ស្រាបៀរប្រណីតទឹកខ្មៅ ដ្រាហ្គិន ព្រីមៀមដាកបៀរ ឈ្នះពានរង្វាន់ពីរផ្ទួនគ្នាពីកម្មវិធីស្រាបៀរលំដាប់ពិភពលោក Word Beer Awards ឆ្នាំ២០២២

//s9.kh1.co/6e/6e0e44161f5be6d176c1fc1031aa265714ab189d.jpg
សង្គម

 ១២-កញ្ញា-២០២២ ១០ព្រឹក · ២ ឆ្នាំមុន

ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី មានមោទនភាពក្នុងការចែករំលែកនូវក្តីសោមនស្សរីករាយ ក្នុងឱកាសដែលផលិតផលក្រាហ្វបៀរ (Craft Beer) ទឹកខ្មៅដ៏ប្រណីត ដ្រាហ្គិន ព្រីមៀមដាកបៀរ (Dragon Premium Dark Beer) បានឈ្នះពានរង្វាន់ចំនួនពីរផ្ទួនគ្នាក្នុងកម្មវិធីស្រាបៀរលំដាប់ពិភពលោក World Beer Awards ឆ្នាំ២០២២ សម្រាប់ជ័យលាភីមាស (Cambodia Gold Lager Dark) និងជ័យលាភីស្រាបៀរទឹកខ្មៅប្រចាំប្រទេសកម្ពុជា (Cambodia Country Winner Lager Dark) ពីចក្រភពអង់គ្លេស។

ភ្នំពេញ៖ ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី មានមោទនភាពក្នុងការចែករំលែកនូវក្តីសោមនស្សរីករាយ ក្នុងឱកាសដែលផលិតផលក្រាហ្វបៀរ (Craft Beer) ទឹកខ្មៅដ៏ប្រណីត ដ្រាហ្គិន ព្រីមៀមដាកបៀរ (Dragon Premium Dark Beer) បានឈ្នះពានរង្វាន់ចំនួនពីរផ្ទួនគ្នាក្នុងកម្មវិធីស្រាបៀរលំដាប់ពិភពលោក World Beer Awards ឆ្នាំ២០២២ សម្រាប់ជ័យលាភីមាស (Cambodia Gold Lager Dark) និងជ័យលាភីស្រាបៀរទឹកខ្មៅប្រចាំប្រទេសកម្ពុជា (Cambodia Country Winner Lager Dark) ពីចក្រភពអង់គ្លេស។ កម្មវិធី World Beer Awards គឺជាកម្មវិធីប្រកួតប្រជែងដ៏ធំបំផុតលំដាប់អន្តរជាតិដែលរៀបចំឡើង ក្នុងគោលបំណងស្វែងរកផលិតផល និងផលិតករស្រាបៀរដែលមានភាពប៉ិនប្រសប់ និងភាពច្នៃប្រឌិតខ្ពស់ ក្នុងការសម្រេចបាននូវការផលិតស្រាបៀរដ៏អស្ចារ្យ។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ដ្រាហ្គិន ព្រីមៀមដាកបៀរ (Dragon Premium Dark Beer)
ដ្រាហ្គិន ព្រីមៀមដាកបៀរ (Dragon Premium Dark Beer)

ក្នុងឆ្នាំ២០២២នេះ មានផលិតផលស្រាបៀរចំនួនជាង ៣,២០០ម៉ាក មកពីជាង៥០ប្រទេសផ្សេងគ្នាជុំវិញពិភពលោក ដែលបានចូលរួមក្នុងការប្រកួតក្នុងកម្មវិធី World Beer Awards។ ផលិតផលស្រាបៀរនីមួយៗត្រូវបានឆ្លងកាត់ការត្រួតពិនិត្យវាយតម្លៃយ៉ាងម៉ត់ចត់ និងច្រើនដំណាក់កាល ដោយគណៈកម្មការជំនាញខាងស្រាបៀរអន្តរជាតិជាច្រើនរូប ប្រកបដោយការយកចិត្តទុកដាក់បំផុតទៅលើរសជាតិ គុណភាព និងការរចនា​ មុននឹងត្រូវបានទទួលស្គាល់ និងផ្តល់ជូននូវជ័យលាភី។

នេះគឺជាសមិទ្ធិផលគួរជាទីមោទនៈថ្មីមួយទៀតរបស់ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ដែលផលិតផលស្រាបៀរថ្មី ដ្រាហ្គិន បៀរ បានឈ្នះពានរង្វាន់ដ៏អស្ចារ្យទាំងពីរនេះពីកម្មវិធីលំដាប់ពិភពលោក បើទោះបីជាទើបតែមានវត្តមាននៅលើទីផ្សារមិនយូរប៉ុន្មានក្តី។ សមិទ្ធផលនេះ កើតចេញពីការប្តេជ្ញាចិត្ត ការយកចិត្តទុកដាក់ និងការផ្ចិតផ្ចង់ក្នុងការផលិតនូវស្រាបៀរដ៏ល្អឯកមួយ ដើម្បីរួមចំណែកលើកស្ទួយកិត្យានុភាពជាតិ និងផលិតផលក្នុងស្រុករបស់ប្រទេសកម្ពុជា។

អ្នកឧញ៉ា សំអាង វឌ្ឍនៈ នាយកប្រតិបត្តិក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បានមានប្រសាសន៍ថា៖

« យើងខ្ញុំសូមចែករំលែកភាពសប្បាយរីករាយ និងការអបអរសាទរចំពោះ ភាពជោគជ័យមួយនេះជាមួយនឹងប្រជាជនខ្មែរយើងទាំងអស់គ្នា។ កិច្ចខិតខំប្រឹងប្រែងទាំងឡាយរហូតទទួលបានជោគជ័យនាពេលនេះ គឺដើម្បីតបស្នងឱ្យស័ក្តសមទៅនឹងរាល់ការចំណាយ និងការជឿទុកចិត្តដ៏មានតម្លៃបំផុតរបស់អតិថិជន។ ដ្រាហ្គិន ព្រីមៀមដាកបៀរ គឺជាសក្ខីកម្មនៃការបេ្តជ្ញាចិត្ត និងភាពច្នៃប្រឌិតខ្ពស់របស់យើងខ្ញុំ ក្នុងការផលិតស្រាបៀរដែលមានគុណភាពលំដាប់អន្តរជាតិ រសជាតិថ្មីប្លែកមិនធ្លាប់មាន ដើម្បីផ្តល់ជូននូវបទពិសោធន៍ និងទម្លាប់ថ្មីក្មុងការទទួលទានស្រាបៀរនៅក្នុងប្រទេសកម្ពុជា ដែលអាចឱ្យអតិថិជនផ្តល់តម្លៃតាមរយៈការចាប់ផ្តើមសប្បាយជាមួយរសជាតិ និងគុណភាពដ៏ពិតប្រាកដ » ។

ប្រសាសន៍អ្នកឧញ៉ា សំអាង វឌ្ឍនៈ
ដ្រាហ្គិន ព្រីមៀមដាកបៀរ (Dragon Premium Dark Beer)
ដ្រាហ្គិន ព្រីមៀមដាកបៀរ (Dragon Premium Dark Beer)

ទោះបីទើបតែមានវត្តមាននៅលើទីផ្សារក្នុងរយៈពេលដ៏ខ្លីក៏ពិតមែន ប៉ុន្តែ ដ្រាហ្គិនបៀរ ទទួលបានការគាំទ្រ និងពេញនិយមយ៉ាងខ្លាំង ដោយសារតែរសជាតិស្រាលស្រទន់ថ្មីប្លែកមិនធ្លាប់មាន អមដោយក្លិនឈ្ងុយពីគ្រឿងផ្សំដ៏សម្បូរបែប ដែលពោរពេញដោយឱជារសនិងភាពស្រស់ស្រាយ ជាមួយនឹងកម្រិត IBU ទាបដែលមិនធ្វើឱ្យស្រាបៀរទឹកខ្មៅមួយប្រភេទនេះ មានរសជាតិជូរ និងល្វីងខ្លាំងដូចស្រាបៀរទឹកខ្មៅដទៃទៀតឡើយ។

នេះមិនមែនជាលើកទីមួយឡើយ ដែលផលិតផលស្រាបៀររបស់ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ត្រូវបានទទួលស្គាល់ពីស្ថាប័នអន្តរជាតិធំៗ។ ក្រៅពី Dragon Beer ផលិតផលស្រាបៀររបស់ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ចំនួន ២ប្រភេទទៀត គឺ ស្រាបៀរ វឌ្ឍនៈ និង ស្រាបៀរ គ្រុឌ ក៏ធ្លាប់បានឈ្នះ មេដាយមាស ពីស្ថាប័ន MONDE SELECTION ដ៏ល្បីល្បាញសម្រាប់ឆ្នាំ២០២២ នៅទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិកផងដែរ បន្ទាប់ពីបានឈានជើងចូលក្នុងទីផ្សារប្រទេសកម្ពុជាត្រឹមរយៈពេលជាង ៦ខែ ស្របពេលដែលស្រាបៀរជាច្រើនម៉ាកផ្សេងទៀត ដែលមានវត្តមាននៅលើទីផ្សារប្រទេសកម្ពុជាជាយូរឆ្នាំមកហើយ ទទួលបានត្រឹមមេដាយប្រាក់ប៉ុណ្ណោះ។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បានបើកការដ្ឋានសាងសង់រោងចក្រផលិតស្រាបៀរ ដែលមានតម្លៃជាង ១៤០លានដុល្លារ នៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ក្នុងឆ្នាំ២០២១។  វឌ្ឍនៈ ប្រ៊ូវើរី គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់ វឌ្ឍនៈ គ្រុប ដែលជាគ្រុបដ៏លេចធ្លោមួយមានក្រុមហ៊ុនជាច្រើនវិនិយោគលើវិស័យផ្សេងៗ ដូចជា វិស័យទំនិញ និងសេវាកម្ម អចលនទ្រព្យ សួនឧស្សាហកម្ម ធនាគារ ទីលានវាយកូនហ្គោល បដិសណ្ឋារកិច្ច សំណង់ ម្ហូបអាហារ និងវិស័យអប់រំ។ ដោយសារការប្រកាន់ខ្ជាប់នូវគុណតម្លៃស្នូល «គុណភាព ភាពច្នៃប្រឌិត សេវាកម្មល្អឯក និងសុខុមាលភាព» តាំងពីដើមរៀងមក វឌ្ឍនៈ គ្រុប តែងតែទទួលបានពានរង្វាន់ធំៗជាបន្តបន្ទាប់ពីស្ថាប័នជាតិ និងអន្តរជាតិល្បីៗជាច្រើននៅទូទាំងពិភពលោក​ សម្រាប់រាល់ការវិនិយោគទាំងឡាយនៅក្នុងប្រទេសកម្ពុជា៕ 

Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T