ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត FWD Cambodia បានរៀបចំ “ការប្រគំតន្រ្តី បង្ហាញពីរឿងរ៉ាវពិត” ដើម្បីអបអរ និងប្រកាសលទ្ធផលដល់ក្រុមប្រកួតប្រជែងផលិតវីដេអូខ្លីរដូវកាលទី៣!

//s9.kh1.co/45/456551742bef79cff1fa89e02f9ddf5e81f974e9.jpg
សង្គម

 ២១-ធ្នូ-២០២២ ៦ល្ងាច · មួយឆ្នាំមុន

ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត FWD Cambodia បានបង្កើតកម្មវិធីប្រគំតន្រ្តី បង្ហាញពីរឿងរ៉ាវពិត នារសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២។

ភ្នំពេញ៖ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត FWD Cambodia បានបង្កើតកម្មវិធីប្រគំតន្រ្តី បង្ហាញពីរឿងរ៉ាវពិត នារសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ នៅ​មជ្ឈ​មណ្ឌល​សហប្រតិបត្តិការ​កម្ពុជា​-ជប៉ុន (CJCC) ក្នុងគោលបំណងប្រកាសលទ្ធផល និងអបអរសាទរដល់ក្រុមដែលទទួលបានជ័យលាភីពីការប្រកួតប្រជែងផលិតវីដេអូខ្លីរដូវកាលទី៣ ក្រោមប្រធានបទ «ចាប់ផ្តើមឥឡូវនេះ»។​ ការ​ប្រកួត​ប្រជែង​ផលិត​វីដេ​អូ​ខ្លី​នេះ​តម្រូ​វឱ្យ​បេក្ខ​ជន​ទាំង​អស់​​បង្ហាញពីរឿងរ៉ាវជីវិតពិតដែល​ខ្លួន ​ ឬ​ក្រុម​របស់​ខ្លួន​បាន​ឆ្លង​កាត់​តាម​រយៈ​សាច់​រឿង​ក្នុង​វីដេអូ​ខ្លី​នីមួយៗ​។​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=368,q=100/09/09451784ed8e0f813009a492c6c4f9dcb2c24f74.jpg

លោក ចាន់ រដ្ឋា អគ្គនាយកក្រុមហ៊ុន FWD Cambodia បានមានប្រសាសន៍ថា៖

“ខ្ញុំពិតជារីករាយណាស់ដែលបានឃើញយុវជនជាច្រើនយល់ដឹងពីអត្ថន័យនៃ ការចាប់ផ្តើមឥឡូវនេះ ហើយចូលរួមផលិតវីដេអូខ្លីៗដែលបង្ហាញ ពីរឿងរ៉ាវជីវិត​ដ៏អស្ចារ្យ​ជា​ច្រើន​របស់ពួក​​គាត់។​ ខ្ញុំ​សូម​លើក​ទឹក​ចិត្ត​ដល់​យុវជន​ ក៏​ដូចជា​ប្រជា​ជន​កម្ពុជា​ឱ្យ​ចាប់ផ្តើមធ្វើអ្វីដែលខ្លួនឯងស្រឡាញ់​ ហើយរស់នៅដោយភាពរីករាយ។”

https://s9.kh1.co/__image/w=650,h=433,q=100/ff/ffe5ff4e7b800ef404f8ca7ae0eccb704df9d430.jpg

កញ្ញា ទិន កញ្ញា នាយិកានៃនាយកដ្ឋានទីផ្សារក្រុម​ហ៊ុន​ FWD Cambodia​ បានថ្លែងថា៖

“យើងបង្កើតការប្រគំតន្ត្រីនេះដោយផ្សាភ្ជាប់ទៅនឹងអត្ថន័យនៃយុទ្ធនាការផ្សព្វផ្សាយ press play ឬ​ចាប់​ផ្ដើម​ឥឡូវ​នេះ​ ដើម្បីអបអរ និងបង្កើតអនុស្សារីយ៍ល្អៗដល់ក្រុមប្រកួតទៅលើការចាប់ផ្តើមរបស់ពួកគាត់​ដើម្បី​សម្រេច​ក្ដី​ស្រមៃរបស់​ខ្លួន​។”

កម្មវិធីប្រកួតប្រជែងផលិតវីដេអូខ្លីរបស់​ក្រុម​ហ៊ុន​ FWD Cambodia​ បានធ្វើឡើង ២ រដូវកាលរួចមកហើយ ដែលរដូវកាលទី៣ នេះ មានអ្នកចុះឈ្មោះចូលរួមសរុបរហូតដល់ ១៩៦ក្រុម ហើយ​មានតែ ៣ ក្រុមប៉ុណ្ណោះ ដែលអាចទទួលបានជ័យលាភី ដោយក្រុមចំណាត់​ថ្នាក់​លេខ​១ ទទួលបានរង្វាន់ជាទឹកប្រាក់ ៥ លាន​រៀល ក្រុមចំណាត់​ថ្នាក់​លេខ​២ ទទួលបាន ៣​ លាន​រៀល និងក្រុមចំណាត់​ថ្នាក់​លេខ៣ ទទួលបាន ២​ លាន​រៀល។

https://s9.kh1.co/__image/w=650,h=449,q=100/16/1637b6056b4227098d5b000808e1ce012b7ad152.jpg

«Press play» គឺជាយុទ្វនាការផ្សព្វផ្សាយរបស់ក្រុមហ៊ុន FWD ដែលត្រូវបានបង្កើតឡើងដើម្បី​ឆ្លុះបញ្ចាំងពីរឿងរ៉ាវ​ និងជីវិតពិតដែលកើតមានឡើងនៅក្នុងបទ​ពិសោធន៍​ជីវិតប្រចាំថ្ងៃរបស់ប្រជាជនអាស៊ី។ យុទ្ធ​នា​ការ​នេះ​ជំរុញ​ឲ្យ​បុគ្គល​ម្នាក់​ៗ​​ចាប់ផ្តើមផ្សាភ្ជាប់ទំនាក់ទំនងជាមួយមនុស្សជាទីស្រលាញ់ ធ្វើអ្វីដែលពួក​គាត់ពេញចិត្ត សាក​ល្បង​រឿង​ថ្មី​ៗ​ និង​ផ្លាស់​ប្ដូរទម្លាប់​នៃ​ការ​រស់​នៅ​​ជា​ដើម​។

https://s9.kh1.co/__image/w=650,h=433,q=100/f5/f57c0705ddc24dd71c510d9411063a21c8636d90.jpg
https://s9.kh1.co/__image/w=650,h=433,q=100/b3/b31f64bf23d149c2b9b3c84334b8216e87263316.jpg
https://s9.kh1.co/__image/w=650,h=433,q=100/99/9906036a518766bb23c50bb9da14383332f38c10.jpg
https://s9.kh1.co/__image/w=650,h=433,q=100/cf/cf1b3ddd5e2d75c6215e854b458e3031f634781a.jpg
https://s9.kh1.co/__image/w=650,h=433,q=100/e3/e3b728356375157da067a4a706ff5d348a5debca.jpg

អំពីក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត FWD

ក្រុមហ៊ុន FWD (FWD Group) ជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេមួយក្នុងតំបន់អាស៊ីដែលមាន​​អតិថិជនប្រមាណ ១០ លាននាក់ក្នុងទីផ្សារចំនួន ១០ ដោយក្នុងនោះរួមមាន ទីផ្សារដែលរីកចម្រើនរហ័សបំផុតក្នុងពិភពលោកលើវិស័យធានារ៉ាប់រងផងដែរ។ ក្រុមហ៊ុន FWD ត្រូវបានបង្កើតឡើងដំបូងក្នុងទ្វីបអាស៊ីក្នុងឆ្នាំ២០១៣ ហើយជាក្រុមហ៊ុនដែលផ្តោតលើការយកចិត្តទុកដាក់បំផុតក្នុងការផ្ដល់បទពិសោធន៍​ និងសេវាកម្មដែលសាមញ្ញជាងមុន រហ័សជាងមុន ងាយស្រួលយល់ជាងមុន ជាមួយបច្ចេកវិទ្យាឌីជីថល។ តាមរយៈយុទ្ធសាស្ត្រក្នុងការយកអតិថិជនជាគោល ក្រុមហ៊ុន FWD មានគោលដៅក្នុងការផ្ដល់បទពិសោធន៍​ថ្មីលើសេវាធានារ៉ាប់​រង​ជូនដល់អតិថិជន។

ក្រុម​ហ៊ុន​ FWD Cambodia ចាប់ផ្តើមប្រតិបត្តិការជាផ្លូវការក្នុងប្រទេសកម្ពុជាកាលពីខែកញ្ញា ឆ្នាំ ២០២១ និងត្រូវបានទទួលស្គាល់ជាក្រុមហ៊ុនធានារ៉ាប់រងបែបឌីជីថលថ្មីដែលមានភាពច្នៃប្រឌិតបំផុតក្នុងប្រទេសកម្ពុជា ពីស្ថាប័ន Global Business Outlook Awards នៅចក្រភពអង់គ្លេស។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ៖ www.fwd.com.kh ឬហ្វេសបុកផេក FWD Cambodia

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

//s9.kh1.co/a5/a53fc2d4a6b1b68320bd7fb48e54085a4cf04bb3.jpg

ដំណើរទស្សនកិច្ចរបស់អគ្គនាយក FWD Group មកកាន់ FWD Cambodia ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តដ៏យូរអង្វែង ក្នុងការគាំទ្រឱ្យក្រុមគ្រួសារកម្ពុជា ទទួលបានការធានារ៉ាប់រងអាយុជីវិត!

 ១៧-មករា-២០២២ 
 ៥ល្ងាច · ២ ឆ្នាំមុន
//s9.kh1.co/83/83fa7fb7407adca0b0c554c3cce37fcb447c1d25.jpg

ក្រុម​ហ៊ុន​ FWD Cambodia ដាក់​ឲ្យ​ដំណើរការជា​ផ្លូវ​ការ​ នូវមជ្ឈមណ្ឌល​​បណ្ដុះ​បណ្ដាល ​FWD Digital Academy​ និង​កម្មវិធីឌីជីថល​ពីរ សម្រាប់​អតិថិជន៖ E-Gen Kid និង​ ភាពជាអ្នកដឹកនាំប្រកបដោយចីរ​ភាពក្នុង​សម័យឌីជីថល!

 ០៥-ធ្នូ-២០២១ 
 ១ល្ងាច · ២ ឆ្នាំមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T