មានសង្សារក្មេង អ្នកនឹងទទួលបាន អត្ថប្រយោជន៍ ទាំង ៤ នេះ!

//s9.kh1.co/ae/aec49108817ecf09350c7dd1fc86bd0514daa96f.jpg
យុវវ័យ

 ២១-វិច្ឆិកា-២០២២ ៣ល្ងាច · មួយឆ្នាំមុន

ថ្ងៃនេះ យើង​នឹង​នាំ​អ្នក​ទៅ​មើល​ពី​គុណសម្បត្តិ​ប្រសិនបើ​អ្នក​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​មិត្ត​ប្រុស​អាយុក្មេងជាង តើមានអត្ថប្រយោជន៍អ្វីខ្លះ?

កម្សាន្ត៖ ហេតុអ្វី​បាន​ជា​មនុស្សភាគច្រើន ​ជ្រើសរើស​ការណាត់​ជួបជាមួយ​មិត្ត​ប្រុស​ដែល​មានអាយុក្មេង​ជាង​? ជាពិសេស​សម័យ​នេះ​ យើងឃើញថា នារីៗ​ជាច្រើនដែលធ្លាប់បែកបាក់ស្នេហា បាន​ងាក​មក​ថែរក្សា​ខ្លួន​ឲ្យ​មើលទៅ​ស្អាត និង​ស្វែងរក​អ្នក​នៅ​លីវ​ដែលមានអាយុក្មេង​ជាង​មនុស្សអតីតរបស់ពួកគេ​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

វាជាការពិតដែលថា អាយុគ្រាន់តែជាតួលេខប៉ុណ្ណោះ ដូច្នេះហើយ ថ្ងៃនេះ យើង​នឹង​នាំ​អ្នក​ទៅ​មើល​ពី​គុណសម្បត្តិ​ប្រសិនបើ​អ្នក​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​មិត្ត​ប្រុស​អាយុក្មេងជាង តើមានអត្ថប្រយោជន៍អ្វីខ្លះ?

១.នៅជាមួយក្មេង ធ្វើឲ្យបេះដូងមានថាមពលឡើងវិញ

ជាទូទៅ ដូចដែលយើងដឹងស្រាប់ហើយថា មនុស្សដែលក្មេង តែងតែមានចរិតគួរឲ្យស្រលាញ់ ដូច្នេះបើមានសង្សារក្មេង គេប្រាកដជាអាចផ្ដល់ការលេងសើច និងធ្វើឲ្យយើងសប្បាយចិត្ត បាត់​តានតឹង​ បូក​រួម​ទាំង​ពេល​ខ្លះ ​គេក៏មានមនោសញ្ចេតនា​ខ្លាំង​ណាស់សម្រាប់យើងផងដែរ​។ ប្រសិនបើអ្នកមានទំនាក់ទំនងជាមួយសង្សារក្មេងជាង អ្នកប្រាកដជាមានភាពស្វាហាប់និងអាចកាន់តែរឹងមាំ។

រូបតំណាង
រូបតំណាង

២.ធ្វើឲ្យជីវិតស្រស់បំព្រង

ការណាត់ជួបមិត្តប្រុសវ័យក្មេង ផ្តល់ឲ្យអ្នកនូវទស្សនៈថ្មីបន្ថែមទៀតនៅក្នុងជីវិត។ វាអាចជាដំណើរកម្សាន្តដែលមិនធ្លាប់មានពីមុនមក ដូចជាដំណើរផ្សងព្រេងជាដើម។ ឡើងលើភ្នំចុះតាមព្រែក ឬក៏អាចជាកន្លែងរ៉ូមែនទិកផងដែរ។ ធ្វើឲ្យជីវិតរបស់អ្នក សាកល្បងអ្វីដែលអ្នកមិនទាន់បានធ្វើ។ ដូច្នេះហើយ ទើបធ្វើឲ្យជីវិតកាន់តែមានពណ៌ស្រស់បំព្រង។

 ៣.ធ្វើឲ្យខ្លួនឯងមានអារម្មណ៍ថាក្មេងដែរ

ការ​មាន​សង្សារក្មេង ​នឹង​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍ថាខ្លួនឯងដូចជា​ក្មេង​​ដែរ​។ មិនថាវាជារបៀបរស់នៅប្រចាំថ្ងៃ ការស្លៀកពាក់ និងសេចក្ដីស្រលាញ់ ក៏បណ្តាលឲ្យរាងកាយរបស់យើង បញ្ចេញអរម៉ូនដែលហៅថា endorphins ឬសារធាតុនៃសុភមង្គលផងដែរ ដែលធ្វើឲ្យអ្នកកាន់តែរីករាយក្នុងជីវិត។ 

រូបតំណាង
រូបតំណាង

 ៤.មាន​ទស្សនៈ​វិជ្ជមាន​លើ​ស្នេហា

មិត្តប្រុសវ័យក្មេង ជាទូទៅមានសុទិដ្ឋិនិយម និង​មាន​ទស្សនៈ​ល្អ​ប្រសើរ​អំពី​សេចក្ដី​ស្រលាញ់ ជាមួយនឹងការពិតដែលថានៅក្នុងជីវិតរបស់គាត់ គាត់ប្រហែលជាមិនជួបប្រទះការខកចិត្តជាច្រើននៅក្នុងស្នេហា។ ដូច្នេះហើយ នៅពេលដែលអ្នកនៅជាមួយសង្សារក្មេង មានតែរឿងល្អៗក្នុងជីវិត ទាំងស្នេហា និងភាពស្មោះត្រង់ចំពោះគ្នា ហើយគាត់ប្រៀបដូចជាមិត្តសម្លាញ់។ ពេលខ្លះវាអាចដូចជាប្អូនស្រី និងបងប្រុសដ៏ល្អម្នាក់ ដែលអាចផ្តល់ដំបូន្មាន និងនិយាយអំពីរឿងផ្សេងៗក្នុងជីវិត និងផ្តល់យោបល់គ្នាទៅវិញទៅមកលើគ្រប់រឿង។ គាត់​ក៏​សរសើរ​យើង ហើយ​គោរព​និង​ឲ្យ​តម្លៃ​យើង​ថែម​ទៀតផង។

ប្រភព៖ sanook

Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T