កំពូលតារាចម្រៀង​ CL និងកំពូលតារាចម្រៀងជាច្រើនប្រចាំប្រទេសកម្ពុជា បានមកអង្រួនឆាក​ក្នុងមហាព្រឹត្តិការណ៍ដ៏ធំ Vattanac វ All in Festival

//s9.kh1.co/8f/8fc30be1ef7a6c3a5e7f769be7200f8c5b1b8d5f.jpg
តារា & កម្សាន្ដ

 ២៨-វិច្ឆិកា-២០២២ ៩ព្រឹក · មួយឆ្នាំមុន

ការប្រគុំតន្ត្រីដ៏អស្ចារ្យ​​ “VATTANAC វ ALL IN FESTIVAL” ដែលបានរៀបចំដោយក្រុមហ៊ុន ​វឌ្ឍនៈ ប្រ៊ូវើរី បានប្រព្រឹត្តិទៅយ៉ាងជោគជ័យ និងរីករាយ។

ភ្នំពេញ៖ ការប្រគុំតន្ត្រីដ៏អស្ចារ្យ​​ “VATTANAC វ ALL IN FESTIVAL” ដែលបានរៀបចំដោយក្រុមហ៊ុន ​ វឌ្ឍនៈ ប្រ៊ូវើរី បានប្រព្រឹត្តិទៅយ៉ាងជោគជ័យ និងរីករាយ​ នៅជិតរង្វង់មូលនាងមច្ឆា បរិវេណ OCIC ក្នុងក្រុងភ្នំពេញ នារាត្រីថ្ងៃសៅរ៍ ទី២៦ ថ្មីៗនេះ។​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

វត្តមានដ៏ភ្ញាក់ផ្អើលរបស់តារាចម្រៀងអន្តរជាតិ KPOP ក៏ដូចជាម្ចាស់បទ SPICY កញ្ញា CL បានធ្វើឲ្យកក្រើកឆាកនិងការសម្តែងដ៏ប្លែកមិនធ្លាប់មាន អមជាមួយសម្រែកហូរកញ្រ្ជៀវ​ ដោយមានវត្តមានទស្សនិកជនរាប់ម៉ឺននាក់ បើទោះបីជាមេឃបង្អុរភ្លៀងយ៉ាងណាក៏ដោយ។​

https://s9.kh1.co/__image/w=650,h=434,q=100/37/37328686f9d24a4bb5491f866f69c239d73ea17c.jpg

ជាប្រវត្តិសាស្រ្តលើកដំបូង ដែលអ្នកគាំទ្រមិនទៅណាឡើយ ពោលគឺស្រែករាំក្រោមដំណក់ទឹកភ្លៀងជាមួយនឹងវត្តមានរបស់កំពូលតារាចម្រៀង​ជួរមុខក្នុងស្រុកជាច្រើនរូបទៀត ដូចជា កញ្ញា មាស សុខសោភា ពូឃ្លាំង លោក នីកូ កញ្ញា រ៉ាប៊ី លោក G-Devith ព្រមទាំងអាយដលទាំង៤ ដែលកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីទស្សនិកជន គឺអាយដល លឹម តិចម៉េង ស៊ឹម ច័ន្ទពន្លឺ ថុល សុភិទិ និងនាង ដាវីន។​ បន្ថែមពីនេះក៏មានការប្រគុំតន្ត្រី EDM ពី DJ ដ៏ល្បី​និងស្រស់ស្អាត DJ AviDa ដើម្បីបន្តបទពិសោធន៍រាំសប្បាយ​រហូតដល់ចប់កម្មវិធីផងដែរ។

https://s9.kh1.co/__image/w=650,h=434,q=100/30/308bd963703a87c11884530c6f5f3b46b82babb8.jpg
https://s9.kh1.co/__image/w=650,h=434,q=100/6a/6aa045d0ba5903fb998729fd630bf6bf7e964db7.jpg

អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន​ វឌ្ឍនៈ ប្រ៊ូវើរី បានមានប្រសាសន៍ក្នុងសន្និសីទកាសែតថា៖

“ពួកយើងរំភើបយ៉ាងខ្លាំង ដែលអាចមានឱកាសម្តងទៀត​ ក្នុងការអញ្ជើញកំពូលតារាចម្រៀងអន្តរជាតិ​ដ៏ល្បីល្បាញ មកសម្តែងនៅប្រទេសកម្ពុជាក្នុងព្រឹត្តិការណ៍ “VATTANAC វ ALL IN FESTIVAL”។ សម្រាប់ក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី ពួកយើងជឿជាក់ថា អាថ៍កំបាំងនៃជីវិត គឺជាភាពរីករាយ ដែលជាសុភមង្គលពិតរបស់មនុស្សគ្រប់រូប ហេតុនេះក្រុមការងារ វឌ្ឍនៈ ប៊្រូវើរី បាននឹងកំពុងបំពេញបេសកម្មនាំមកនូវភាពរីករាយ និងកម្មវិធីកម្សាន្តដ៏អស្ចារ្យជូនដល់លោកអ្នក និងអតិថិជនរបស់ វឌ្ឍនៈ ប៊្រូវើរី។​ “VATTANAC វ ALL IN FESTIVAL” គឺជាមហាព្រឹត្តការណ៍ដ៏ធំបផុតមួយមិនធ្លាប់មានពីមុនមក ដោយប្រមូលផ្តុំ និងសម្រិតសម្រាំងនូវគ្រប់យ៉ាងដែលល្អបំផុត តួយ៉ាងវត្ថមានកំពូលតារា Kpop កំពូលតារាចម្រៀងជួរមុខក្នុងស្រុក និងឆាកតន្រ្តីដ៏ធំបំពាក់ដោយបច្ចេកវិទ្យសម្លេងទំនើប​មិនធ្លាប់មានពីមុនមកក្នុងប្រទេសកម្ពុជា ហើយកម្មវិធីនេះនឹងបន្សល់ទុកនូវអនុស្សាវរីយ៍ដល់អ្នកទាំងអស់គ្នា។ “VATTANAC វ ALL IN FESTIVAL” នឹងក្លាយទៅជាព្រឹត្តការណ៍ដែលអ្នកទាំងអស់គ្នាទន្ទឹងរង់ចាំជាប្រចាំឆ្នាំ។”​

https://s9.kh1.co/__image/w=650,h=488,q=100/26/26de603cafeada4170a1fa834f39ed0ec6394312.jpg

យើងដឹងថាអតិថិជនដែលតែងតែគាំទ្រផលិតផលរបស់ក្រុមហ៊ុន​ វឌ្ឍនៈ ប្រ៊ូវើរី ដែលរួមមាន Vattanac Premium Beer, Dragon Premium Dark Beer, Krud Pilsner Beer ក៏ដូចជា ភេសជ្ជៈប៉ូវកំលាំងគ្រុឌ​ មានការផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងតន្ត្រី ទាំងចម្រៀងជាតិ និងអន្តរជាតិ។ អាស្រ័យហេតុនេះទើបយើងខិតខំបង្កើតព្រឹត្តិការណ៍ប្រគុំតន្ត្រីជាច្រើនកន្លងមកមានដូចជា Krud Idol Concert, និងតន្រ្តីទេសចរណ៍តាមបណ្តាខេត្ត Krud Idol Tour Concert ទូទាំងប្រទេសកម្ពុជា ដោយផ្តល់នូវភាពសប្បាយ​រីករាយ និងការចាប់រង្វាន់ជាច្រើន។​ ដូចតាមការសន្យាយើងបាន​នាំយកមហា​ព្រឹត្តិការណ៍ដ៏អស្ចារ្យ “VATTANAC វ ALL IN FESTIVAL” ចូលរួមសម្តែងដោយតារាចម្រៀងអន្តរជាតិ​ CL ដែលជាព្រឹត្តិការណ៍​ប្រត្តិសាស្រ្តមួយ និងការចងចាំដ៏ល្អរបស់យើងទាំងអស់គ្នា៕

https://s9.kh1.co/__image/w=650,h=366,q=100/ed/ed4f67fedef3dd41fe4f3f8faafc33746f60336f.jpg
https://s9.kh1.co/__image/w=650,h=366,q=100/48/4883cc195dc89787f2f06ad993ce75acc33e5b7c.jpg
https://s9.kh1.co/__image/w=650,h=366,q=100/9d/9d150ff4bb37fdd07468955c3ce3a8fb2ce06d49.jpg
https://s9.kh1.co/__image/w=650,h=366,q=100/0f/0f92a0a92ccd84393c3a123c4f2e5f2c7085b988.jpg
https://s9.kh1.co/__image/w=650,h=366,q=100/b9/b9a7fbdfc4ae9908cc3af697e79640d41e66e868.jpg
https://s9.kh1.co/__image/w=650,h=434,q=100/f8/f806973f78bf5e69623de3f3d928df6ca53f853b.jpg
https://s9.kh1.co/__image/w=650,h=366,q=100/7f/7f7d051cc1b33a71e7b05ad77bfa0966b2f87eb9.jpg
https://s9.kh1.co/__image/w=650,h=366,q=100/4b/4b48839b842b2c8090d674c77dfba20a5793d430.jpg
https://s9.kh1.co/__image/w=650,h=488,q=100/5d/5d64ae6625b7438aab03d18cd1232c3253e9274a.jpg
Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T