ភ្នំពេញ៖ កាលពីយប់ថ្ងៃទី២០ ខែសីហាកន្លងទៅ ក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី បានដាក់សម្ពោធជាផ្លូវការ ស្រាបៀរប្រណិតទឹកខ្មៅ រសជាតិថ្មីប្លែកមិនធ្លាប់មាន នៅលើទីផ្សារពីមុនមកគឺ Dragon Premium Dark Beer ក្រោមវត្តមាន គណៈគ្រប់គ្រងក្រុមហ៊ុន ភ្ញៀវកិត្តិយស តំណាងចែកចាយ ព្រមទាំងសិល្បៈករ សិល្បៈការីនីល្បីៗ ជាច្រើនក្នុងក្លឹបកម្សាន្ត ដ៏ពេញនិយមចំនួន៥ទីតាំង នៅទីក្រុងភ្នំពេញ ខេត្តសៀមរាប និងព្រះសីហនុ ស្របគ្នាក្នុងថ្ងៃតែមួយ។ កម្មវិធីដ៏អស្ចារ្យឈ្មោះ Make Me A Dragon Night នេះបានផ្តល់ភាពភ្ញាក់ផ្អើល និងសប្បាយរីករាយ យ៉ាងខ្លាំងតាមរយៈការក្រេបយករសជាតិដ៏ពិសេសរបស់ ដ្រាហ្គិនបៀរ ការសម្តែងសិល្បៈ និងបទចម្រៀងល្បីៗរបស់កំពូលតារាចម្រៀង អ្នកនាង មាស សុខសោភា , អ្នកនាង ឱក សុគន្ធកញ្ញា , លោក G-Davit , លោកនីកូ , កញ្ញា រ៉ាប៊ី , កញ្ញា យ៉ូរី , 4T5 , King Chi , MC Sey , Seav JKS , ប្រុសឡា និងឌីជេជាច្រើនរូបទៀត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្រោមពាក្យស្លោក «ផ្តើមសប្បាយជាមួយរសជាតិ និងគុណភាព» រឺភាសាអង់គ្លេស “Start Enjoying” ក្រាហ្វបៀរប្រណីតទឹកខ្មៅមួយនេះ គឺជាការបង្កើតថ្មីប្រកបដោយភាពច្នៃប្រឌិតខ្ពស់របស់ វឌ្ឍនៈ ប៊្រូវើរី ផលិតបានជាស្រាបៀរ រសជាតិឈ្ងុយឆ្ងាញ់ប្លែកមិនធ្លាប់មាន គុណភាពលំដាប់អន្តរជាតិ ដើម្បីផ្តល់ជូន នូវបទពិសោធន៍ និងទម្លាប់ថ្មីក្មុងការទទួលទានស្រាបៀរ នៅប្រទេសកម្ពុជា ហើយអាចឲ្យអតិថិជនផ្តល់តម្លៃ និងចាប់ផ្តើមសប្បាយជាមួយរសជាតិ និងគុណភាពដ៏ពិតប្រាកដ។ ភ្ញៀវកិត្តិយស ដែលបានចូលរួមក្នុងកម្មវិធីនេះ បានលើកឡើងថា ត្បិតតែមានពណ៌ស្រដៀងទៅនឹង ស្រាបៀរស្តោតក៏ដោយ ប៉ុន្តែ ដ្រាហ្គិន ព្រីមៀមដាកបៀរ មិនមានរសជាតិជូរ ឬល្វីងដូចថ្នាំដែលមាននៅក្នុងស្រាបៀរស្តោតភាគច្រើននោះឡើយ ផ្ទុយមកវិញ ដ្រាហ្គិន មានរសជាតិសម្បូរបែប ស្រាលស្រទន់ ពោរពេញដោយភាពស្រស់ស្រាយ។

អ្នកឧកញ៉ា សំអាង វឌ្ឍនៈ នាយកប្រតិបត្តិក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី មានប្រសាសន៍ថា៖
« ដ្រាហ្គិន ព្រីមៀមដាកបៀរ គឺជាសាក្ខីកម្ម នៃការបេ្តជ្ញាចិត្តរបស់ វឌ្ឍនៈ ប៊្រូវើរី ក្នុងការផលិតស្រាបៀរ ដែលមានគុណភាពលំដាប់អន្តរជាតិ។ ដើម្បីសម្រេចបាននូវរសជាតិប្រណីតបែបនេះ ក្រុមអ្នកផលិតរបស់យើងខ្ញុំ បានចម្រាញ់យ៉ាងផ្ចិតផ្ចង់នូវគ្រឿងផ្សំ ដែលមានគុណភាពខ្ពស់ជាច្រើនដូចជា ស្រូវសាលីខ្មៅពីទីក្រុងម៉ូនិច ដែលធ្វើឲ្យដ្រាហ្គិនមានក្លិនឈ្ងុយដូចនំបុ័ង ដែលទើបដុតថ្មីៗ ស្រូវសាលីកាហ្វេ BlackSwaen ធ្វើឲ្យប្រហើរក្លិនកាហ្វេ និងកាកាវ រួមផ្សំជាមួយនិងផ្កាហប់ម៉ុនរ៉ូ ដែលផ្តល់រសជាតិផ្អែមប៊ឺរី ដោយប្រើនូវបច្ចេកទេសពិសេសហៅថា Whirlpool Hopping ដើម្បីយើងអាចទាញយក ក្លិនឈ្ងុយឆ្ងាញ់ចេញពីផ្កាហប់ ដោយមិនបន្ថែមរសជាតិល្វីងខ្លាំងហួសហេតុ និងមានកម្រិត IBU ទាបជាងស្រាបៀរទឹកខ្មៅដ៏ទៃ។ ជាតិល្វីងពីធម្មជាតិ និងរសជាតិផ្អែមពីស្រូវសាលី បញ្ចូលគ្នាបានយ៉ាងល្អ បង្កើតបានជាក្លិនកាហ្វេលាយការ៉ាម៉ែល ដែលធ្វើឱ្យរាល់ការក្រេបរសជាតិរបស់ ដ្រាហ្វិន ពោរពេញទៅដោយ ការចងចាំ និងជាទីគាប់ចិត្ត »។
ដ្រាហ្គិន ព្រីមៀមដាកបៀរ ផលិតដោយ វឌ្ឍនៈ ប្រ៊ូវើរី ដែលជាក្រុមហ៊ុនផលិត ស្រាបៀរគ្រុឌ និង វឌ្ឍនៈ ព្រីមៀមបៀរ ឈ្នះមេដាយមាស Monde Selection ប្រចាំឆ្នាំ២០២២ ហើយ ដ្រាហ្គិន នឹងមានវត្តមាននៅតាមភោជនីយដ្ឋាន បារ និងក្លឹបកម្សាន្តនានាដែលនឹងផ្តល់ភាពសប្បាយរីករាយដល់អតិថិជនគ្រប់ទីកន្លែង៕







