របស់ទាំង ៦ នេះ ទោះមិនមែនលុយ ​ឬ​ឋានៈ​ តែមានតម្លៃ​បំផុត​ក្នុង​ជីវិត

//s9.kh1.co/44/44d6867e1f6ae6da70cb9a042f2a96d3f27e2e3e.jpg
យុវវ័យ

 ២៤-មករា-២០២៣ ៣ល្ងាច · មួយឆ្នាំមុន

មនុស្ស​ជា​ច្រើន​រវល់​នឹង​ការងារ និង​សាង​ទ្រព្យ​សម្បត្តិ​ដ៏​ច្រើន​សន្ធឹក​សន្ធាប់ ប៉ុន្តែ​គេ​ភ្លេច​របស់មួយចំនួន ​ដែល​មាន​តម្លៃ​បំផុត​ក្នុង​ជីវិត។

យល់ដឹង៖ ជារៀងរាល់ថ្ងៃ មនុស្ស​ជា​ច្រើន ម្នាក់ៗតែងតែ​រវល់​នឹង​ការងារយ៉ាងមមាញឹក ដើម្បី​ចិញ្ចឹមជីវិត និងសាង​ទ្រព្យ​សម្បត្តិ​ដ៏​ច្រើន​សន្ធឹក​សន្ធាប់សម្រាប់គ្រួសារ និងអនាគត។ ប៉ុន្តែ​ អ្នកប្រហែលជាមិនគិតដល់ទេថា ​របស់​ដែល​មាន​តម្លៃ​បំផុត​ក្នុង​ជីវិត មិនមែនមានត្រឹមតែទ្រព្យសម្បត្តិប៉ុណ្ណោះទេ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ខាងក្រោមនេះ ជារបស់មានតម្លៃមួយចំនួន ដែលសំខាន់ជាងលុយកាក់ ឋានៈបុណ្យស័ក្ដិទៅទៀត ដែលអ្នកគួរតែស្វែងរកក្នុងជីវិត៖ 

រូបតំណាង
រូបតំណាង

១.ពេលវេលា

វត្ថុ ៤ យ៉ាង​ដែល​មិន​អាច​ត្រលប់​មក​វិញ​ម្តងទៀត ទីមួយគឺពាក្យដែលនិយាយ ទីពីរគឺបាត់បង់ឱកាស ទីបីគឺការបោះបង់ ហើយចុងក្រោយគឺពេលវេលាបានកន្លងផុតទៅ។ ពេលវេលាគឺមិនអាចជំនួសបាន និងមិនអាចខ្វះបាន ពេលដែលប្រើហើយ គឺមិនអាចយកមកវិញបាននោះទេ ទោះបីជាវិទ្យាសាស្ត្រ​បាន​ជឿនលឿន​ទៅ​មុខ​ច្រើន ប៉ុន្តែ​វា​ក៏មិន​អាច​បង្កើត ឬ​បង្វិល​ពេលវេលា​ត្រលប់​ក្រោយ​បាន​ដែរ។

២.សុខភាព

សុខភាពគឺជាដើមទុនដ៏ធំបំផុត និងជាតម្រូវការដែលត្រូវគិតដល់មុនគេសម្រាប់មនុស្សគ្រប់រូប ក្នុងការមានវាទាំងអស់គ្នា។ បើ​បាត់​លុយ អ្នក​អាច​រក​បាន​វិញ ប៉ុន្តែនៅពេលដែលសុខភាពចុះខ្សោយ វាជាសញ្ញាបង្ហាញថាជីវិតកំពុងធ្លាក់ចុះ។ ដូច្នេះ អ្នកត្រូវតែគោរពមើលថែរាងកាយរបស់អ្នក កុំរង់ចាំរហូតដល់អ្នកដឹងថាអ្នកបានបាត់បង់ចំណុចសំខាន់នៃជីវិតរបស់អ្នក។ បើ​អ្នក​ជា​មនុស្ស​មាន​ប្រាជ្ញា នោះ​អ្នក​នឹង​ជួយ​ឱ្យ​រាង​កាយ​អ្នក ​មាន​សុខភាព​បរិបូរណ៍ ហាត់ប្រាណ ញ៉ាំ​អាហារ និង​ដឹកនាំ​របៀប​រស់នៅ​ឱ្យ​មាន​សុខភាព​ល្អ ។

រូបតំណាង
រូបតំណាង

៣.សន្តិភាព

ក្នុង​មួយ​ជីវិត​នេះ​ ក្រៅ​ពី​រឿង​សប្បាយ​ៗ វា​នឹង​មាន​ពេល​ជួប​បញ្ហា​និង​ទុក្ខ​ព្រួយ។ មិនថាអ្នកមានទេពកោសល្យ ឬអ្នកមានប៉ុណ្ណានោះទេ មិនមែនគ្រប់គ្នាសុទ្ធតែស្រលាញ់អ្នកទេ មាននរណាម្នាក់ច្រណែន ឬចង់ធ្វើឱ្យអ្នកធ្លាក់ចុះក៏មាន។

ប៉ុន្តែនៅពេលដែលអ្នកព្យាយាមផ្គាប់ចិត្តមនុស្សគ្រប់រូប ចុងបញ្ចប់វានឹងចប់ដោយអស់កម្លាំង និងបាត់បង់ទំនុកចិត្ត សូម្បីតែមិនបានធ្វើឱ្យទំនាក់ទំនងរបស់អ្នកជាមួយដៃគូរបស់អ្នកប្រសើរឡើង។

យើងទាំងអស់គ្នាស្រលាញ់ខ្លួនយើង ប៉ុន្តែយើងខ្វល់ពីគំនិតអ្នកដទៃ ជាជាងផ្តោតលើខ្លួនឯង។ កាលណាអ្នកឈប់ខ្វល់ខ្វាយពីគំនិតអវិជ្ជមានរបស់អ្នកដទៃកាន់តែឆាប់ អ្នកនឹងរកឃើញសុភមង្គលក្នុងរឿងសាមញ្ញបំផុត និងសន្តិភាពខាងក្នុង។

៤.ភាពជាដៃគូ

តម្រូវការជាមូលដ្ឋានបំផុតមួយរបស់មនុស្ស គឺតម្រូវការសម្រាប់ភាពជាដៃគូ។ សូម្បីតែមនុស្សរឹងមាំបំផុតក៏អាចមានអារម្មណ៍ឯកោនៅពេលខ្លះដែរ។ ភាពជាដៃគូ គឺជាការសន្យាយូរបំផុតនៃទំនាក់ទំនងណាមួយ ជាពិសេសអារម្មណ៍មួយ។ លើលោកនេះមានមនុស្សដែលមិនចេះនិយាយពាក្យមនោសញ្ចេតនា ប៉ុន្តែពួកគេតែងតែនៅក្បែរអ្នកពេលត្រូវការ។ នៅពេលដែលអ្នកបាត់បង់មនុស្សជាទីស្រលាញ់ ពេលដែលកូនរបស់អ្នកធំឡើង ឬពេលមានជំងឺ ជាធម្មតា មានតែមនុស្សម្នាក់ដែលតែងតែនៅក្បែរអ្នក។ នោះហើយជាដៃគូជីវិត ដែលតែងតែអមដំណើរអ្នកដើម្បីជម្នះការឡើងចុះនៃជីវិត។

រូបតំណាង
រូបតំណាង

៥.គ្រួសារ និងមិត្តភក្តិ

លុយអាចនាំមកនូវសុភមង្គល និងការពេញចិត្តបណ្តោះអាសន្ន ប៉ុន្តែវាមិនមែនជារឿងតែមួយគត់ក្នុងជីវិតនោះទេ។ ព្រោះលុយមិនអាចទិញស្នេហា មិត្តភាព ការគោរព ឬពេលវេលាបានទេ។ ម្យ៉ាងវិញទៀត ក្រុមគ្រួសារ និងមិត្តភក្តិអាចផ្តល់ការគាំទ្រ និងលើកទឹកចិត្តពេញមួយជីវិតរបស់អ្នក ដោយជួយឱ្យអ្នកមានអារម្មណ៍ថា នៅតែមានភាពស្រស់ស្អាត និងសុភមង្គលនៅក្នុងពិភពលោក។ ក្នុងជីវិត អ្នកត្រូវការមនុស្សជិតស្និទ្ធ ដើម្បីចែករំលែកភាពរីករាយ សើច ឬទុក្ខសោក។ សាច់ញាតិ និងមិត្តពិត គឺជាអ្នកដែលស្រលាញ់អ្នកអស់ពីបេះដូង ដោយមិនគិតពីទ្រព្យសម្បត្តិ ឬឋានៈរបស់អ្នកឡើយ។

នៅពេលអ្នកក្លាយជាអ្នកមាន នឹងមានមនុស្សជាច្រើនដែលចង់ចោមរោមអ្នក។ ប៉ុន្តែនៅពេលដែលអ្នកសល់តែបាតដៃទទេ ពួកគេអាចលេចចេញចរិតពិតយ៉ាងឆាប់រហ័ស ហើយធ្វើជាខ្វាក់ភ្នែកពេលអ្នកដាក់សំណើសុំជំនួយ។ មនុស្សទាំងនេះ នៅជាមួយអ្នកដើម្បីតែទ្រព្យសម្បត្តិ ហើយពិតជាមិនចង់ធ្វើជាមិត្តរបស់អ្នកទេ។ ដូច្នេះហើយ អ្នក​ត្រូវ​ប្រុង​ប្រយ័ត្ន​មើល​ឱ្យ​ច្បាស់​ថា ​អ្នកណា​ស្រលាញ់​ពិតប្រាកដ ហើយ​អ្នក​ណា​គ្រាន់តែ​ចង់​ទាញយក​ប្រយោជន៍​ពី​អ្នក​។

រូបតំណាង
រូបតំណាង

៦.ការពេញចិត្ត

មនុស្សគ្រប់រូបមានជីវិតតែមួយ ការដេញតាមសេចក្តីប៉ងប្រាថ្នាច្រើនពេក នឹងធ្វើឱ្យពួកគេអស់កម្លាំងទាំងផ្លូវកាយ និងផ្លូវចិត្ត។ ជំនួស​ឱ្យ​ការ​ប្រៀបធៀប​ខ្លួន​ឯង​ជា​មួយ​នឹង​នរណា​ម្នាក់ ឬ​ប្រាថ្នា​ឱ្យ​អ្នក​មាន​ជីវិត​ផ្សេង ចូរ​ផ្ដោត​លើ​អ្វី​ដែល​អ្នក​មាន ហើយ​ដឹង​គុណ។

សុភមង្គល កើតចេញពីការស្កប់ស្កល់នៃចិត្ត ភាពបរិបូរណ៍នៃវិញ្ញាណ។ មនុស្សដែលពេញចិត្ត គឺតែងតែសប្បាយចិត្ត។ អត្ថប្រយោជន៍នៃការស្កប់ស្កល់ មិនត្រឹមតែនាំមកនូវស្នាមញញឹមដល់មុខរបស់អ្នកប៉ុណ្ណោះទេ ការពេញចិត្តក៏បំពេញឱ្យអ្នកនូវអារម្មណ៍វិជ្ជមាន លើកកម្ពស់ទំនាក់ទំនងដែលមានសុខភាពល្អ និងរឹងមាំ ជាមួយនឹងភាពតានតឹងតិចតួច។

ប្រភព៖ kenh14

Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T