សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យបញ្ចប់រឿងជ.ម្លោះ.ពាក់ព័ន្ធអ្នកសារព័ត៌មាន និងអ្នកជួយលើកម៉ូតូ

//s9.kh1.co/07/076d35cf126c903767f73064c3eeb902e59b5203.jpg
សង្គម

 ២៦-មករា-២០២៣ ១១ព្រឹក · មួយឆ្នាំមុន

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើឱ្យបញ្ចប់រឿងជម្លោះពាក់ព័ន្ធអ្នកសារព័ត៌មាន និងអ្នកជួយលើកម៉ូតូ នៅក្នុងគ្រោះថ្នាក់ចរាចរណ៍មួយ លើស្ពានជ្រោយចង្វារ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើឱ្យបញ្ចប់រឿងជម្លោះពាក់ព័ន្ធអ្នកសារព័ត៌មាន និងអ្នកជួយលើកម៉ូតូ នៅក្នុងគ្រោះថ្នាក់ចរាចរណ៍មួយ លើស្ពានជ្រោយចង្វារ ដែលបានកើតឡើងកាលពីពេលថ្មីៗ កន្លងទៅនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ សម្តេចតេជោ បានលើកឡើងថា សំដីរបស់អ្នកសារព័ត៌មានរូបនោះ មកលើបុរសដែលខិតខំជួយលើកម៉ូតូជនរងគ្រោះ គឺមិនសមហេតុផលទាល់តែសោះ ហើយអ្វីដែលត្រូវធ្វើ គឺត្រូវជួយសង្គ្រោះគ្នាសិន ហើយមិនត្រូវ លើស្ពានស្ទះចរាចរណ៍ជាដាច់ខាត។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា៖

រឿងនេះវា អត់ត្រូវអីទាល់តែសោះ ដំបូងបំផុតចាំបាច់ត្រូវជួយគ្នាសិន។ រឿងវាអត់សមហេតុសមផលទេ នូវការប្រើពាក្យសំដីបែបនេះ បើខ្លួនជាប៉ូលិសខ្ញុំមិនថាទេ ប៉ុន្តែគ្រាន់តែមានទូរស័ព្ទមួយ Live ហើយប្រើសំដីមិនសមបែបនេះ។ តែអ្នកខ្លះក៏រាងជ្រុលបន្តិចដែរថាគួរតែដកអាជ្ញាប័ណ្ណ អ្នកខ្លះរហូតដល់ថា ធ្វើឱ្យព្រះរាជអាជ្ញាធ្វើការចោទប្រកាន់ វាអត់ត្រូវទេ ឈប់បានឈប់ទៅ បញ្ចប់វាត្រឹមនេះទៅ ហើយដកពិសោធន៍វាទៅ។

សម្តេចតេជោ ហ៊ុន សែន

ជាមួយគ្នានេះដែរ ការលើកឡើងរបស់សម្តេចតេជោ បានធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតជ័យលាភីសាកលវិទ្យាល័យវេស្ទើន ជាង៣ពាន់នាក់ នាព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣៕

ប្រភព៖ Freshnews

សូមទស្សនារូបភាពខាងក្រោម៖ 

សម្តេចតេជោ ហ៊ុន សែន
សម្តេចតេជោ ហ៊ុន សែន
សម្តេចតេជោ ហ៊ុន សែន
សម្តេចតេជោ ហ៊ុន សែន
សម្តេចតេជោ ហ៊ុន សែន
សម្តេចតេជោ ហ៊ុន សែន
សម្តេចតេជោ ហ៊ុន សែន
សម្តេចតេជោ ហ៊ុន សែន
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ៨ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T