អាកាសធាតុនឹងចុះត្រជាក់ ចាប់ពីថ្ងៃទី២៥ ដល់ចុងខែ

//s9.kh1.co/47/47f81288303efba06b7ef690501c0c5b334159ed.jpg
សង្គម

 ២៤-មករា-២០២៣ ៩ព្រឹក · មួយឆ្នាំមុន

យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃអង្ការនេះ បានឲ្យដឹងពី ស្ថានភាពធាតុអាកាសចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣

ភ្នំពេញ៖ យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃអង្គារនេះ បានឲ្យដឹងថា ក្នុងអំឡុងសប្ដាហ៍ទី៤ នៃខែមករានេះ ព្រះរាជាណាចក្រកម្ពុជា បន្តទទួលឥទ្ធិពលពីទ្រនុងនៃសម្ពាធខ្ពស់ (ចិន) និងខ្យល់មូសុងឦសាន្តបក់ក្នុងល្បឿនពីមធ្យមទៅខ្លាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖

១. តំបន់ទំនាបកណ្ដាល

-សីតុណ្ហភាពអប្បបរមាន មានពី ១៨-២២ អង្សារសេ

-សីតុណ្ហភាពអតិបរមា មានពី ២៨-៣៣ អង្សារសេ

-អាកាសធាតុអាចចុះត្រជាក់ក្នុងកម្រិតមធ្យម ។  

២. តំបន់ខ្ពង់រាប

-សីតុណ្ហភាពអប្បបរមា មានពី ១៥-២០ អង្សារសេ

-សីតុណ្ហភាពអតិបរមា មានពី ២៨-៣១ អង្សារសេ

-អាកាសធាតុអាចចុះត្រជាក់ពី មធ្យមទៅខ្លាំង ។ ពិសេស ខេត្តរតនគិរី មណ្ឌលគិរី ព្រះវិហារ និងឧត្តរមានជ័យ សីតុណ្ហភាពអប្បបរមា អាចធ្លាក់ចុះមកនៅ ១៥-១៧ អង្សារសេ នៅពេលព្រឹកនិងនៅពេលយប់។

៣. តំបន់មាត់សមុទ្រ

-សីតុណ្ហភាពអប្បបរមា មានពី ២១-២៣ អង្សារសេ-

សីតុណ្ហភាពអតិបរមា មានពី ៣០-៣៣ អង្សារសេ

-នឹងអាចមានខ្យល់បក់បោក លាយឡំ និងរលកសមុទ្រខ្ពស់៕

ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម

សេចក្ដីប្រកាស
សេចក្ដីប្រកាស
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T