បើមិនចង់ឲ្យខ្លួនឯងឯកាទៀត ឈប់បន្តធ្វើរឿង ៧ យ៉ាងនេះ!

//s9.kh1.co/2a/2aad32cdb515f5c8dac60905b6c1169882d6a854.jpg
យុវវ័យ

 ២៣-វិច្ឆិកា-២០២២ ៣ល្ងាច · មួយឆ្នាំមុន

វាជារឿងចម្លែក ដែលខណៈអ្នកផ្សេងទៀតស្វែងរកគូស្នេហ៍បានយ៉ាងងាយ ប៉ុន្តែអ្នកបាននៅម្នាក់ឯងអស់ជាច្រើនឆ្នាំ។ ដូច្នេះតើអ្វីជាមូលហេតុ?

យល់ដឹង៖ តើអ្នកធ្លាប់ឆ្ងល់ទេថា ហេតុអ្វីមនុស្សជុំវិញខ្លួនអ្នកងាយស្រួលរកគូស្នេហ៍បានម្ល៉េះ ខណៈដែលអ្នកតែងតែព្យាយាម និងស្វែងរក ហើយនៅតែរកមិនឃើញនរណាម្នាក់ដែលសក្ដិសមនឹងអ្នក? អ្វីៗកាន់តែពិបាកពន្យល់ នៅពេលអ្នកទទួលស្គាល់ថា អ្នកមើលទៅមិនអាក្រក់ទេ ការនិយាយស្ដីរបស់អ្នកក៏សមរម្យ ហើយការងាររបស់អ្នកក៏មានស្ថេរភាព។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ប្រសិនបើស្ថានភាពរបស់អ្នកបែបនេះ វាអាចទំនងជាមកពីបញ្ហាស្ថិតនៅក្នុងអាកប្បកិរិយា និងគំនិតរបស់អ្នកចំពោះ ស្នេហា ឬវាអាចមកពីទម្លាប់មួយចំនួន ដែលអ្នកគិតថាមានឥទ្ធិពលតិចតួច។ ដូច្នេះ ខាងក្រោមនេះជាហេតុផល និងដំណោះស្រាយទូទៅចំនួន ៦ ដែលអ្នកមិនគួរបន្តធ្វើទៀត៖

១.ឈប់គិតថា ជីវិតអ្នកគ្មានកន្លែងសម្រាប់ស្នេហាទេ

អ្នកដឹងថា អ្នកត្រៀមខ្លួនរួចជាស្រេចដើម្បីមានស្នេហ៍ និងនៅជាមួយនរណាម្នាក់ពេញមួយជីវិតរបស់អ្នក ប៉ុន្តែវាជាការងាយស្រួលក្នុងការបដិសេធការណាត់ជួបជាមួយនរណាម្នាក់ ដោយគ្រាន់តែរកលេសថា អ្នករវល់ធ្វើការថែមម៉ោងជាដើម។ ដូច្នេះ ទោះបីជាអ្នករវល់ការងារ ឬជីវិតប្រចាំថ្ងៃយ៉ាងណាក៏ដោយ ក៏គួរបើកចិត្តទទួលយកនរណាម្នាក់ ដែលគេចូលមកស្រលាញ់អ្នក ហើយឈប់គិតថា រាល់ថ្ងៃរវល់ស្ទើរគ្មានពេលសម្រាក មានពេលឯណាទៅមានស្នេហា! ព្រោះមនុស្ស តែកាលណាមានស្នេហា ឬមានដៃគូជីវិត ការងារទាំងប៉ុន្មាន គេនឹងចេះចែករំលែកគ្នាធ្វើទៅវិញទៅមក។

២.ឈប់​ទម្លាប់​នេះ​ទៅ បើ​ចង់​ឲ្យ​គេ​ស្រលាញ់ ​ត្រូវ​រៀន​ស្រឡាញ់​ខ្លួន​ឯង​សិន

ចំណុចមួយនេះ ពិតជាសំខាន់ ព្រោះក្រៅពីការចង់បានការស្រលាញ់ពីអ្នកដទៃ យើងត្រូវចេះស្រលាញ់ខ្លួនឯងជាមុនសិន។ ព្រោះកាលណា យើងចេះស្រលាញ់ខ្លួនឯង ចេះមើលថែ ទាំងសុខភាពផ្លូវកាយ និងផ្លូវចិត្ត ថែរក្សាសម្រស់ឲ្យស្អាត នោះក្រោយមកទៀត យើងច្បាស់ជាមិនខ្វះអ្នកតាមស្រលាញ់យើងឡើយ ហើយអ្នកក៏លែងក្លាយជាមនុស្សឯកាទៀតដែរ។

៣.ឈប់គិតថា មិនអាចបំភ្លេចរឿងអតីត

ចង់ស្វែងរកស្នេហាថ្មី រកអ្នកណាដែលសក្តិសមសម្រាប់អ្នក ប៉ុន្តែទោះជាពេលនៅជាមួយមនុស្សថ្មីក៏ដោយ ក៏ខួរក្បាលរបស់អ្នក នៅតែមិនអាចបំបាត់រូបភាពអ្នកចាស់បានដែរ មិនថាជាអនុស្សាវរីយ៍ដ៏ផ្អែមល្ហែមឬអត់នោះទេ។ ទង្វើទាំងនេះហើយ ដែលធ្វើឲ្យអ្នក កាន់តែមានសម្ពាធចំពោះខ្លួនឯង និងកាន់តែធ្វើឲ្យខ្លួនឯងឯកា ពេលនឹកដល់អ្នកចាស់ម្ដងៗ។ យ៉ាងណាក៏ដោយ ត្រូវចាំថា អតីត ទោះល្អយ៉ាងណា គឺនៅតែជាអតីតកាល ពេលនេះ អ្វីដែលអ្នកត្រូវរីករាយជាមួយ គឺបច្ចុប្បន្ន។ អ្នកត្រូវតែបើកបេះដូងរបស់អ្នក ហើយផ្តល់ឱកាសឲ្យបេះដូងរបស់អ្នក​ជ្រើស​រើស​មនុស្ស​ថ្មី ហើយចូរ​ស្រលាញ់​អ្នក​នោះ​ឲ្យ​អស់​ពី​ចិត្ត។

៤.ឈប់ទម្លាប់ចូលចិត្តនៅតែផ្ទះម្នាក់ឯង

អ្នកតែងតែគិតរកលេសឲ្យគ្រប់គ្រាន់ ដើម្បីមិនចេញពីផ្ទះ ដោយមានលេសនានាដូចជា មកពីថ្ងៃនេះអាកាសធាតុមិនល្អ ថ្ងៃនេះអ្នកហត់ ថ្ងៃនេះអ្នកមិនមានអារម្មណ៍ ជាដើម។ ពិភពលោកនេះធំណាស់ បើអ្នកមិនដើរចេញក្រៅ ប្រហែលជាអ្នកមិនអាចឃើញអ្វីដែលបានកើតឡើងនោះឡើយ។ វាជាការពិតដែលថា ការនៅផ្ទះដោយដេកដណ្ដប់ភួយ បើកម៉ាស៊ីនត្រជាក់ ហើយមើលកុន ពិតជារឿងល្អ ប៉ុន្តែអ្នកត្រូវតែដឹងថា ប្រសិនបើអ្នកបន្តចាក់សោរខ្លួនឯងនៅក្នុងផ្ទះរបស់អ្នកជាមួយនឹងជញ្ជាំង ៤ ម៉ែត្រ ៤ជ្រុង ពេញ ២៤/២៤ នោះគឺជារឿងតែមួយគត់ ដែលធ្វើឲ្យអ្នកក្លាយជាមនុស្សឯកាបំផុតលើលោក។

៥.ឈប់បណ្ដោយខ្លួន ហើយត្រលប់មកថែខ្លួនឯងវិញ

មិន​ថា​អ្នក​ស្អាត​ប៉ុណ្ណា​ទេ ពេល​អ្នក​ចេញ​ទៅ​ក្រៅ​ ការស្លៀកពាក់​ក៏​មិន​អាច​កែ​លម្អ​ចិត្ត​អ្នក​ដទៃ​បាន​ដែរ។ គេ​នឹង​យល់​ខុស​ថា ​អ្នក​ជា​មនុស្ស​មិន​ចេះ​ស្រលាញ់​ខ្លួន​ឯង​ ហើយអ្នកនឹង​បាត់​បង់​ចំណាប់​អារម្មណ៍​ពីមនុស្សមួយចំនួន។ អ្នកឃើញទេ វាជាការពិតដែលថា ភាពស្រស់ស្អាតខាងក្នុងមានសារៈសំខាន់ ប៉ុន្តែនោះមិនមានន័យថា អ្នកភ្លេចថែរក្សាសម្រស់ខាងក្រៅរបស់អ្នកនោះទេ។ ពេលដែល​គុណសម្បត្តិ​ទាំងពីរបូកបញ្ចូល​គ្នា​ ដោយស្អាតទាំងរូបរាង និងស្អាតទាំងចរិតលក្ខណៈខាងក្នុង នោះវាកាន់តែប្រសើរដល់អ្នក។ ​

៦.ឈប់តាមចិត្តឪពុកម្ដាយពេក

មូលហេតុមួយក្នុងចំណោមហេតុផលទូទៅបំផុត ដែលអ្នកមិនអាចស្វែងរកស្នេហាបាន ពេលខ្លះអាចមកពីមនុស្សជាទីស្រលាញ់របស់អ្នក។ អ្នក​ចូល​ចិត្ត​មនុស្ស​ម្នាក់ ប៉ុន្តែ​ឪពុក​ម្តាយ​អ្នកមិន​ចូល​ចិត្ត​គេ​នោះទេ ប្រហែល​ជាម្នាក់​នោះ​នៅ​ស្រុក​កំណើតជាមួយគ្នា ឬព្រោះ​ការងារ​របស់​ម្នាក់​នោះ ទើបគាត់មិនចូលចិត្ត ហើយ​អ្នកក៏​មិន​ដឹង​ធ្វើ​អ្វី​ដែរ ទើបត្រូវ​គោរព​តាមការសម្រេចចិត្តរបស់គាត់។ យ៉ាងណាមិញ ចូរចាំថា ជីវិតរបស់អ្នក នៅតែជាការសម្រេចចិត្តរបស់អ្នក។ទស្សនៈរបស់ឪពុកម្តាយមានសារៈសំខាន់ណាស់ ប៉ុន្តែពេលខ្លះវាគ្រាន់តែជាឯកសារយោងប៉ុណ្ណោះ ពីព្រោះទស្សនៈរបស់ឪពុកម្តាយយើង និងទស្សនៈរបស់យើងមិនអាចត្រូវគ្នា ១០០% បានទេ។ បើអ្នកស្រលាញ់ និងជឿជាក់លើមនុស្សដែលខ្លួនស្រលាញ់ ត្រូវតស៊ូឲ្យខ្លាំងដើម្បីក្តីស្រលាញ់នោះ សូមឲ្យបុគ្គលនោះបញ្ជាក់ប្រាប់ឪពុកម្តាយអ្នកថា ជម្រើសរបស់អ្នកត្រឹមត្រូវ!

៧.ឈប់គិតថា មិនចូលចិត្តការផ្លាស់ប្តូរ មិនចូលចិត្តសាកល្បងអ្វីថ្មី

អ្នកស្អាត គួរឲ្យស្រលាញ់ ឯករាជ្យ ប៉ុន្តែអ្នកមិនចូលចិត្តសាកល្បងរបស់ថ្មី។ អ្នកគ្រាន់តែចូលចិត្តណាត់ជួបមិត្តភក្តិនៅបារដែលធ្លាប់ស្គាល់ បញ្ជាភេសជ្ជៈដែលធ្លាប់ស្គាល់មកញ៉ាំ និងមើលភាពយន្តដែលធ្លាប់ស្គាល់។ នោះហើយជាមូលហេតុ ដែលនៅពេលដែលអ្នកងាកមក មានតែមនុស្សដែលមានមុខដែលធ្លាប់ស្គាល់នៅជុំវិញអ្នកប៉ុណ្ណោះ។ យ៉ាងណា ដំណោះស្រាយពិតជាមាន ដោយអ្នកគ្រាន់តែត្រូវប្រាប់ខ្លួនឯងថា ជីវិតនេះខ្លីណាស់ ប្រសិនបើអ្នកមិនសាកល្បងអ្វីៗទាំងអស់ក្នុងលោកទេ អ្នកប្រាកដជាស្ដាយក្រោយ។ អ្នកត្រូវតែដើរចេញពីរង្វង់សុវត្ថិភាពផ្ទាល់ខ្លួនរបស់អ្នក ចូលរួមសហគមន៍ថ្មី ជួបមនុស្សថ្មី អ្នកនឹងឃើញចិត្តរបស់អ្នកបានពង្រីកធំជាងមុន។ ពិភពលោកដ៏ធំទូលាយបែបនេះ មានមនុស្សច្រើនណាស់ អ្នកណាទៅដឹងថា ខ្លួនឯងពាក់កណ្តាលទៀតរបស់អ្នក កំពុងរង់ចាំអ្នកនៅកន្លែងដែលមិនអាចទាយទុកជាមុនបាន?

អត្ថបទដោយ៖ យុវវ័យ

Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T