់។ វឌ្ឍនៈ ប្រ៊ូវើរី នឹងបន្តចូលរួមលើកស្ទួយសកម្មភាពកីឡា និងរៀបចំកម្មវិធីកម្សាន្ត​សប្បាយបែបនេះ​ជាច្រើន​ទៀតនាពេលខាងមុខ។»

វឌ្ឍនៈ ប្រ៊ូវើរី គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់ វឌ្ឍនៈ គ្រុប ដែលជាគ្រុបដ៏លេចធ្លោមួយមានក្រុមហ៊ុនជាច្រើនវិនិយោគលើវិស័យផ្សេងៗដូចជា វិស័យទំនិញ និងសេវាកម្ម អចលនទ្រព្យ សួនឧស្សាហកម្ម ធនាគារ ទីលានវាយកូនហ្គោល បដិសណ្ឋារកិច្ច សំណង់ ម្ហូបអាហារ និងវិស័យអប់រំ។

https://s9.kh1.co/__image/w=650,h=434,q=100/14/14e6990058c42ad6ed4a4b3407da5fcaba76bdc9.jpg
https://s9.kh1.co/__image/w=650,h=433,q=100/15/154119d66de359f953c990cd5e40960e03464210.jpg
https://s9.kh1.co/__image/w=650,h=434,q=100/55/55a0c66e5a0c45804541c1c00b87dc1b2828a75a.jpg
https://s9.kh1.co/__image/w=650,h=433,q=100/20/20b3d9b6a7b12958d18c24f7b75dfad8978869ea.jpg
https://s9.kh1.co/__image/w=650,h=433,q=100/58/589c4cf4e25fe0b87c8b2f4f3aa27ccc0a3d3a36.jpg
https://s9.kh1.co/__image/w=650,h=977,q=100/7f/7f0c8f5d0f5f9c7768f3f2ff9fac207834f48571.jpg
https://s9.kh1.co/__image/w=650,h=433,q=100/db/dbba3196c2f109efaf3e2a60d134d3d72ce2aa65.jpg
https://s9.kh1.co/__image/w=650,h=433,q=100/f9/f9b9e61b40290b30876b6054f0a4709918c29b58.jpg
https://s9.kh1.co/__image/w=650,h=433,q=100/6c/6c023924c47580fc47a7b963ea09c3616c918255.jpg
https://s9.kh1.co/__image/w=650,h=433,q=100/03/0328f93aa619753eea562eb991ef192ecc385e96.jpg
Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T